ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​អុំទូក៣​ថ្ងៃ! ភ្ញៀវ​ទេសចរសរុប​ជាង​២៦​ម៉ឺន​នាក់​មក​កម្សាន្ត​ខេត្ត​ព្រះ​សីហ​នុ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក តាំង សុចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​កាលពី​

ខេត្តព្រះសីហនុ ៖ លោក តាំង សុចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣​ កន្លង​មក​ថ្មី​ៗ​នេះ​ថា ស្ថានភាព​ភ្ញៀវ​ទេសចរ​ដែល​បាន​ធ្វើ​ដំណើរ​ចូល​មក​កម្សាន្ដ​នៅ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក​សំពះ​ព្រះ​ខែ រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០២២ រួម​មាន​ ៖ ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង សរុប​ចំនួន​២៦២.៤១១​នាក់​ ថយ​ចុះ​២៣,៤២% ក្នុង​នោះ ភ្ញៀវ​ជាតិ ២៥៥.២៣៣​នាក់​ ថយ​ចុះ​២៥,១៩% និង​ភ្ញៀវ​បរទេស ៧,១៧៨​នាក់​ កើនឡើង​១៣,៧៣%​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍ បានឱ្យ​ដឹង​បន្ថែម​ដែរ​ថា មាន​ភ្ញៀវ​ចូល​តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​កងកេង​៦​ជើង ស្មើនឹង​ភ្ញៀវ​សរុប​២៦៦​នាក់​, កើនឡើង​៦,៨២% ក្នុង​នោះ មាន​ភ្ញៀវ​ជាតិ​ចំនួន​៩​នាក់​, ថយ​ចុះ​៤៣,៧៥% និង​ភ្ញៀវ​អន្តរជាតិ ២៥៧​នាក់​, កើនឡើង​១០,៣០% ។

ចំពោះ​ភ្ញៀវ​ទេសចរ ទៅ​កម្សាន្ត​តាម​បណ្តារ​កោះ​នានា សរុប២.៤៣១​នាក់​ ថយ​ចុះ​១២,៥៥% ក្នុង​នោះ ភ្ញៀវ​ជាតិ ១.០៦២​នាក់​ ថយ​ចុះ​៤៥,៤៨% និង​ភ្ញៀវ​បរទេស ១.៣៦៩​នាក់​, កើនឡើង​៦៤,៣៤% ។

ភ្ញៀវ​ទេសចរណ៍​ទៅ​កម្សាន្ត​តាម​បណ្តា​ឆ្នេរ និង​រមណីយដ្ឋាន​នានា​សរុប ២៥៩.៧១៤​នាក់ ថយ​ចុះ​២៣,៥៣% ក្នុង​នោះ ភ្ញៀវ​ជាតិ​២៥៤,១៦២​នាក់​, ថយ​ចុះ​២៣,៩៨% និង​ភ្ញៀវ​បរទេស​៥,៥៥២​នាក់​, កើនឡើង​៥,៨៣%​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍ បាន​បញ្ជាក់​ថា អំពី​បញ្ហា​សន្តិសុខ សុវត្ថិភាព នៅ​តាម​តំបន់​កំសាន្ត​នានា​នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហនុមាន​ភាពល្អ​ប្រសើរ ក្នុង​រយៈពេល 0៣​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក​និង​សំពះ​ព្រះ​ខែ ឆ្នាំ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ