ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​ADB បើក​កិច្ចប្រជុំ​ទ្វេភាគី ក្នុង​ព្រឹត្តិការណ៍ នៃ​សន្និសីទ​គូភាគី លើក​ទី​២៨ COP-28 នៅ​ទីក្រុង​ឌូ​បៃ

4 ខែ មុន

ទីក្រុង​ឌូ​បៃ ៖ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​កម្ពុជា និង ADB បើក​កិច្ចប្រជុំ​ទ្វេភាគី ក្នុង​ព្រឹត្តិការណ៍ នៃ​សន្និសីទ​គូភាគី លើក​ទី​២៨ COP-28…

ទីក្រុង​ឌូ​បៃ ៖ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​កម្ពុជា និង ADB បើក​កិច្ចប្រជុំ​ទ្វេភាគី ក្នុង​ព្រឹត្តិការណ៍ នៃ​សន្និសីទ​គូភាគី លើក​ទី​២៨ COP-28 នៅ​ទីក្រុង​ឌូ​បៃ ។

ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន តំណាង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​សហការី​ចូលរួម​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ Mr Winfried Wicklein, Director General of Southeast Asia Department, ADB ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​។ ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ ភាគី​ទាំង​ពីរ បាន​ឯកភាព​គ្នា លើ​ចំណុច ៖

១-​បន្ត​ពិភាក្សា ដើម្បី​រៀបចំ​គម្រោង​គាំទ្រ​ទៅ​ដល់​មូលធន​មនុស្ស ដែល​បន្សាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ (human resilient) ក្នុង​នោះ​ចាប់ផ្តើម​ពី​ការ​យកចិត្តទុកដាក់​ទៅ​លើ​សិស្សានុសិស្ស ដោយ​ត្រូវ​បំពាក់​ប្រព័ន្ធ​ចម្រោះ​ទឹក​បរិភោគ បំពាក់​ធុង​ទុកដាក់ និង​ញែក​សំរាម ព្រមទាំង​ដាំ​ដើមឈើ នៅ​តាម​សាលារៀន និង​ទីកន្លែង​សាធារណៈ​នានា​ទូ​ទាំង​ប្រទេស ។

២-​ប្រើប្រាស់​យន្តការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ដើម្បី​តម្រង់​ទិស​ការ​រៀបចំ​គម្រោង និង​វាយតម្លៃ​ការ​អនុវត្ត​គម្រោង សំដៅ​ពង្រឹង​ប្រសិទ្ធភាព​គម្រោង និង​ពង្រីក​ការ​ចូលរួម​ពី​ក្រសួង​ស្ថាប័ន សំដៅ​ទទួល​បាន​នូវ​ការ​អភិវឌ្ឍ​ដោយ​ចីរភាព និង​ភាព​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ។

៣-​បង្កើត​ឱកាស​កៀរគរ ជំនួយ​ឥត​សំណង និង​កម្ចី​មានការ​ប្រាក់​ទាប មក​បន្ត​ការ​អភិវឌ្ឍ​ថាមពល កកើត​ឡើង​វិញ ព្រោះ​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​បង្កើន​ថាមពលបៃតង​ឱ្យ​ដល់ ៧០​ភាគរយ ។

ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​នេះ ភាគី ADB បាន​បង្ហាញ​ជំហរ​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ពិសេស​គាំទ្រ​ចំពោះ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​បាន​ផ្តល់​អាទិភាព​ទៅ​លើ​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ