ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាប់ខ្មាំង​អ៊ីស្រា​អែ​ល​១០​នាក់​ទៀត​ដោះ​លែង​ជា​ថ្នូរ​នឹង​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​៣០​នាក់

5 ខែ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ ប៉ុន្មាន​ម៉ោង​មុន​ផុតកំណត់​បទ​ឈប់​បា.ញ់​គ្នា ក្នុង​សង្គ្រាម​រវាង​

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ ប៉ុន្មាន​ម៉ោង​មុន​ផុតកំណត់​បទ​ឈប់​បាញ់​គ្នា ក្នុង​សង្គ្រាម​រវាង​អ៊ីស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់ ប្រភព​ជិតដិត​នឹង​ក្រុម​ហា​ម៉ាស់​គូសបញ្ជាក់​នា​ថ្ងៃ​ទី​២៩​ វិច្ឆិកា​ ប្រាប់​ដល់​AFP​ថា ចលនា​ប៉ា​ឡេ​ស្ទី​ន​នោះ​បាន​ប្រគល់​ចំណាប់ខ្មាំង​អ៊ី​ស្រា​អែ​ល​ក្រុម​ទី​៦ ដែល​មាន​គ្នា​១០​នាក់ ដល់​កាកបាទក្រហម​អន្តរជាតិ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​៣០​នាក់ ក្នុង​នោះ​មាន​សកម្មជន​វ័យក្មេង​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​នាង​អា​ហ៊ីដ​តា​មី​មី​អាយុ​២២​ឆ្នាំ​។

កា​តា​ជា​អាជ្ញាកណ្ដាល​ប្រកាស​នា​ល្ងាច​ថ្ងៃ​ទី​២៩​ វិច្ឆិកា​ថា ក្នុង​ចំណោម​ចំណាប់ខ្មាំង​អ៊ីស្រា​អែ​ល​ទាំង​១០​នាក់ ដែល​ទទួល​បានការ​ដោះ​លែង​ថ្មី​នេះ មាន​អ្នកមាន​សញ្ជាតិ​២​ចំនួន​៥​នាក់​។ ជនជាតិ​រុ​ស្ស៊ី២​នាក់​និង​ជនជាតិ​ថៃ​៤​នាក់​ក៏​ទទួល​បានការ​ដោះ​លែង​ដែរ តែ​ខាងក្រៅ​កិច្ចព្រមព្រៀង​។

ចំណែក​ទូរទស្សន៍​អេ​ហ្ស៊ីប​ប្រកាស​ថា ចំណាប់ខ្មាំង​ទាំងនោះ​ពិតជា​បាន​មក​ដល់​ដែនដី់​អេ​ហ្ស៊ីប​ហើយ​។ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ថ្មី​នេះ​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​៣០​នាក់ ក្នុង​នោះ​មាន​អនីតិជន​១៦​នាក់​និង​នារី​១៤​នាក់ ត្រូវ​បាន​អ៊ី​​ស្រា​អែ​ល​ដោះ​លែង​។ រៀង​រាល់​ល្ងាច​ចាប់តាំងពី​ថ្ងៃ​ទី​២៤​វិច្ឆិកា​មក ចំណាប់ខ្មាំង​អ៊ី​ស្រា​អែ​ល​១០​នាក់ សុទ្ធតែ​ជានា​រី​និង​កុមារ​ត្រូវ​បាន​ដោះ​លែង ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​អ្នកទោស​ប៉ា​ស្ទី​ន​ដែល​ជានា​រី​និង​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ​៣​ដង​ច្រើន​ជាង​នេះ ចេញពី​បណ្ដា​ពន្ធនាគារ​អ៊ី​ស្រា​អែ​ល​ដែរ​។

ចូល​ជា​ធរមាន​ចាប់តាំងពី​ថ្ងៃ​ទី​២៤​វិច្ឆិកា​មក ដែល​ដំបូង​មាន​រយៈពេល​៤​ថ្ងៃ បទ​ឈប់​បាញ់​គ្នា​នោះ​ត្រូវ​បាន​ពន្យារពេល រហូត​ដល់​ថ្ងៃ​ទី​៣០​វិច្ឆិកា វេលា​ម៉ោង​៥​ម៉ោង​សកល​។ ប្រភព​មួយ​ស្និទ្ធ​ក្រុម​ហា​ម៉ាស់​និយាយ​នា​ថ្ងៃ​ទី​២៩​វិច្ឆិកា​ថា ក្រុម​ហា​ម៉ាស់​យល់​ស្រប​ចំពោះ​ការ​ពន្យារពេល​៤​ថ្ងៃ​ថែម​ទៀត​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា និង​ដោះ​លែង​ចំណាប់ខ្មាំង​អ៊ី​ស្រា​អែ​ល​ថ្មី​ៗ​ទៀត​។

កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា អាច​នាំ​ទៅ​ដល់​ការ​ដោះ​លែង​ចំណាប់ខ្មាំង​អី​ុ​ស្រា​អែ​ល​សរុប​យ៉ាងតិច​៦០​នាក់ ដែល​សុទ្ធតែ​ជា​ជន​ស៊ី​វិល និង​ការ​ដោះ​លែង​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​១៨០​នាក់​រួច​ហើយ​។ ម្យ៉ាងវិញទៀត​ចំណាប់ខ្មាំង​២៣​នាក់​ភាគច្រើន​ជា​ជនជាតិ​ថៃ​រស់នៅ​អ៊ី​​ស្រា​អែ​ល ត្រូវ​បាន​ដោះ​លែង​ខាងក្រៅ​កិច្ចព្រមព្រៀង​នេះ​។ ក្រុម​ហា​ម៉ាស់​ត្រៀម​ដោះ​ដូរ​ឈ្លើយសឹក​ជា​ទាហាន​អ៊ី​ស្រា​អែ​ល​ទាំងអស់ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​ទាំងអស់​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ