- ភ្នំពេញ
នៅពេលដែល អន ផានិត ប្រឡងបាក់ឌុប គេមិនបានដឹងឡើយថា វាសនារបស់គេនឹងទៅជាយ៉ាងណា។ ប៉ុន្តែយុវសិស្សរូបនេះ គ្រាន់តែស្រមៃថា នឹងអាចប្រឡងជាប់ ហើយបន្តការសិក្សា ដើម្បីក្លាយជាវិស្វករមួយរូប
នៅពេលដែល អន ផានិត ប្រឡងបាក់ឌុប គេមិនបានដឹងឡើយថា វាសនារបស់គេនឹងទៅជាយ៉ាងណា។ ប៉ុន្តែយុវសិស្សរូបនេះ គ្រាន់តែស្រមៃថា នឹងអាចប្រឡងជាប់ ហើយបន្តការសិក្សា ដើម្បីក្លាយជាវិស្វករមួយរូប
នៅពេលដែល អន ផានិត ប្រឡងបាក់ឌុប គេមិនបានដឹងឡើយថា វាសនារបស់គេនឹងទៅជាយ៉ាងណា។ ប៉ុន្តែយុវសិស្សរូបនេះ គ្រាន់តែស្រមៃថា នឹងអាចប្រឡងជាប់ ហើយបន្តការសិក្សា ដើម្បីក្លាយជាវិស្វករមួយរូប។
នៅពេលលទ្ធផលចេញមក អន ផានិត បានប្រឡងជាប់បាក់ឌុបដូចបំណង ហើយគួរអោយសរសើរនោះ ផានិត បានជាប់កម្រិតនិទ្ទេស A ដែលសិស្សភាគច្រើនពិបាកនឹងទទួលបាន។
អន ផានិត សិស្សវិទ្យាល័យជាស៊ីមអង្គរជ័យ ស្ថិតក្នុងខេត្តកំពត បានប្រឡងជាប់និទ្ទេស A ជំនាញវិទ្យាសាស្ត្រ នៃសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ។ ស្ថិតក្នុងគ្រួសារក្រីក្រ អន ផានិត មានឪពុកម្ដាយជាជនពិការភាពទាំងពីរនាក់ នៅក្នុងស្រុកអង្គរជ័យ ខេត្តកំពត។
តាមរយៈកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានកន្លងមក ឪពុក ផានិត មិនអាចធ្វើអ្វីបានច្រើនឡើយ ដោយសារកម្លាំងត្រូវពឹងលើឈើច្រត់សម្រាប់ជនពិការធ្វើដំណើរទៅមក។ ពេលខ្លះ ឪពុក ផានិត បានត្រឹមតែសុំកន្លែងធ្វើសំណង់ ដោយធ្វើការងារស្រាលផ្នែកលាយស៊ីម៉ង់ត៍តែប៉ុណ្ណោះ ដោយអាចទទួលបានកម្រៃចាប់ពី១ម៉ឺនទៅ១ម៉ឺន៥ពាន់រៀល។ ថ្ងៃខ្លះ ក៏មិនអាចរកប្រាក់បានដែរ។
ដោយឡែកម្ដាយ ផានិត វិញ អាចប្រកបរបរដេរនៅផ្ទះបន្តិចបន្តួចសម្រាប់រកកម្រៃផ្គត់ផ្គង់គ្រួសារ និងសម្រាប់ឱ្យ ផានិត និងប្អូនស្រីផានិតរៀនប៉ុណ្ណោះ។ ហើយពេលខ្លះទៀត ម្ដាយផានិត ត្រូវសុំលុយ ឬខ្ចីបុលពីសាច់ញាតិ ដើម្បីដោះទាល់ជីវិ.តប្រចាំថ្ងៃដែរ។ ចំណែកផ្ទះស្នាក់នៅវិញ ប្រក់ស័ង្កសី ហើយកន្លែងខ្លះមានចន្លោះប្រហោងធ្លុះធ្លាយទៀតផង។
ស្ថានភាពគ្រួសារលំបាកពិតមែន ប៉ុន្តែ អន ផានិត នៅតែអាចសម្រេចបាននិទ្ទេសល្អក្នុងការសិក្សាដដែល។
ការតស៊ូរបស់ អន ផានិត ដើម្បីប្រឹងប្រែងរៀនសូត្រ ទោះបីជាស្ថានភាពជីវភាពគ្រួសារលំបាកខ្លាំងក៏ដោយ បានធ្វើអោយមានការចាប់អារម្មណ៍ខ្លាំងក្នុងចំណោមប្រជាជនកម្ពុជា។
ផានិត អាចជានិម្មិតរូបនៃការតស៊ូចេញពីភាពក្រីក្រតាមរយៈការប្រឹងប្រែងសិក្សា។ ភាពក្រីក្រ មិនបានរារាំងយុវសិស្សដ៏ក្រីក្ររូបនេះអោយទម្លាក់ចោលការសិក្សាឡើយ។
ការតស៊ូរបស់ប្អូន និងក្រុមគ្រួសារ បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងក្នុងចំណោមសាធារណជន។ រឿងរ៉ាវរបស់ប្អូនក៏បានលឺដល់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេច បានប្រកាសជួយទាំងរូបប្អូន និងក្រុមគ្រួសារចេញពីភាពក្រីក្រ។ សម្តេចបានប្រកាសជួយដូចជា ៖
១) ជួយអោយបានចូលរៀនវិស្វករ នៅមហាវិទ្យាល័យ ដែលជាជំនាញក្នុងក្ដីស្រមៃរបស់ក្មួយ រួមជាមួយការផ្ដល់ជូនមធ្យោបាយធ្វើដំណើរ ក៏ដូចជា ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងការរៀនសូតត្រ។
២) ទទួលបានការស្នាក់នៅ នៅទីបញ្ជាការដ្ឋានអង្គរក្ស តាមរយៈឯកឧត្តម ហ៊ីង ប៊ុនហៀង ។
៣) សម្ដេចទាំងទ្វេបានបញ្ជូនទីប្រឹក្សាផ្ទាល់ ឯកឧត្តម សេង ទៀង និងឯកឧត្តម ខេង សាម៉េត ចុះផ្ទាល់នឹងជួយសាងសង់លំនៅឋានថ្មីជូនក្រុមគ្រួសារ។
៤) ជួយចេញលុយសង ដែលក្រុមគ្រួសារជំពាក់គេ កន្លងមកឲ្យអស់ ។
៥) ឧបត្ថម្ភប្រចាំខែ១លានរៀលដល់គ្រួសារ។
តើ អន ផានិត និងគ្រួសារ ផ្តល់មេរៀនអ្វីដល់អ្នកក្រគ្រប់រូប?
ដើម្បីចាកចេញពីភាពក្រីក្រ ឪពុកម្តាយត្រូវតែប្រឹងតស៊ូអោយកូនរៀនបានចប់សាលា ដើម្បីពួកគេប្រើប្រាស់ចំណេះដឹងបង្កើតអនាគតមួយដ៏ល្អ។ ឪពុកម្តាយមិនអាចអោយកូនបោះបង់សាលារៀន ក៏ព្រោះតែអោយពួកគេជួយរកលុយចិញ្ចឹមជីវិតប្រចាំថ្ងៃទេ។
ការធ្វើដូច្នេះវានឹងធ្វើអោយពួកគេក្រអស់មួយជីវិត។ អ្នកក្រ ត្រូវតែមានចំណេះជាដើមទុនជីវិត។ ក្នុងជីវិតរស់នៅ អ្នកចេះដឹងទាំងអស់សុទ្ធតែមិនក្រីក្រទេ ទោះបីជាអ្នកចេះដឹងមិនក្លាយជាសេដ្ឋីក្តី ប៉ុន្តែពួកគេមានជីវភាពសមរម្យមួយក្នុងសង្គម។ ឪពុកម្តាយក៏អាចរកសុប្បុរសជនជួយ កាលបើខ្លួនតាំងចិត្តអោយកូនរៀនសូត្រ។ នៅកម្ពុជាយើង មានមនុស្សចិត្តសប្បុរសជាច្រើន ដើម្បីជួយកូនអ្នកក្រីក្រ ដូចជាករណី យុវសិស្ស អន ផានិត ដែលធ្វើអោយរំជួលចិត្តដល់អតីតនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន ដែលបានជួយទាំងប្អូន និងគ្រួសារ។
ចំណែកមនុស្សគ្រប់រូបវិញ ត្រូវតែយក អន ផានិត ធ្វើជាគំរូ ហើយប្រឹងរៀនសូត្រ ដើម្បី រំដោះខ្លួនចេញពីភាពក្រីក្រ។ យុវជន យុវតី ទាំងអស់ ត្រូវចាំថា មានតែចំណេះដឹងទេ ដែលនឹងធ្វើអោយជីវិតល្អប្រសើរ បើសិនជាយើងជាអ្នកក្រ។ យើងមិនអាចធ្វើការ ដោយលក់កម្លាំងពលកម្មធ្ងន់ធ្ងរឡើយ យើងត្រូវតែប្រើចំណេះ ដើម្បីរកការងារធ្វើ។ អ្នកចេះ អ្នកស្មោះត្រង់ អ្នកមានការទទួលខុសត្រូវការងារ គឺភាពក្រីក្រមិនហ៊ានមកជិតឡើយ។
ចូរយើងនាំគ្នាក្រោកចេញពីភាពក្រីក្រ តាមរយៈការបណ្តុះចំណេះក្នុងខួរក្បាលរបស់យើង៕
អត្ថបទដោយ ៖ សា រ៉ាន់
ចែករំលែកព័តមាននេះ