រាជធានីភ្នំពេញ ៖ បើអ្នកកំពុងមានកូនដែលធាត់ ឬលើសទម្ងន់ខ្លាំង សូមសង្កត់ធ្ងន់លើការផ្លាស់ប្តូររបៀបរស់នៅ ដូចជាការញ៉ាំអាហារដោយឆ្លាតវៃ និងការធ្វើលំហាត់ប្រាណរាល់ថ្ងៃ ជាជាងការសម្រកទម្ងន់ ។ ក្មេងដែលធាត់លើសទម្ងន់ប្រឈមនឹងការកើតជំងឺរ៉ាំរ៉ៃនៅពេលពួកគេធំឡើង ដូចជាជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជំងឺបេះដូងជាដើម ។ វាហាក់បីដូចជាការលើសទម្ងន់កាលពីក្មេង អាចបង្កើតគំរូមិនល្អដែលនាំទៅដល់ការលើសទម្ងន់ពេលធំឡើង និងបញ្ហាសុខភាពពេញមួយជីវិត ។
សព្វថ្ងៃនេះ កុមារភាគច្រើនធ្វើសកម្មភាពរាងកាយតិចជាងមុន ហើយធ្វើរឿងមិនមានសុខភាពល្អជាច្រើន ដូចជាការញ៉ាំអាហារសម្រន់ឥតបានការ និងការមើលអេក្រង់ច្រើនពេក ។ មានវិធីជាច្រើនដែលឪពុកម្តាយអាចជួយកូនរបស់អ្នកបាន ដោយធ្វើការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សុខភាពរបស់ពួកគេ ។

តើកូនរបស់អ្នកលើសទម្ងន់មែនទេ ? ជាការពិតណាស់ កុមារគួរឡើងទម្ងន់នៅពេលដែលពួកគេកំពុងលូតលាស់ និងឡើងកម្ពស់ ។ សំណួរ គឺថា តើការឡើងទម្ងន់របស់ពួកគេសមាមាត្រទៅនឹងការកើនឡើងកម្ពស់របស់ពួកគេដែរឬទេ ? ការកែសម្រួលរបបអាហារ និងរបៀបរស់នៅរបស់កូនអ្នកឱ្យមានសុខភាពល្អ អាចធ្វើឱ្យកូនស្រកគីឡូបានយ៉ាងមានប្រសិទ្ធភាពនិងសុវត្ថិភាព ។
១. ធ្វើជាគំរូនៃកាយសម្បទាល្អ ៖ របៀបរស់នៅសកម្ម គឺជារឿងដ៏ល្អបំផុតមួយដែលឪពុកម្តាយអាចធ្វើបាន ដើម្បីជួយកូនរបស់អ្នកឱ្យមានសុខភាពល្អ ។ ដូច្នេះ ចាប់ផ្តើមការប្រកួតបាល់ទាត់ជាលក្ខណៈគ្រួសារនៅទីធ្លាខាងក្រោយ ឬដើរលេងក្នុងសួនច្បាររៀងរាល់ថ្ងៃទាំងអស់គ្នា ។ ជ្រើសរើសសកម្មភាពដែលគ្រួសារទាំងមូលអាចធ្វើបាន ដើម្បីកុំឱ្យនរណាម្នាក់មានអារម្មណ៍ថាឯកោ ឬត្រូវបានដកចេញផងដែរ ។

២. ទិញអាហារមានសុខភាពល្អ ៖ វិធីងាយបំផុតដើម្បីជៀសវាងការញ៉ាំអាហារមិនល្អ គឺកុំទិញវា ។ ផ្តោតលើការរក្សាទុកក្នុងផ្ទះនូវអាហារ ដែលមានសុខភាពល្អវិញ ។
៣. កុំប្រើអាហារជារង្វាន់ ៖ តើកូនរបស់អ្នកធ្វើកិច្ចការផ្ទះបានល្អមែន ឬទេ ? ល្អណាស់ ! ជំនួសឱ្យការកុម្ម៉ង់ពីភីហ្សាដើម្បីអបអរ អ្នកអាចផ្តល់ជូននូវអ្វីដែលល្អជាងនេះ និងលើកទឹកចិត្តជាងនេះ ដែលប្រហែលជាអាចការនាំកូនហែលទឹក ជិះកង់ ឬរៀបចំគម្រោងដំណើរកម្សាន្តពិនិកនៅឧទ្យាន ។

៤. ចម្អិនអាហារជាគ្រួសារ ៖ ប្រសិនបើកុមារចូលរួមក្នុងការរៀបចំអាហារ ពួកគេទំនងជានឹងព្យាយាមញ៉ាំរបស់មួយចំនួនដែលពួកគេមិនអាចញ៉ាំបាន ។ លើសពីនេះ ពួកគេនឹងទទួលបានការយល់ដឹងកាន់តែច្បាស់អំពីអាហារដែលពួកគេប្រើប្រាស់ ។
៥. រៀបចំកាលវិភាគការពិនិត្យសុខភាពកូនជាប្រចាំឆ្នាំ ៖ គ្រូពេទ្យ គឺជាប្រភពចំបងនៃចំណេះដឹង និងការគាំទ្រសម្រាប់ទាំងកុមារ និងឪពុកម្តាយ ។ ប៉ុន្តែឪពុកម្តាយភាគច្រើន ការពិនិត្យសុខភាព ពេលខ្លះត្រូវបានមើលរំលង ក្នុងអំឡុងពេលដែលកុមារទំនងជាចាប់ផ្តើមឡើងទម្ងន់ ។ ដូច្នេះ ត្រូវប្រាកដថា កូនរបស់អ្នកបានជួបគ្រូពេទ្យទៀងទាត់ជារៀងរាល់ឆ្នាំ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូនកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសិស្សធំ កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ និងកម្មវិធីភាសាចិន ។ សាលារៀនបន្តទទួលចុះឈ្មោះចូលរៀនរៀងរាល់ថ្ងៃ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ