ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុរេនវៀតណាម កាន់តែត្រូវប៉ាន់ ដោយនាំចេញទៅទីផ្សារចិនកាន់តែកើនឡើង

1 ឆ្នាំ មុន

ការកើនឡើងនៃតម្រូវការពីប្រទេសចិនបានធ្វើឱ្យការនាំចេញទុរេនរបស់វៀតណាមក្នុងរយៈពេល១០ ខែដំបូងឈានដល់ចំនួន ២.១ ពាន់លានដុល្លារ។ យោងតាមសមាគមផ្លែឈើ និងបន្លែវៀតណាម (Vinafruit) បានឱ្យដឹងថា ទុរេនមានចំនួន ៥១%…

ការកើនឡើងនៃតម្រូវការពីប្រទេសចិនបានធ្វើឱ្យការនាំចេញទុរេនរបស់វៀតណាមក្នុងរយៈពេល១០ ខែដំបូងឈានដល់ចំនួន ២.១ ពាន់លានដុល្លារ។ យោងតាមសមាគមផ្លែឈើ និងបន្លែវៀតណាម (Vinafruit) បានឱ្យដឹងថា ទុរេនមានចំនួន ៥១% នៃការនាំចេញបន្លែ និងផ្លែឈើទាំងអស់ក្នុងរយៈពេលនេះ។

លោក Dang Phuc Nguyen អគ្គលេខាធិការ Vinafruit បាននិយាយថា វៀតណាមបានវ៉ាដាច់ម៉ាឡេស៊ី និងហ្វីលីពីន ក្នុងការនាំចេញទុរេនទៅកាន់ប្រទេសចិន ហើយឥឡូវនេះគឺនៅពីក្រោយប្រទេសថៃតែប៉ុណ្ណោះ។

អ្នកនាំចេញរំពឹងថា ការនាំចេញទុរេនរបស់វៀតណាមអាចឈានដល់ ២.៥ ពាន់លានដុល្លារនៅឆ្នាំនេះ ហើយ តម្លៃអាចនឹងកើនឡើង ដល់កម្រិតកំពូលថ្មីនៅខែក្រោយ។

ផ្ទៃដី​ចម្ការ​ទុរេន​ក្នុង​ប្រទេស​វៀតណាម​បាន​កើន​ឡើង​ពី ៩២ ០០០ ហិកតា​ក្នុង​ឆ្នាំ ២០១០ ដល់ ១៣១ ០០០ ហិកតា។ ទិន្នផល​ទុរេន​សរុប​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​នឹង​កើន​ឡើង ១៥,៩% ធៀប​នឹង​ឆ្នាំ​មុន​ដល់​មួយ​លាន​តោន​នៅ​ឆ្នាំ​នេះ៕ ប្រភព៖ VNExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ