ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​សាកល្បង​នាវា​ផ្ទុក​យន្តហោះ​ទី​៣​របស់​ខ្លួន

5 ខែ មុន

ប្រទេស​ចិន ៖ តាម​ស៊ីន​ហ៊ួ​ថា​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងការពារជាតិ​ចិន ថ្លែង​កាលពី​ថ្ងៃ​ទី​៣០​

ប្រទេស​ចិន ៖ តាម​ស៊ីន​ហ៊ួ​ថា​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងការពារជាតិ​ចិន ថ្លែង​កាលពី​ថ្ងៃ​ទី​៣០​វិច្ឆិកា​ថា នាវា​ផ្ទុក​យន្តហោះ​ទី​៣​របស់​ចិន​មានឈ្មោះ​ថា​FUJIAN បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​។

អ្នកនាំពាក្យ​រូប​នេះ​ លោក ​WU QIAN ថ្លែង​ថា យើង​ជម្រុញ​ជាប់​ជា​និ​ច្ច្​ការ​កសាង​នាវា​ផ្ទុក​យន្តហោះ​នេះ តាម​ផែនការ​ដែល​បាន​គ្រោងទុក​។ លោក​អះអាង​បែប​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ទាក់ទិន​ការ​រៀបចំ​សាកល្បង​នាវា​ផ្ទុក​យន្តហោះ​នោះ​ក្នុង​សមុទ្រ​។

ចិន​លាតត្រដាង​នាវា​ផ្ទុក​យន្តហោះ​ទី​៣​របស់​ខ្លួន កាលពី​ខែមិថុនា​ឆ្នាំ​២០២២​។ នាវា​ផ្ទុក​យន្តហោះ​ទី​៣​នេះ​ដាក់​ឈ្មោះ​ដូច​ខេត្ត​មួយ​របស់​ចិន​គឺ​ខេត្ត​FUJIAN នា​ភាគ​ខាងកើត​ប្រទេស​។ នាវា​ផ្ទុក​យន្តហោះ​ថ្មី​នេះ​កសាង​ឡើង​ដោយ​ចិន​ខ្លួនឯង​ទាំងស្រុង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ