ឆេះឃ្លាំងដាក់ឥវ៉ាន់នៅប្រទេសថៃធ្វើឱ្យម្ចាស់ខាតលុយ១០០លានបាត
ខេត្តប្រាជិនបុរី៖ មានហេតុការណ៍ឆេះឃ្លាំងដាក់កំណាត់ចំនួន៣នៅខេត្តប្រាជិនបុរី ប្រទេសថៃដែលបង្កការខូចខាតគិតជាទឹកប្រាក់ជាងមួយរយលានបាត។ អគ្គិភ័យនេះបន្តឆាបឆេះរយៈពេលជាង៨ម៉ោង។ ឃ្លាំងដាក់ឥវ៉ាន់ទំហំ៤ហិកតារចាប់ផ្ដើមឆាបឆេះនៅវេលាម៉ោង១រំលងអាធ្រាត្រ។ ខាងលើនេះជាការអះអាងរបស់លោកថាណាវ៉ាត់ ជាអនុប្រធានក្រុមអធិការកិច្ច។ នៅក្នុងការពន្លត់អគ្គិភ័យនេះ គេប្រើប្រាស់ឡានទឹកជាងដប់គ្រឿងអមជាមួយក្រុមអ្នកជួយសង្គ្រោះដែលដាក់ពង្រាយនៅលើទីតាំងសំខាន់ៗដើម្បីទប់ស្កាត់មិនឱ្យភ្លើងឆេះរាលដាលទៅដល់កន្លែងដទៃ។ មូលហេតុដែលធ្វើឱ្យភ្លើងឆាបឆេះយ៉ាងឆាប់រហ័សដោយសារនៅក្នុងឃ្លាំងមានសាច់កំណាត់…
ចែករំលែកព័តមាននេះ