ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អ៊ីស្រា​អែ​ល​ថា​សង្គ្រាម​នឹង​បន្ត​រហូត​សម្រេច​ទិស​ដៅ

4 ខែ មុន

សង្គ្រាម​អ៊ីស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ នាយក​រដ្ឋមន្ត្រី​អ៊ីស្រា​អែ​ល ​លោក​បេន​ចា​មីន​ នេ​តាន់​យ៉ា​ហ៊ូ

សង្គ្រាម​អ៊ីស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ នាយក​រដ្ឋមន្ត្រី​អ៊ីស្រា​អែ​ល ​លោក​បេន​ចា​មីន​ នេ​តាន់​យ៉ា​ហ៊ូ អះអាង​កាលពី​ថ្ងៃ​ទី​២​ ធ្នូ​ ថា សង្គ្រាម​ដែល​អ៊ី​ស្រា​អែ​ល​បាន​ធ្វើ​ប្រឆាំង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​នៅ​ជ្រោយ​ហ្គា​ហ្សា​នឹង​បន្ត ទាល់​តែ​សម្រេច​បាន​រាល់​ទិស​ដៅ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​ដំបូង​របស់​លោក ចាប់តាំងពី​បញ្ចប់​បទ​ឈប់​បាញ់​គ្នា​រយៈពេល​៧​ថ្ងៃ រវាង​អ៊ីស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់​និង​ការ​ចាប់ផ្ដើម​ឡើង​វិញ​ប្រតិបត្តិការ​យោធា​អ៊ី​ស្រា​អែ​ល​នៅ​ជ្រោយ​ហ្គា​ហ្សា លោក​នេ​តាន់​យ៉ា​ហ៊ូ​ថែ្ល​ង​ថា យើង​មិន​អាច​សម្រេច​បាន​បណ្ដា​ទិស​ដៅ ដោយ​មិន​បន្ត​ប្រតិបត្តិការ​នៅ​លើ​ដី​ឡើយ​។

ចំណែក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​លោក​ឡ​យ​អូ​ស្ទី​ន អំពាវនាវ​ដល់​អ៊ីស្រា​អែ​ល ឲ្យ​ការពារ​អាយុជីវិត​បណ្ដាជន​ស៊ីវិល​ប៉ា​ឡេ​ស្ទី​ន ដែល​តាម​លោក​ថា នោះ​ជា​លក្ខខណ្ឌ​នៃ​ជ័យជម្នះ​មួយ​នៅ​លើ​ទីលាន​ប្រឆាំង​ក្រុម​ហា​ម៉ាស់​។ លោក​បន្ត​ថា មេរៀន​ដែល​ធានា​ដល់​ជ័យជម្នះ​ក្នុង​សង្គ្រាម​ក្នុង​ក្រុង គឺ​ទាល់តែ​ការពារ​អាយុ​ជិ​វិត​ជន​ស៊ីវិល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ