ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ឈប់​បា.ញ់​គ្នា​រវាង​អ៊ី​ស្រា​អែ​ល​ និង​ក្រុម​ហា​ម៉ាស់​ពន្យារពេល​១​ថ្ងៃ​ថែម​ទៀត

1 ឆ្នាំ មុន

សង្គ្រាម​អ៊ីស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ ចលនា​ប៉ា​ឡេ​ស្ទី​ន​ក្រុម​ហា​ម៉ាស់​គូសបញ្ជាក់​នា​ថ្ងៃ​ទី​៣០ ​វិច្ឆិកា​ ថា

សង្គ្រាម​អ៊ីស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ ចលនា​ប៉ា​ឡេ​ស្ទី​ន​ក្រុម​ហា​ម៉ាស់​គូសបញ្ជាក់​នា​ថ្ងៃ​ទី​៣០ ​វិច្ឆិកា​ ថា កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា រវាង​អ៊ី​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់​រយៈពេល​៤​ថ្ងៃ ត្រូវ​ផុតកំណត់​ត្រឹម​ថ្ងៃ​ទី​៣០​ វិច្ឆិកា​ វេលា​ម៉ោង​៦​ព្រឹក​ម៉ោង​នៅ​ក្រុងប៉ារីស តែ​ខណៈ​សល់​ពេល​១៥​នាទី​ទៀត​ដល់​ការ​ផុតកំណត់​នោះ ភាគី​ច្បាំង​គ្នា​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ពន្យារពេល​១​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​ទី​១​ធ្នូ​។

កិច្ច​ព្រម​ព្រៀ​ឈប់​បាញ់​គ្នា ដើម្បី​ដោះ​ដូរ​ចំណាប់ខ្មាំង​អ៊ី​​ស្រា​អែ​ល​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​បណ្ដា​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន បាន​ចូល​ជា​ធរមាន​ចាប់តាំងពី​ថ្ងៃ​ទី​២៤​ វិច្ឆិកា​មក ហើយ​ត្រូវ​ពន្យារ​ដល់​ថ្ងៃ​ទី​៧​ គឺ​រហូត​ដល់​ថ្ងៃ​ទី​១​ ធ្នូ​ ។

កងទ័ព​អ៊ីស្រា​អែ​ល​ក៏​ចេញ​សេចក្ដី​ប្រកាស​មួយ​ដែល​គូសបញ្ជាក់​ថា ការ​ផ្អាក​ប្រតិបត្តិការ​នឹង​បន្ត ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាកណ្ដាល ដើម្បី​បន្ត​ដំណើរការ​នៃ​ការ​ដោះ​លែង​ចំណាប់ខ្មាំង​ដែល​ឃុំ​ទុក​នៅ​ហ្គា​ហ្សា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ