ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបទ្ទវហេតុ​​ឡាន៣​គ្រឿង​លើផ្លូវជាតិលេខ៥ ​របួសធ្ងន់​ស្រាលជាង៥០នាក់​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​រថយន្ត​ក្រុង​មួយគ្រឿង​បាន​ក្រឡា.ប់​ធ្លាក់​ចូលទឹកប្រឡាយ​ ​បណ្តាល​ឱ្យ​រង​

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​រថយន្ត​ក្រុង​មួយគ្រឿង​បាន​ក្រឡា.ប់​ធ្លាក់​ចូលទឹកប្រឡាយ​ ​ក្នុងខណៈពេលដែល​រថយន្តក្រុងមួយគ្រឿងនោះ ជាន់ហ្វ្រាំងគេចរថយន្ត​២​គ្រឿងដែល​​បុ.ក​គ្នាលើផ្លូវជាតិលេខ៥​ ​​បណ្តាល​ឱ្យមានអ្នករងរបួសធ្ងន់ស្រាលសរុបចំនួន៥៦នាក់ ។

ហេតុការណ៍​ខាងលើនេះ​បាន​បង្កការ​ភ្ញាក់​ផ្អើល​កើតឡើង​​កាលពីវេលា​​ទាប​ភ្លឺឈាន​ចូល​ព្រឹក​​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៣​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ ។

អ្នក​ឃើញ​ហេតុការណ៍​បាន​​ឱ្យ​ដឹង​ថា​ ​​មុនពេលកើតហេតុ មាន​រថយន្ត​មួយគ្រឿងម៉ាក​សាំ​យ៉ុ​ង​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត ​ត្រូវ​រថយន្ត​មួយគ្រឿងទៀត​ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញបើក​មក​បញ្ច្រាសទិស​គ្នា​ពី​កើតមក​លិច​ បានបុ.ក​យ៉ាង​ពេញទំហឹង​ ហើយ​រថយន្តក្រុង​បើក​ពីក្រោយ​រថយន្ត​ដឹក​ទំនិញ​ជាន់​ហ្វ្រាំង​ក្រឡា.ប់​ធ្លាក់​ចូល​ទឹក​ប្រឡាយ​ជាប់​ផ្លូវ​ជម្រៅ​ជិត​១​ម៉ែត្រ​ បណ្តាល​ឱ្យ​របួស​អ្នកបើកបរ​សាំ​យ៉ុ​ង​ម្នាក់​ជាប់​ក្នុង​រថយន្ត​បាក់ដៃ​ម្ខាង​ត្រូវ​បាន​​អ្នកដំណើរ​ក្នុង​រថយន្តក្រុង​​​វ៉ៃ​កញ្ចក់​ជួយសង្គ្រោះ​យក​ចេញ​ និងមានអ្នករងរបួសស្រាល​៥​នាក់​ ចំណែកភ្ញៀវ​បរទេស​៣​នាក់​សើម​ប៉ា​ស្ព័​រ​។

ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​ភ្លាម​ៗ ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​មក​ដល់​កន្លែង​កើតហេតុ​បាន​សម្រួល​ចរាចរណ៍​និង​វាស់វែង​ បានឱ្យដឹងថា​ មូលហេតុ​គ្រោះថ្នាក់​កើតឡើង​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ មាន​រថយន្ត​ដឹក​ទំនិញ​បុ.ក​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង​របួសធ្ងន់​អ្នកបើកបរ​គាប​ជាប់​ត្រូវ​បាន​សង្គ្រោះ​ ហើយ​ភ្លាម​ៗរថយន្តក្រុង​បើកបរ​តាម​ក្រោយ​ឃើញ​ឧ​ប​សគ្គ​ពីមុខ​ជាន់​ហ្វ្រាំង​ធ្លាក់​ផ្លូវ​ចូល​ប្រឡាយ​ទឹក​ខាងស្តាំ​ដៃ​ពី​ក្រុង​សិរី​សោភ័ណ​មក​ក្រុង​ប៉ោយ​ប៉ែ​ត​ ​ត្រូវ​បាន​ប្រជាព​ល​រដ្ឋ​និង​សមត្ត​កិច្ច​ជួយ​អន្តរាគមន៍​សង្គ្រោះ ដោយ​​វ៉ៃ​កញ្ចក់​រថយន្តក្រុង​យក​អ្នកដំណើរ​ចេញពី​រថយន្ត​ក្នុង​ទឹក​ជម្រៅ​ជិត​១​ម៉ែត្រ​។

មន្ត្រី​នគរបាល​ចរាចរណ៍​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ បណ្តាលឱ្យ​រង​​របួសធ្ងន់​ស្រាល​សរុបចំនួន​៥៦​នាក់​ ធ្ងន់​ម្នាក់​ និង​ជនបរទេស​៣​នាក់​សើម​ប៉ា​ស្ព័​រ​ ព្រមទាំង​​ខូចខាត​រថយន្ត​សរុបចំនួន៣​គ្រឿង​មាន​រថយន្ត​ដឹក​ទំនិញ​១​គ្រឿង​, ​រថយន្ត​សាំង​យ៉ុ​ង​១​គ្រឿង និងរថយន្តក្រុង​១​គ្រឿង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ដើម្បី​ដោះស្រាយ​គ្នា​តាម​ច្បាប់​ចរាចរណ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ