ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា.យប្រហារ​ខ្លាំងក្លា​លើ​ហ្គា​ហ្សា​ ស្លា.ប់​ជន​ប៉ា​ឡេ​ស្ទី​ន​២៤០​នាក់

1 ឆ្នាំ មុន

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​នឹង​ហា​ម៉ាស់ ៖ កងទ័ព​អ៊ី​ស្រា​អែ​ល​កាលពី​ថ្ងៃ​ទី​២ ​ធ្នូ​ បាន​វាយប្រហារ​ខ្លាំងក្លា​លើ​

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​នឹង​ហា​ម៉ាស់ ៖ កងទ័ព​អ៊ី​ស្រា​អែ​ល​កាលពី​ថ្ងៃ​ទី​២ ​ធ្នូ​ បាន​វាយប្រហារ​ខ្លាំងក្លា​លើ​ជ្រោយ​ហ្គា​ហ្សា ដែល​នៅ​ទីនោះ ចំនួន​ជន​រង​គ្រោះ​កើន​យ៉ាង​ខ្ពស់ ខណៈ​រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល​លើក​ឡើង​ពី​ភាព​ទ័លច្រក ក្នុង​ការ​ចរចា​ជាមួយ​ក្រុម​ហា​ម៉ាស់ ក្រោយ​ផុតកំណត់​បទ​ឈប់​បាញ់​គ្នា ជាមួយ​ចលនា​ប៉ា​ឡេ​ស្ទី​ន​នោះ​មក​។

សាខា​ប្រដាប់​អាវុធ​ក្រុម​ហា​ម៉ាស់​និង​ក្រុម​ជី​ហា​ដ​អ៊ិ​ស្លា​ម ប្រកាស​នា​ថ្ងៃ​ទី​២​ធ្នូ​ថា បាន​បាញ់​ស្រោច​គ្រាប់​រ៉ុក្កែត​លើ​ទីក្រុង​អ៊ី​ស្រា​អែ​ល​ជា​ច្រើន ពិសេស​ក្រុង​តែ​ល​អា​វីវ​តែ​មិន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​។ ចំណែក​កងទ័ព​អ៊ីស្រា​អែ​ល​វិញ​អះអាង​ថា បាន​វាយប្រហារ​លើ​គោលដៅ​ជាង​៤០០ ក្នុង​ដែនដី​ប៉ា​ឡេ​ស្ទី​ន​ដ៏​តូច​នេះ ចាប់តាំងពី​បើក​ការ​ប្រហារ​ជា​ថ្មី​ឡើង​វិញ​មក​។

តាម​ក្រសួង​សុខា​បាល​ក្រុម​ហា​ម៉ាស់​ថា ចាប់តាំងពី​ការ​វាយប្រហារ​ឡើង​វិញ​របស់​អ៊ី​ស្រា​អែ​លម​ក ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ជាង​២៤០​នាក់​បាន​ត្រូវ​ស្លាប់​និង​ជាង​៦៥០​នាក់​ទៀត​រង​របួស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ