ផុតកំណត់កិច្ចព្រមព្រៀងឈប់បា.ញ់ អ៊ីស្រាអែលចាប់ផ្តើមវា.យប្រហារបន្តភ្លាម
សង្គ្រាមអ៊ីស្រាអែលនឹងហាម៉ាស់ ៖ កិច្ចព្រមព្រៀងឈប់បា.ញ់គ្នានៅជ្រោយហ្គាហ្សា ត្រូវផុតនាថ្ងៃទី១ធ្នូ
សង្គ្រាមអ៊ីស្រាអែលនឹងហាម៉ាស់ ៖ កិច្ចព្រមព្រៀងឈប់បា.ញ់គ្នានៅជ្រោយហ្គាហ្សា ត្រូវផុតនាថ្ងៃទី១ធ្នូ
សង្គ្រាមអ៊ីស្រាអែលនឹងហាម៉ាស់ ៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នានៅជ្រោយហ្គាហ្សា ត្រូវផុតនាថ្ងៃទី១ធ្នូវេលាម៉ោង៧ព្រឹកម៉ោងក្នុងស្រុក។ ការប្រទូស្តរ៉ាយគ្នាចាប់ផ្ដើមឡើងវិញនាថ្ងៃនោះ។
កងទ័ពអ៊ីស្រាអែលប្រកាសថា ការប្រយុទ្ធចាប់ផ្ដើមឡើងវិញ។ បណ្ដាអ្នកកាសែតមានវត្តមាននៅនឹងកន្លែងក៏ដូចប្រជាជនស៊ីវិល និយាយពីការវាយប្រហារតាមអាកាសនិងការបាញ់កាំភ្លើងធំប្រឆាំងក្រុងហ្គាហ្សា។
កងទ័ពអ៊ីស្រាអែលអះអាងនាថ្ងៃទី១ធ្នូថា បានស្តាក់កម្ទេចគ្រាប់រ៉ុក្កែតមួយគ្រាប់ ដែលបាញ់ចេញមកពីជ្រោយហ្គាហ្សាមុនផុតកំណត់បទឈប់បាញ់គ្នាបន្តិច។ បណ្ដាសាក្សីរៀបរាប់ពីការហោះយ៉ាងប្រសាចនៃយន្តហោះយោធានិងដ្រូនអ៊ីស្រាអែល លើបណ្ដាតំបន់ស្ថិតនៅភាគពាយ័ព្យក្រុងហ្គាហ្សា៕
ចែករំលែកព័តមាននេះ