ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ពានរង្វាន់​ណូបែល​សន្តិភាព និងជាអ្នកការទូតដ៏ល្បី១រូប បានទទួលមរណភាពហើយ​

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក​ហេ​ន​រី​ គី​ស៊ីង​ហ្គ័​រ​ អ្នកការទូត​មានឈ្មោះ​ល្បី​អា​មេ​រិ​ក​១​រូប ដែល​ជា​រដ្ឋមន្ត្រី​ការ​

សហរដ្ឋអាមេរិក ៖ លោក​ហេ​ន​រី​ គី​ស៊ីង​ហ្គ័​រ​ អ្នកការទូត​មានឈ្មោះ​ល្បី​អា​មេ​រិ​ក​១​រូប ដែល​ជា​រដ្ឋមន្ត្រី​ការ​បរទេស ក្រោម​ប្រធានាធិបតី​លោក​រី​ឆាត​ នី​ក​សុ​ន​ និង​លោក​ហ្សេ​រ៉ា​ល់​ហ្វ័​ត​ បាន​ទទួលមរណភាព​ហើយ កាលពី​ថ្ងៃ​ទី​២៩ ​វិច្ឆិកា​ ក្នុង​ជន្មាយុ​១០០​ឆ្នាំ​។ នេះ​ជា​ការ​ជូនដំណឹង​របស់​អង្គការ​លោក​។

លោក​ហេ​ន​រី​ គី​ស៊ីង​ហ្គ័​រ ជា​តួអង្គ​ការទូត​សំខាន់​បំផុត​មួយ​រូប​កាល​ក្នុង​សម័យ​សង្គ្រាមត្រជាក់ និង​ជា​ម្ចាស់​ជ័យ​លា​ភី​ពានរង្វាន់​ណូបែល​សន្តិភាព បាន​ទទួលមរណភាព​នៅផ្ទះ​លោក​ឯ​រដ្ឋ​ខេន​នេ​ក​ធី​ខេត​។ នេះ​ជា​ការ​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៩ ​វិច្ឆិកា​ របស់​ខុ​ន្ទ​កាល័យ​ក្រុមប្រឹក្សា​KISSINGER ASSOCIATE តាម​រយៈ​សេចក្ដី​ប្រកាស​មួយ ដែល​មិន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ស្លា.ប់​នេះ​ឡើយ​។

លោក​គី​ស៊ីង​ហ្គ័​រ​ ជា​អ្នក​ផ្ដួចផ្ដើម​ធ្វើ​ឲ្យ​មានការ​ខិតចូល​ជិត​គ្នា​របស់​អា​មេ​រិ​ក​ជាមួយ​រុ​ស្ស៊ី ​និង​ចិន កាលពី​ទស​វត្ស​ឆ្នាំ​១៩៧០​។ ប៉ុន្តែ​មុខមាត់​លោក​ប្រែ​ធ្លាក់​ចុះ​ស្រអាប់ ដោយសារ​ទំព័រ​ខ្មៅ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អា​មេ​រិ​ក ដូច​ជា​ជួយ​ទ្រទ្រង់​រដ្ឋប្រហារ​ឆ្នាំ​១៩៧៣​នៅ​ស៊ីលី ឬ​ការ​លុកលុយ​ចូល​ទី​ម័​រ​ខាងកើត​ក្នុង​ឆ្នាំ​១៩៧៥ ហើយ​ប្រាកដ​ណាស់​ទៅ​ទៀត​គឺ​សង្គ្រាម​នៅ​វៀតណាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ