ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន ​បញ្ជា​ឱ្យ​បង្កើន​ចំនួន​ទាហាន​១៥%

2 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​ ៖ ប្រធានាធិបតី​រុ​ស្ស៊ី​ ​លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន ​ទើប​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​មួយ ដែល​បញ្ជា​ឲ្យ​

ប្រទេស​រុ​ស្ស៊ី​ ៖ ប្រធានាធិបតី​រុ​ស្ស៊ី​ ​លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន ​ទើប​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​មួយ ដែល​បញ្ជា​ឲ្យ​បង្កើន​ចំនួន​កងទ័ព​ថែម​១៥%​ទៀត ដោយ​ក្រសួង​ការពារ​ប្រទេស​ពន្យល់​ថា ការ​បង្កើន​ចំនួន​កងទ័ព​នេះ មក​ពី​ការ​គំរា.មកំហែង​នានា​ទាក់ទិន​នឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

យោង​តាម​ក្រិ​ត្យ​នោះ​ចេញផ្សាយ​ដោយ​រដ្ឋាភិបាល​ថា កងទ័ព​ត្រូវ​មាន​សមាជិក​ដល់​២,២​លាន​នាក់ ក្នុង​នោះ​មាន​ទាហាន​១,៣២​លាន​នាក់​។ ក្រិ​ត្យ​លើក​មុន​ចេញ​កាលពី​ខែសីហា​ឆ្នាំ​២០២២​កំណត់​ចំនួន​សមាជិក​កង​ទ​ព័​ត្រឹម​២​លាន​នាក់ ក្នុង​នោះ​មាន​ទាហាន​១,១៥​លាន​នាក់​។

ជាក់ស្តែង​ដោយ​មិន​រាប់​បុគ្គលិក​ស៊ី​វិល ការ​បង្កើន​កងទ័ព​នេះ​តំណាង​ឲ្យ​ការ​បង្កើន​ចំនួន​ទាហាន​ថែម​១៦៩.៣៧២​នាក់ គឺ​ស្ទើរតែ​១៥%​នៃ​កងកម្លាំង​ប្រយុទ្ធ​ដែល​កំណត់​នា​ពេល​បច្ចុប្បន្ន​។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ ចាប់តាំងពី​ការ​ចេញ​ក្រិ​ត្យ​នោះ​មក បាន​ចេញ​ការ​ពន្យល់​តាម​សេចក្ដី​ប្រកាស​មួយ​ថា ការ​បង្កើន​ចំនួន​កងទ័ព​នេះ មក​ពី​មានការ​កើនឡើង​នៃ​ការ​គំរាមកំហែង​លើ​ប្រទេស​យើង ទាក់ទិន​ប្រតិបត្តិការ​ពិសេស​នៅ​អ៊ុយ​ក្រែ​ន និង​ការ​ពង្រីក​ខ្លួន​របស់​អូតង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com