ម្ចាស់ឱសថស្ថាន«ពន្លឺសុខភាព» ក្រុងបានលុង ត្រូវបញ្ជូនទៅពន្ធនាគារហើយ
- រតនគិរី
ខេត្តរតនគិរី ៖ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី លោកកែវ ពិសុទ្ធ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣
ខេត្តរតនគិរី ៖ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី លោកកែវ ពិសុទ្ធ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣
ខេត្តរតនគិរី ៖ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី លោកកែវ ពិសុទ្ធ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះថា លោកលុយ ទី ជាម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» មានទីតាំងស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារភ្នំស្វាយ ដោយសារតែព្យាបាលអ្នកជំងឺម្នាក់ បណ្តាលឲ្យស្លា.ប់ សង្ស័យប្រតិកម្មថ្នាំ ។ គួររំលឹកថា គ្លីនិកឯកជនមួយកន្លែង រងការចោទប្រកាន់បានព្យាបាលអ្នកជំងឺម្នាក់ស្លា.ប់
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ កន្លែងឱសថស្ថាន«ពន្លឺសុខភាព»បានទទួលអ្នកជំងឺម្នាក់ឈ្មោះប្រាក់ សុភាព អាយុ៣៩ឆ្នាំ មុខរបរកម្មករចៀរជ័រកៅស៊ូ និងមានប្រពន្ធឈ្មោះឈួន ស្រីរ័ត្ន អាយុ២៩ឆ្នាំ មានទីលំនៅភូមិ២សង្កាត់កាចាញ ក្រុងបានលុង។
បើតាមភរិយាជនរងគ្រោះរៀបរាប់ឲ្យដឹងថា ប្តីគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយដួលម៉ូតូពេលកំពុងដឹកជ័រកៅស៊ូយកមកផ្ទះ គឺបោកត្រូវចំដើមទ្រូង ដោយសារភ័យខ្លា.ចរបួសធ្ងន់ធ្ងរនោះ នៅរសៀលថ្ងៃដដែលក៏នាំប្តីទៅព្យាបាលនៅកន្លែងឱសថស្ថានខាងលើ ។
ភរិយាជនរងគ្រោះបន្តថា គ្រូពេទ្យបានព្យួរសេរ៉ូមឱ្យប្តីគាត់អស់៤-៥ប្លោក ក្នុងរយៈពេល៧ម៉ោង ប៉ុន្តែអ្នកជំងឺមិនធូរស្រាលសោះ ។ ឃើញសភាពបែបនេះក្រុមគ្រួសារបានសុំគ្រូពេទ្យយកអ្នកជំងឺចេញ តែប្រធានគ្រប់គ្រងនៅទីនោះមិនព្រមឲ្យយកអ្នកជំងឺចេញ ។ ហើយថែមទាំងប្រាប់ថា គេចេះព្យាបាលហើយ ។ ប៉ុន្តែអ្វីដែលក្រុមគ្រូពេទ្យឱសថស្ថាន«ពន្លឺសុខភាព» បានអះអាងនោះមិនអាចជួយសង្គ្រោះជីវិតបានឡើយ ពោលគឺអ្នកជំងឺមានអាការៈធ្ងន់ធ្ងរប្រកាច់ទាំងដៃជាប់សេរ៉ូមរហូតដាច់ខ្យល់ស្លា.ប់ទើបព្រមឲ្យយកស.ពចេញទៅផ្ទះ។
គួររម្លឹកផងដែរថា លោកលុយ ទី ម្ចាស់ឱសថស្ថាន«ពន្លឺសុខភាព»កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦កន្លងមក ធ្លាប់ជាប់ពន្ធនាគារម្តងរួចហើយករណីឃុបឃិតជាមួយបក្ខពួកឈ្មោះហេង រតនា អ្នកកាន់ឃ្លាំងឱសថ ពីបទលួចថ្នាំពេទ្យជាច្រើនប្រអប់មានតម្លៃរាប់ម៉ឺនដុល្លារ ក្នុងឃ្លាំងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។
ដោយឡែក លោកវេជ្ជបណ្ឌិតអ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី កាលពីថ្ងៃទី១ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្តីសម្រេចបិទ បន្ទប់ពិគ្រោះ ព្យាបាលជំងឺ ស៊ឹម សនឡៃ ផងដែរ។
សូមបញ្ជាក់ថា ឱសថស្ថាន«ពន្លឺសុខភាព» លក់ថ្នាំពេទ្យឈរឈ្មោះដោយឱសថការីស៊ឹម រតនា ប៉ុន្តែមិនដឹងយ៉ាងមិចគេឃើញកន្លែងខាងលើទទួលឲ្យអ្នកជំងឺចូលសម្រាកព្យាបាលជាហូរហែមិនខ្លា.ចច្បាប់ នៅជាប់បន្ទប់ពិគ្រោះ ព្យាបាលជំងឺ ស៊ឹម សនឡៃ ត្រូវជាឪពុកក្មេកលោកលុយ ទី ។ ដូច្នេះបុគ្គលិកធ្វើការនៅជាមួយគ្នាចល័តទៅមក ៕
ចែករំលែកព័តមាននេះ