ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​សិទ្ធិ​មនុស្ស​មី​យ៉ា​ន់​ម៉ា​សាទរ​អូស្ត្រាលី ដែល​មិន​ផ្តល់​ទិដ្ឋាការ​ដល់​សមាជិក​ក្លិប Shan United

1 ឆ្នាំ មុន

មី​យ៉ា​ន់​ម៉ា ៖ ក្រុមប្រឹក្សា​ពិសេស​សម្រាប់​មី​យ៉ា​ន់​ម៉ា ដែល​ហៅ​កាត់​ថា SAC-M បាន​ចេញ​សារ​អបអរ

មី​យ៉ា​ន់​ម៉ា ៖ ក្រុមប្រឹក្សា​ពិសេស​សម្រាប់​មី​យ៉ា​ន់​ម៉ា ដែល​ហៅ​កាត់​ថា SAC-M បាន​ចេញ​សារ​អបអរសាទរ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី ចំពោះ​ការ​សម្រេចចិត្ត​បដិសេធ​ផ្តល់​ទិដ្ឋាការ​ដល់​កីឡាករ រួម​ទាំង​មន្ត្រី​ក្លិប​បាល់ទាត់ Shan United ដែល​ជា​កម្មសិទ្ធិ​របស់​លោក Kun Naung Myint Wai ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​ជាមួយនឹង​របប​យោធា​មី​យ៉ា​ន់​ម៉ា ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ មីន អ៊ុ​ង​ឡាំង (Min Aung Hlaing)​។

លោក Kun Naung Myint Wai ក៏​ជា​ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម Wa Minn ដែល​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ក្រសួងការពារជាតិ​របប​យោធា​មី​យ៉ា​ន់​ម៉ា​។ លោក​ក៏​ត្រូវ​បាន​ចោទប្រកាន់​មាន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​សេដ្ឋកិច្ច​មី​យ៉ា​ន់​ម៉ា ដែល​ហៅ​កាត់​ថា MEC ដែល​គ្រប់គ្រង​ដោយ​យោធា​មី​យ៉ា​ន់​ម៉ា ដែល​បង្កើត​ប្រាក់​ចំណូល​យ៉ាងច្រើន​សម្រាប់​យោធា​ប្រើប្រាស់​ដើម្បី​ផ្តល់​មូលនិធិ​ដល់​ការ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​ប្រឆាំង​នឹង​ជន​ស៊ី​វិល​។

កាលពី​ខែកុម្ភៈ​កន្លង​ទៅ រដ្ឋាភិបាល​អូស្ត្រាលី​បាន​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​លើ MEC ហើយ​ក៏​បាន​សម្រេចចិត្ត​ហាមឃាត់​ក្លិប​បាល់ទាត់​មី​យ៉ា​ន់​ម៉ា Shan United ចូល​ទឹកដី​របស់​ខ្លួន ពោល​ដែល​បាន​កើតឡើង​មុន​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់ AFC Cup ទល់​នឹង​ក្រុម Macarthur FC ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ី​ដ​នី ដែល​ជា​លទ្ធផល​ជំនួប​ក្នុង​ពូ​ល F មួយ​នេះ ត្រូវ​បាន​ផ្លាស់​ទៅ​រៀបចំ​នៅ​ប្រទេស​ថៃ​ជំនួស​វិញ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា កន្លង​ទៅ និង​បញ្ចប់​នៅ​ក្នុង​លទ្ធផល Macarthur FC យកឈ្នះ ៤​ទល់​នឹង​០​។

ក្រុមប្រឹក្សា​ពិសេស​សម្រាប់​មី​យ៉ា​ន់​ម៉ា​បាន​លើក​ឡើង​ថា នេះ​គឺជា​ជំហាន​ដ៏​សមរម្យ​មួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុង​ការ​ទទួលខុសត្រូវ​ចំពោះ​អ្នក​ទទួលផល​ប្រយោជន៍​ពី​ការ​ផ្សារ​ភ្ជាប់​ជាមួយនឹង​ឧក្រិដ្ឋជន​យោធា​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​។ ក្រុម​សិទ្ធិ​មនុស្ស​មួយ​នេះ ក៏​បាន​ជំរុញ​រដ្ឋាភិបាល​អូស្ត្រាលី​កសាង​ជំហាន​វិជ្ជមាន​នេះ ដោយ​ចាត់វិធានការ​ដ៏​មាន​អត្ថន័យ​បន្ថែម​ទៀត​លើ​របប​យោធា​មី​យ៉ា​ន់​ម៉ា ដោយ​អនុវត្ត​តាម​លទ្ធិប្រជាធិបតេយ្យ​មានគំនិត​ដូច​គ្នា រួម​ទាំង​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស កា​ណា​ដា និង​សហភាព​អឺរ៉ុប ដោយ​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ជា​គោលដៅ​បន្ថែម​ទៀត​លើ​របប​យោធា​មី​យ៉ា​ន់​ម៉ា អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​៕ (​ប្រភព​ពី Special Advisory Council for Myanmar)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ