ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​២៤០​នាក់​ និង​ចំណាប់ខ្មាំង​អ៊ី​ស្រា​អែ​ល​១១០​នាក់​ដោះ​លែង​រួច​ហើយ

1 ឆ្នាំ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល ​និង​ហា​ម៉ាស់ ៖ អាជ្ញាធរ​ពន្ធនាគារ​អ៊ី​ស្រា​អែ​ល​ប្រកាស​ថា អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​៣០​

សង្គ្រាម​អ៊ី​ស្រា​អែ​ល ​និង​ហា​ម៉ាស់ ៖ អាជ្ញាធរ​ពន្ធនាគារ​អ៊ី​ស្រា​អែ​ល​ប្រកាស​ថា អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​៣០​នាក់​ទៀត ដែល​សុទ្ធតែ​ជានា​រី​និង​អនីតិជន ជាប់​ឃុំឃាំង​ក្នុង​បណ្ដា​ពន្ធនាគារ​អ៊ី​ស្រា​អែ​ល ត្រូវ​បាន​ដោះ​លែង កាលពី​យប់​ថ្ងៃ​ទី​៣០ ​វិច្ឆិកា​ មក​ថ្ងៃ​ទី​១​ ធ្នូ ដោយ​អនុវត្ត​កិច្ចព្រមព្រៀង​ឈប់​បាញ់​រវាង​អ៊ី​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់​។

អ្នកទោស​ទាំងនេះ​ត្រូវ​បាន​ដោះ​លែង​ប៉ុន្មាន​ម៉ោង មុន​ផុតកំណត់​នៃ​បទ​ឈប់​បាញ់​គ្នា បន្ទាប់​ពី​ក្រុម​ហា​ម៉ាស់​ដោះ​លែង នា​ពេល​មុន​នេះ​ចំណាប់ខ្មាំង​អ៊ី​​ស្រា​អែ​ល​៨​នាក់​ដែល​ជាប់​ឃុំឃាំង​នៅ​ជ្រោយ​ហ្គា​ហ្សា​។ មុន​នេះ​ប្រទេស​កា​តា​ជា​អាជ្ញាកណ្ដាល​សំខាន់​នៃ​ការ​ចរចា​ឈប់​បាញ់​គ្នា​ប្រកាស​ថា អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​ដែល​ត្រូវ​ដោះ​លែង​ថ្មី មាន​នារី​៧​នាក់​និង​អនីតិជន​២៣​នាក់​។

ចាប់តាំងពី​ចូល​ជា​ធរមាន​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា​មក កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា រវាង​អ៊ី​​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់ បាន​នាំ​ទៅ​ដល់​ការ​ដោះ​លែង​ចំណាប់ខ្មាំង​១១០​នាក់ ក្នុង​នោះ​មាន​នារី​៨០​នាក់ កុមារ​និង​យុវជន​មាន​អាយុ​ក្រោម​១៩​ឆ្នាំ​ជា​ជនជាតិ​អ៊ី​​ស្រា​អែ​ល​ឬ​សញ្ជាតិ​២​។ ជា​ថ្នូរ​វិញ​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​២៤០​នាក់​ទទួល​បានការ​ដោះ​លែង​។ ម្យ៉ាងវិញទៀត​ជនបរទេស ៣០​នាក់​ភាគច្រើន​ជា​ជនជាតិ​ថៃ​ដែល​ធ្វើការ​នៅ​អ៊ី​ស្រា​អែ​ល ត្រូវ​បាន​ដោះ​លែង​ក្រៅ​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ