ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចនាយករដ្ឋមន្ត្រី ដាក់ចេញគោល​នយោបាយ ពង្រឹងខ្សែក្រវាត់បៃតង ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា

4 ខែ មុន
  • កែប

ខេត្តកំពត៖ ថ្លែងចេញពីទឹកដីខេត្តកំពត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ សម្តេច បានដាក់ចេញគោលនយោបាយ​ពង្រឹងខ្សែក្រវាត់បៃតង…

ខេត្តកំពត៖ ថ្លែងចេញពីទឹកដីខេត្តកំពត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ សម្តេច បានដាក់ចេញគោលនយោបាយ​ពង្រឹងខ្សែក្រវាត់បៃតង បានន័យថា ដើម្បីពង្រឹងសកម្មភាព និងបង្កើតផលិតផលវិស័យ​ទេសចរណ៍ នៅនឹងកន្លែងតែម្តង។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើង នាឱកាសអញ្ជើញជាអធិបតីបិទពិធីបុណ្យសមុទ្រ លើកទី១០ នៅខេត្តកែប នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ យ៉ាង​ដូច្នេញថា ៖”វិស័យទេសចរណ៍នេះ គឺមានលក្ខណៈខុសប្លែកពីវិស័យមួយចំនួន ដោយផលិតផល ត្រូវតែផលិត និងប្រើប្រាស់ក្នុងស្រុក ខុសពីឧស្សាហកម្ម ដោយអាចយកក្នុងស្រុក ហើយអាចយកឱ្យគេប្រើប្រាស់នៅក្រៅប្រទេស”។

សម្ដេច បានលើកឡើងថា «លក្ខណៈពិសេសរបស់ផលិតផលទេសចរណ៍នេះ គឺនាំមនុស្សមក​ប្រើប្រាស់ នៅនឹងកន្លែងតែម្តង ដែលខុសពីវិស័យមួយចំនួន ដែលយើងអាចផលិត និងយកទៅឱ្យ​មនុស្សប្រើប្រាស់នៅស្រុកក្រៅ តែវិស័យទេសចរណ៍ គឺមនុស្សរត់រកផលិតផល ដែលនេះ គឺជាសក្តានុពលមួយ ដែលយើងបានបានជការអភិវឌ្ឍវិស័យទេសចរណ៍ គឺការអភិវឌ្ឍន៍នៅនឹង​កន្លែងតែម្តង ហើយក៏បានផលធំនៅនឹងកន្លែងតែម្តងផងដែរ កំណើននៃវិស័យទេសចរណ៍ គឺអាចប្រែក្លាយគ្រប់វិស័យផ្សេងៗទៀតជាច្រើន»។

ជាមួយគ្នានោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើង៖ «ខ្ញុំបានដាក់ចេញគោលការណ៍​រួចហើយកាលពីថ្ងៃប្រជុំ គឺធ្វើយ៉ាងមិចពង្រឹងខ្សែក្រវ៉ាត់ប៉ៃតងរបស់យើង ខ្សែក្រវ៉ាត់ប៉ៃតងបាន​ន័យថា ពង្រឹងសកម្មភាព និងការបង្កើតផលិតផល ដើម្បីគាំទ្រដល់វិស័យទេសចរណ៍​នៅនឹងកន្លែងនេះឯង ផលិតផលត្រូវកាត់បន្ថយដោយកុំចាំបាច់យកបន្លែ យកអីមកពីខាងក្រៅ ដោយខិតខំធ្វើយ៉ាងណាឱ្យប្រជាកសិករ ប្រជានេសាទជាអ្នកផ្គត់ផ្គង់នៅនឹងកន្លែងតែម្តង នៅខេត្តកែប និងខេត្តជាប់សមុទ្រ ដើម្បីធ្វើយ៉ាងណាជំរុញការបង្ក​បង្កើនផលនេះ”។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ដោយឡែកវិស័យសិប្បកម្មវិញ កន្លែងតំបន់ទេសចរណ៍ នៅខេត្តកែប នៅសៀមរាប និងខេត្តផ្សេងៗ គឺអាចរុញតំបន់ជុំវិញនោះ ការផលិតវត្ថុអនុស្សាវរីយ៍ និងការផលិតសម្ភារៈផ្សេងៗ សម្រាប់ជួយទៅដល់វិស័យទេសចរណ៍ ការរៀបចំទីកន្លែង ដើម្បី​បំរើ​ទៅ​ឱ្យវិស័យទេសចរណ៍ ដែលនេះ គឺជាកិច្ចការសំខាន់របស់វិស័យទេសចរណ៍ ដែលជំរុញដល់​គោលដៅ​ទេសចរណ៍​របស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺជំរុញកំណើនសេដ្ឋកិច្ច លើគ្រប់វិស័យ បង្កើនការងារ និងកាត់បន្ថយភាពក្រីក្រ ប្រកបដោយប្រសិទ្ធភាព និងចិរភាព៕ អ៊ាង ប៊ុនរិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ