បា.ត់ខ្លួន៧នាក់ ក្រោយការធ្លា.ក់យន្តហោះយោធាអាមេរិក១គ្រឿងនៅជប៉ុន
ប្រទេសជប៉ុន ៖ ការរុករកកំពុងបន្តក្រោយការធ្លាក់ក្នុងសមុទ្រ យន្តហោះយោធា១គ្រឿងធុន
ប្រទេសជប៉ុន ៖ ការរុករកកំពុងបន្តក្រោយការធ្លាក់ក្នុងសមុទ្រ យន្តហោះយោធា១គ្រឿងធុន
ប្រទេសជប៉ុន ៖ ការរុករកកំពុងបន្តក្រោយការធ្លាក់ក្នុងសមុទ្រ យន្តហោះយោធា១គ្រឿងធុនOSPREY របស់កងទ័ពអាមេរិកក្នុងសមុទ្រនាពេលមុននេះ នៅភាគនិរតីជប៉ុន បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លា.ប់ ហើយមនុស្ស៧នាក់ទៀតបាត់ខ្លួន។
សមាជិកម្នាក់ក្នុងចំណោមសមាជិកក្រុមយានិកនៃយន្តហោះដឹកជញ្ជូនតាមអាកាសនោះ ត្រូវបានរកឃើញក្នុងសមុទ្រ ដោយសន្លប់មិនដឹងខ្លួននិងបេះដូងឈប់ដើរកាលពីថ្ងៃទី២៩វិច្ឆិកា ហើយការស្លាប់របស់គេត្រូវបានអះអាង ក្រោយពីបញ្ជូនមកកាន់មន្ទីរពេទ្យជប៉ុនមួយ។ ទីបញ្ជាការដ្ឋានពិសេសរបស់កងទ័ពអាកាសអាមេរិកបញ្ជាក់ថា យន្តហោះធុនOSPREY CV -22B នោះដែលអាចហោះឡើងនិងចុះត្រង់បានដូចឧទ្ធម្ភាគចក្រ ដឹកមនុស្ស៨នាក់ ហើយហោះហើរបំពេញបេសកកម្មហ្វឹកហ្វឺនជាទម្លាប់មួយ និងហោះចេញពីមូលដ្ឋានអាកាសចរណ៍យូកូតាជិតក្រុងតូក្យូ។
មូលហេតុនៃគ្រោះថ្នាក់នោះមកទល់ពេលនេះនៅមិនទាន់ដឹងនៅឡើយ។
ក្នុងសេចក្ដីប្រកាសមួយកងទ័ពអាកាសអាមេរិកគូសបញ្ជាក់ថា ក្រុមសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនមក ហើយធ្វើប្រតិបត្តិការរុករកនិងសង្គ្រោះ៕
ចែករំលែកព័តមាននេះ