ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីសបុក​ម៉ូតូ​កង់​៣ របួស​ធ្ងន់​៤​នាក់ ស្រាល​៤​នាក់ និង​ជ្រុល​​ទៅ​បុក​ស្តង់​លក់​​ផ្កា

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​ឡិច​​ស៊ីស​ RX300 មួយ​គ្រឿង​ ពណ៌​ព្រីង​ទុំ បើកទៅ​បុក​ម៉ូតូ​កង់​៣ ​បណ្តាល​ឱ្យ​​មនុស្ស​៤​នាក់ ​​រងរបួស​ធ្ងន់ និង​៤​នាក់​ទៀត​របួស​ស្រាល ហើយជ្រុល​ចង្កូត​ទៅ​បុក​ស្តង់​លក់​ផ្កា​មួយ​ទៀត ទើប​ទៅ​មុខ​លែង​រួច បណ្តាល​ឱ្យ​បែក​បាក់ និង​ក្រពឹត ចំណែក​អ្នក​របួស​​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាមៗ​ ។ ហេតុ​​ការណ៍​​​នេះ​កើត​ឡើង​

រាជធានីភ្នំពេញ ៖ រថយន្ត​ឡិច​​ស៊ីស​ RX300 មួយ​គ្រឿង​ ពណ៌​ព្រីង​ទុំ បើកទៅ​បុក​ម៉ូតូ​កង់​៣ ​បណ្តាល​ឱ្យ​​មនុស្ស​៤​នាក់ ​​រងរបួស​ធ្ងន់ និង​៤​នាក់​ទៀត​របួស​ស្រាល ហើយជ្រុល​ចង្កូត​ទៅ​បុក​ស្តង់​លក់​ផ្កា​មួយ​ទៀត ទើប​ទៅ​មុខ​លែង​រួច បណ្តាល​ឱ្យ​បែក​បាក់ និង​ក្រពឹត ចំណែក​អ្នក​របួស​​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាមៗ​ ។ ហេតុ​​ការណ៍​​​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១​និង១៥​នាទី​យប់ ​ថ្ងៃ​ទី​២២ ឧសភា ​២០១១ ​នៅ​​លើ​ផ្លូវ​​លេខ​១៩៨៦ សង្កាត់​​ភ្នំពេញ​ថ្មី​ ​ខណ្ឌ​​សែន​សុខ ជិត​មន្ទីរ​ពេទ្យ​សាកល​វិទ្យា​ល័យ​អន្តរ​ជាតិ​​សែន​សុខ ។

​បើ​យោង​តាម​​សម្តី​របស់​នាយ​រង​​ប៉ុស្តិ៍​​ភ្នំពេញ​ថ្មី បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​​មាន​ម៉ូតូ​កង់​៣​មួយ​គ្រឿង​គ្មាន​ស្លាក​លេខ​ ជិះ​គ្នា​៨​នាក់ ​សុទ្ធ​តែ​​យាយ​ចាស់ និង​តា​ចាស់ៗ ​កំពុងបើក​បរ​ ស្រាប់​តែ​មាន​រថយន្ត​ម៉ាកឡិច​ស៊ីស​ RX300 មួយ​គ្រឿង​​ពណ៌​ព្រីង​ទុំ ​​ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-7235 ជិះ​គ្នា​​២​ទៅ​៣​នាក់​ ​អ្នក​បើក​បរ​ជា​​ស្រី​​ក្នុង​ល្បឿន​លឿន​បាន​បើក​បុក​​ម៉ូតូ​កង់​​៣​ពី​ក្រោយ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​​ម៉ូតូ​កង់​៣​នោះ ក្រឡាប់​ផ្ញា​រជើង​ចំហៀង​ ​មនុស្ស​៤​នាក់​​រង​របួស​ស្រាល និង​៤​នាក់​ទៀត​រង​របួស​ធ្ងន់ ត្រូវ​បញ្ជូន​​ទៅ​សង្គ្រោះ​នៅ​​​មន្ទីរ​​ពេទ្យ ។ ភ្លាម​នោះ​​រថយន្ត​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ស្តង់​លក់​ផ្កា​​អ៊ូ​ចរិយា​​ក្បែរ​​នោះ​មួយ​កន្លែង​ទៀត​ទៅ​មុខ​លែង​រួច ។ អ្នក​​រង​របួស​រួម​មាន ​១-ឈ្មោះ​​អាង ហាយ អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​​ក្នុង​​សហ​គមន៍ សង្កាត់​​សំរោង​​ខណ្ឌ​សែន​សុខ ជា​អ្នក​បើក​បរ​ម៉ូតូ​កង់​៣។ ២-ឈ្មោះ​វុល ភី អាយុ​៤៤​ឆ្នាំ ស្រុក​ពញាឮ ខេត្តកណ្តាល ៣-ឈ្មោះ​បិណ្ឌ មូលី អាយុ​១៩​ឆ្នាំ នៅ​ស​ង្កាត់​សំរោង ខណ្ឌ​សែន​សុខ ៤-ឈ្មោះ​​ជុស ធឿង អាយុ​៤៥​ឆ្នាំ សង្កាត់​សំរោង ខណ្ឌ​សែន​សុខ។ ៤​នាក់​នេះ​ជា​អ្នក​របួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​​ម​ន្ទីរ​ពេទ្យ។ ៥-ឈ្មោះ​​ធី យ៉ង់ អាយុ​៨៧​ឆ្នាំ ភេទ​ស្រី ​នៅភូមិ​កំពង់​ហ្លួង ​ស្រុក​ពញា​ឮ ​ខេត្ត​កណ្តាល ៦-ឈ្មោះ​អឹម ​យី ​អាយុ​៦០​ឆ្នាំ ភូមិ​ឫស្សី​កែវ សង្កាត់​​ជ្រោយ​ចង្វារ ៧-ឈ្មោះ​​យា មុំ  អាយុ​៥៥​ឆ្នាំ ស្រុកពញា​ឮ ​ខេត្ត​កណ្តាល ៣​នាក់​នេះ​របួស​ស្រាល និង​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​ឈ្មោះ។

យោង​តាម​​​សំដី​​អ្នក​រង​គ្រោះ បាន​ប្រាប់​ថា ​ពួកគាត់​ទាំង​៨​នាក់ បាន​ទៅ​ធ្វើ​បុណ្យ​​​បច្ច័យ​៤​របស់​បង​ប្អូន​នៅ​ឯសង្កាត់​​ជើង​ឯក ខណ្ឌ​ដង្កោ ​ពេល​​ត្រឡប់​មក​​វិញ​គាត់​ក៏​ហៅ​​ម៉ូតូ​កង់​៣​ជិះ​ដើម្បី​​ត្រឡប់​ទៅ​ផ្ទះ ​ពេល​ជិះ​មក​ដល់​ផ្លូវ​លេខ​១៩៨៦ ក្បែរ​​មន្ទីរពេទ្យ​​សាកល​វិទ្យា​ល័យ​​អន្តរ​ជាតិ​សែន​សុខ ស្រាប់​តែ​​មាន​រថយន្ត​១​គ្រឿង​ ម៉ាកឡិច​ស៊ីស RX300 មក​បុក​ពួក​​គាត់​ពី​ក្រោយ​​​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​​ម៉ូតូ​កង់​បី​​ក្រឡាប់​​ រង​របួស​​ធ្ងន់​៤​នាក់ ស្រាល​៤​នាក់ ពេល​នោះ​គាត់​ក៏​ឃើញ​​​រថយន្ត​នោះ​ជ្រុល​​ចង្កូត​​ទៅ​បុក​ស្តង់​លក់​ផ្កា​​​​នៅ​ក្បែរ​នោះ​ទៀត ប​ណ្តាល​ឱ្យ​ជាប់​រថយន្ត​​មិន​អាច​ទៅ​មុខ​រួច ។ ​រថយន្ត​ និង​ម៉ូតូ​កង់​៣​​ត្រូវ​បាន​​សមត្ថ​កិច្ច​យកទៅ​​​​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​​​រង់​​ចាំ​ធ្វើ​ការ​ដោះ​ស្រាយ ៕