ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់​ទម្លាក់​កំហុស​ដាក់​គ្នា​ពី​រឿង​បទ​ឈប់​បា.ញ់

1 ឆ្នាំ មុន

ហ្កាហ្សា៖ ​​ការ​ប្រយុទ្ធ​គ្នា​រវាង​អ៊ីស្រាអែល និ​ងក្រុម​ហាម៉ាស់​ផ្ទុះ​ឡើង​​​សា​ជា​ថ្មី​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២​​ក្រោយ​ការ​ផុត​សុពល​ភាព​នៃ​បទ​ឈប់​បាញ់​​​តាំង​ពី​ព្រឹក​ម្សិល​មិញ​។​ ចំណាត់​ការ​នេះ​កើត​ឡើង​បន្ទាប់​ពី​ភាគី​ជម្លោះ​មិន​អាច​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ដើម្បី​​​ផ្អាក​ប្រយុទ្ធ​គ្នា​។ ​ប្រទេស​​ខ្លះ​យល់​ថា​​​ការ​​ដែល​អ៊ី​ស្រា​អែល​ទម្លាក់​គ្រាប់​បែក​​ឡើង​វិញ​នឹង​បង្ក​បញ្ហា​​សម្រាប់​ការ​ចរចា​​។​ គ្រាន់​តែ​បទ​ឈប់​បាញ់​ផុត​សុពល​​ភាព​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ តំបន់​ខាន់​យុននីស (Khan Younis) នៅ​ហ្កាហ្សា​ខាង​ត្បូង​រង​ការ​ទម្លាក់​គ្រាប់​បែក​យ៉ាង​ខ្លាំង​​។…

ហ្កាហ្សា៖ ​​ការ​ប្រយុទ្ធ​គ្នា​រវាង​អ៊ីស្រាអែល និ​ងក្រុម​ហាម៉ាស់​ផ្ទុះ​ឡើង​​​សា​ជា​ថ្មី​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២​​ក្រោយ​ការ​ផុត​សុពល​ភាព​នៃ​បទ​ឈប់​បាញ់​​​តាំង​ពី​ព្រឹក​ម្សិល​មិញ​។​ ចំណាត់​ការ​នេះ​កើត​ឡើង​បន្ទាប់​ពី​ភាគី​ជម្លោះ​មិន​អាច​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ដើម្បី​​​ផ្អាក​ប្រយុទ្ធ​គ្នា​។ ​ប្រទេស​​ខ្លះ​យល់​ថា​​​ការ​​ដែល​អ៊ី​ស្រា​អែល​ទម្លាក់​គ្រាប់​បែក​​ឡើង​វិញ​នឹង​បង្ក​បញ្ហា​​សម្រាប់​ការ​ចរចា​​។​

គ្រាន់​តែ​បទ​ឈប់​បាញ់​ផុត​សុពល​​ភាព​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ តំបន់​ខាន់​យុននីស (Khan Younis) នៅ​ហ្កាហ្សា​ខាង​ត្បូង​រង​ការ​ទម្លាក់​គ្រាប់​បែក​យ៉ាង​ខ្លាំង​​។ គេ​ឃើញ​ថា​ផ្សែង​គ្រាប់​បែក​ហោះ​ហើរ​ពេញ​​ផ្ទៃ​​អាកាស​។ ត្រឹម​យប់​ថ្ងៃ​សុក្រ ក្រសួង​សុខា​ភិ​បាល​នៅ​តំបន់​ហ្កាហ្សា​រាយ​ការណ៍​ថា​មនុស្ស​យ៉ាង​តិច​​១៧៨​នាក់​ស្លាប់​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ម្ភៃ​ម៉ោង​ចុង​ក្រោយ​​ប៉ុណ្ណោះ​។

​ភាគី​ទាំង​ពីរ​​​ស្ដី​ទម្លាក់​កំហុស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​​ចំពោះ​ការ​មិន​អាច​បន្ត​បទ​ឈប់​បាញ់​​ព្រោះ​​មិន​អាច​ទទួល​យក​លក្ខ​ខណ្ឌ​នៃ​ការ​ដូរ​គ្នា​​​​ចំណាប់​ខ្មាំង​ និង​​អ្នក​ទោស​ប៉ាឡេស្ទីន​ជា​រៀង​រាល់​ថ្ងៃ​។ អង្គ​ការ​សហ​ប្រជា​ជាតិ​ថ្លែង​ថា​ការ​ប្រយុទ្ធ​គ្នា​នឹង​បង្ក​ផល​វិបាក​​​សម្រាប់​បញ្ហា​មនុស្ស​ធម៌​។ អ្នក​នាំ​ពាក្យ​អង្គ​ការ​នេះ​ថ្លែង​ថា​ «នរក​លោកិយ​​​វិល​ត្រឡប់​មក​វិញ​ហើយ​នៅ​​តំបន់​ហ្កាហ្សា​​​»។

អ៊ីស្រាអែល​ដាក់​លក្ខ​ខណ្ឌ​ថា​បទ​ឈប់​បាញ់​អាច​នឹង​​​អនុវត្ត​ជា​បន្ត​​ទៀត​លុះ​ត្រា​តែ​ក្រុម​ហាម៉ាស់​យល់​ព្រម​ដោះ​លែង​ចំណាប់​ខ្មាំង​មួយ​ថ្ងៃ​១០​នាក់​។ ប៉ុន្តែ​ក្រុម​ប្រទេស​សម្រប​សម្រួល​ការ​ចរ​ចា​​មិន​ទាន់​​រក​ឃើញ​រូប​មន្ត​​ថ្មី​ដើម្បី​ឱ្យ​មាន​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​បន្ថែម​ទៀត​នៅ​ឡើយ​ទេ​។ ក្នុង​នោះ គេ​ចង់​បាន​ការ​ដោះ​លែង​ទាហាន​​ និង​​ជន​ស៊ីវិល​អ៊ីស្រាអែល​ជា​ច្រើន​នាក់​។​

អ៊ីស្រាអែល​ចោទ​ប្រកាន់ថា​ហាម៉ាស់​មិន​ព្រម​ដោះ​លែង​ស្ត្រី​ទាំង​អស់​ទេ​។ គេ​ដឹង​ថា​ស្ត្រី​ខ្លះ​នៅ​ក្នុង​ដៃ​របស់​ក្រុម​ហាម៉ាស់​ជា​ទាហាន​អ៊ីស្រាអែល​។ ហេតុ​នេះ​ហើយ​ បើ​ចង់​ឱ្យ​មាន​ការ​ដោះ​លែង​ក៏​ត្រូវ​ត​ថ្លៃ​គ្នាដ៏​​តឹង​តែង​ និង​លក្ខ​ខណ្ឌ​​ដ៏​​​ស្មុគ​ស្មាញ​​។

ប្រទេស​កាតា​និយាយ​ថា​ការ​ចរ​ចា​គ្នា​នៅ​តែ​បន្ត​
ប្រទេស​កាតា​ថ្លែង​ថា​ភាគី​ទាំង​២​នៅ​តែ​បន្ត​ការ​ចរចា​គ្នា​ដើម្បី​ឱ្យ​មាន​បទ​ឈប់​បាញ់​សា​ជា​ថ្មី​។ ប៉ុន្តែ​​កាតា​យល់​ថា​បើ​អ៊ីស្រា​អែល​ទម្លាក់​គ្រាប់​បែក​ខ្លាំង​ដល់​ថ្នាក់​នេះ​ប្រហែល​​​ជា​​ពិបាក​នឹង​និយាយ​ត្រូវ​គ្នា​។​ នៅ​តំបន់​ហ្កាហ្សា​ខាង​ជើង​ គេ​ឃើញ​ផ្សែង​ហោះ​ហើរ​ខ្មួល​ខ្មាញ់​ចេញ​ពី​អគារ​​​នានា​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​ស្ទើរ​ក្លាយ​ជា​ផេះ​។ គេ​អាច​មើល​ឃើញ​ទិដ្ឋ​ភាព​បែប​នេះ​ពី​របង​ព្រំ​ដែន​នៃ​ទឹក​ដី​អ៊ីស្រាអែល​។

ក្រុម​​តស៊ូ​ប៉ាឡេស្ទីន និង​ក្រុម​ហាម៉ាស់​ថ្លែង​ថា​​​យុទ្ធ​ជន​របស់​ខ្លួន​​បន្ត​ការ​បាញ់​ប្រហារ​ទល់​នឹង​កង​រថ​ក្រោះ​របស់​អ៊ីស្រាអែល​។​ ដើម្បី​ជា​ការ​គាំទ្រ​ចំពោះ​យុទ្ធ​មិត្ត​របស់​ខ្លួន ចលនា​ប្រដាប់​អាវុធ​ហេស្បូឡា​នៅ​ប្រទេស​លីបង់​​ថ្លែង​​ថា​​ខ្លួន​​ក៏​បាន​​វាយ​ប្រហារ​​មួយ​ប្រាវ​ទៅ​លើ​ទីតាំង​របស់​អីស្រាអែល​​ ដែល​ធ្វើ​ឱ្យ​​​អ៊ីស្រាអែល​វាយ​បក​វិញ និង​ស្ទាក់​ចាប់​គ្រាប់​រ៉ុក​កែត​មួយ​ចំនួ​​​ន​​៕​​

ប្រភព៖ Channel News Asia
https://www.channelnewsasia.com/world/israel-hamas-renewed-fighting-gaza-dec-2-death-toll-3960766

ប្រធាន​ក្រុម​ហាម៉ាស់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ