ក្រុមហាម៉ាស់ថាត្រៀមពន្យារពេលបទឈប់បា.ញ់
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ ប្រភពជិតដិតក្រុមហាម៉ាស់មួយរាយការណ៍ប្រាប់AFP នាថ្ងៃទី៣០
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ ប្រភពជិតដិតក្រុមហាម៉ាស់មួយរាយការណ៍ប្រាប់AFP នាថ្ងៃទី៣០
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ ប្រភពជិតដិតក្រុមហាម៉ាស់មួយរាយការណ៍ប្រាប់AFP នាថ្ងៃទី៣០វិច្ឆិកាថា ក្រុមហាម៉ាស់ត្រៀមពន្យារពេលបទឈប់បាញ់គ្នាដែលមានជាធរមានចាប់តាំងពីថ្ងៃទី២៤វិច្ឆិកាមក ហើយត្រូវផុតកំណត់នាថ្ងៃទី១ ធ្នូ វេលាម៉ោង៦ព្រឹកម៉ោងនៅក្រុងប៉ារីស។
ប្រភពមិនបង្ហាញអត្តសញ្ញាណនោះថ្លែងថា បណ្ដាអាជ្ញាកណ្ដាលបានធ្វើការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ហើយបច្ចុប្បន្នកំពុងបន្តដើម្បីឲ្យទទួលបាននាថ្ងៃណាមួយ បទឈប់បាញ់គ្នាបន្ថែមទៀតហើយនឹងធ្វើការបន្តទៀតពង្រីកបទឈប់បាញ់គ្នាឲ្យបានច្រើនថ្ងៃថែមទៀត។
មួយវិញទៀតក្រុមហាម៉ាស់អះអាងថា ខ្លួនជាអ្នកវាយប្រហារបង្ហូរឈាមមួយនៅក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃទី៣០វិច្ឆិកា បណ្ដាលឲ្យជនជាតិអ៊ីស្រាអែលស្លាប់៣នាក់ ក្នុងនោះមាននារី២នាក់។ ការវាយប្រហារនេះកើតមានត្រង់កន្លែងរថយន្តបឺសឈប់មួយនៅក្រុងហ្សេរុយសាឡឹមខាងលិច ហើយធ្វើឡើងដោយជនប៉ាឡេស្ទីន២នាក់ដែលត្រូវបាញ់សម្លាប់។
ទន្ទឹមនឹងនេះដែរ ទាហានអ៊ីស្រាអែល២នាក់ រងរបួសស្រាលក្នុងការវាយប្រហារដោយប្រើរថយន្តមួយបើកបំបុក ត្រង់ប៉ុស្តិ៍យាមមួយនៅតំបន់ស៊ីសហ្ស៊កដានី ស្ថិតក្រោមការត្រួតត្រារបស់អ៊ីស្រាអែល៕
ចែករំលែកព័តមាននេះ