វា.យប្រហារគ្រាប់បែកនៅហ្វីលីពីន ស្លា.ប់យ៉ាងតិច៣នាក់
ប្រទេសហ្វីលីពីន ៖ អាជ្ញាធរគូសបញ្ជាក់ថា មនុស្សយ៉ាងតិច៣នាក់ស្លា.ប់ និង៧នាក់ទៀតរងរបួស
ប្រទេសហ្វីលីពីន ៖ អាជ្ញាធរគូសបញ្ជាក់ថា មនុស្សយ៉ាងតិច៣នាក់ស្លា.ប់ និង៧នាក់ទៀតរងរបួស
ប្រទេសហ្វីលីពីន ៖ អាជ្ញាធរគូសបញ្ជាក់ថា មនុស្សយ៉ាងតិច៣នាក់ស្លា.ប់ និង៧នាក់ទៀតរងរបួស ក្នុងការវាយប្រហារដោយគ្រាប់បែកមួយកាលពីថ្ងៃទី៣ ធ្នូ ក្នុងពិធីសូត្រធម៌កាតូលិកមួយនៅភាគខាងត្បូងហ្វីលីពីនជាតំបន់កើតមានចលនាបះបោរ។
ការផ្ទុះកើតមានក្នុងពិធីសូត្រធម៌នៅក្នុងទីតាំងហាត់កីឡាមួយនៃសាកលវិទ្យាល័យរដ្ឋមីនដាណាវ ស្ថិតក្នុងទីក្រុងម៉ារ៉ាវីជាទីក្រុងធំមួយរបស់ប្រទេស ដែលប្រជាជនភាគច្រើនជាសាសនិកអ៊ិស្លាម។

ប្រធានាធិបតីហ្វីលីពីន លោកហ្វ័រឌីណង់ម៉ាកូស បានថ្កោលទោសមឺងម៉ាត់ ចំពោះអំពើគ្មានន័យនោះរបស់ពួកភេរវករបរទេស។ អភិបាលក្រុងម៉ារ៉ាវីលោកម៉ាជុលហ្គានដាមរ៉ា ស្នើដល់សហកមន៍អ៊ិស្លាមនិងសហគមន៍គ្រឹស្តឲ្យនៅតែរួបរួមគ្នា៕
ចែករំលែកព័តមាននេះ