ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​មួយកន្លែង​កាន់កា.ប់ដោយ​រុស្ស៊ី រកកលចង់​ផ្ទុះ

4 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាលពី​យប់​ថ្ងៃ​ទី​១​មក​ទី​២​ធ្នូ ហាក់​ចង់​ផ្ទុះ​ឧប្បត្តិហេតុ​សំខាន់​នៅ​មជ្ឈមណ្ឌល​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាលពី​យប់​ថ្ងៃ​ទី​១​មក​ទី​២​ធ្នូ ហាក់​ចង់​ផ្ទុះ​ឧប្បត្តិហេតុ​សំខាន់​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សា​ប៉ូ​រី​សី​ុ​យ៉ា​។ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នោះ ​ស្រាប់តែ​ដាច់​បណ្ដោះអាសន្ន​បណ្ដាញ​អគ្គិសនី ដែល​អាច​បង្កើត​គ្រោះថ្នាក់​នុយក្លេអ៊ែរ​មួយ​។ នេះ​បើ​តាម​ប្រតិបត្តិ​ករ​នុយក្លេអ៊ែរ​អ៊ុយ​ក្រែ​ន​ក្រុមហ៊ុន​ENERGOATOM ។ ទោះបី​យ៉ាងណា ​រុ​ស្ស៊ី​​ដែល​ជា​អ្នកកាន់កា​ប់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នោះ​អះអាង​ថា សន្តិសុខ​នៅ​ទីនោះ​ត្រូវ​បាន​ធានា​។

តាម​តេ​ឡេ​ក្រាម​ENERGOATOM សរសេរ​ថា កាលពី​យប់មិញ​មានការ​ដាច់​អគ្គិសនី​ទាំងស្រុង​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សា​ប៉ូ​រី​ស៊ី​យ៉ា ហើយ​បណ្ដា​អា​គុយ​ត្រូវ​បាន​ប្រើ​។ ច​រន្ធ​អគ្គិសនី​ត្រូវ​បាន​ស្ដារ​ឡើង​វិញ នា​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២​ធ្នូ​។ អ្នកគ្រប់គ្រង​រុ​ស្ស៊ី​​លើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ធំ​ជាងគេ​នៅ​អឺរ៉ុប​នោះ ទទួលស្គាល់​ថា មានការ​រអាក់រអួល​ក្នុង​ការ​ផ្ដល់​អគ្គិសនី​ទៅ​ខាងក្រៅ​ចេញពី​មជ្ឈមណ្ឌល​នេះ​តែ​អះអាង​ថា ពុំ​មានការ​រំលោ.ភ​បំពាន​ណាមួយ​លើ​បណ្ដា​លក្ខខណ្ឌ​ធ្វើ​អាជីវកម្ម ត្រូវ​បាន​កត់សម្គាល់​ឃើញ​ឡើយ​។

តាម​ក្រុមហ៊ុន​ENERGOATOM​ថា ខ្សែ​អគ្គិសនី​តង់ស្យុង​ខ្ពស់​មួយ ត្រូវ​បាន​ដាច់​ពេល​មានការ​វាយប្រហារ​តាម​អាកាស​មួយ នាំ​ឲ្យ​ដាច់​អគ្គិសនី​ក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នេះ​។ បណ្ដា​អ្នកបច្ចេកទេស​អ៊ុយ​ក្រែ​នទី​បំផុត​អាច​ស្ដារ​អគ្គិសនី​វិញ​មក​ពី​បណ្ដាញ​ខាងក្រៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ