ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ នឹងរក INFLUENCER ល្បីៗនៅចិន ឱ្យជួយប្រូម៉ូតទេសចរណ៍ប្រទេសខ្លួន

1 ឆ្នាំ មុន

(បាងកក)៖ ប្រទេសថៃកំពុងខិតខំស្តារឡើងវិញនូវឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ខ្លួន ដោយថៃផ្ទាល់នឹងស្វះស្វែងរកអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម (INFLUENCER) និងក្រុមហ៊ុនដៃគូបច្ចេកវិទ្យាសំខាន់ៗពីប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Xinhua ។ មន្ត្រីថៃម្នាក់បាននិយាយថា ថៃបានទទួលភ្ញៀវទេសចរជាង…

(បាងកក)៖ ប្រទេសថៃកំពុងខិតខំស្តារឡើងវិញនូវឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ខ្លួន ដោយថៃផ្ទាល់នឹងស្វះស្វែងរកអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម (INFLUENCER) និងក្រុមហ៊ុនដៃគូបច្ចេកវិទ្យាសំខាន់ៗពីប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Xinhua


មន្ត្រីថៃម្នាក់បាននិយាយថា ថៃបានទទួលភ្ញៀវទេសចរជាង ៣.០១ លាននាក់ពីប្រទេសចិនមកទល់ពេលនេះ ហើយសង្ឃឹមថានឹងបង្កើនចំនួនភ្ញៀវទេសចរចិនគោលដៅដល់ ៨.២ លាននាក់ក្នុងឆ្នាំ២០២៤។ អាជ្ញាធរទេសចរណ៍ថៃ (TAT) ក៏បានចាប់ដៃគូជាមួយវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមឈានមុខគេរបស់ប្រទេសចិន ក្រុមហ៊ុនអាកាសចរណ៍ ដើម្បីបង្ហាញពីភាពទាក់ទាញចម្រុះ និងលើកកម្ពស់ទេសចរណ៍ប្រកបដោយគុណភាពដល់អ្នកដំណើរមកពីប្រទេសចិន។

ជាមួយគ្នានេះថៃ កំពុងអនុវត្តគំនិតផ្តួចផ្តើមដើម្បីទាក់ទាញភ្ញៀវទេសចរចិន រួមទាំងការរៀបចំកម្មវិធីបង្ហាញផ្លូវ និងដំណើរកម្សាន្តសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងភ្នាក់ងារទេសចរណ៍ចិន បង្កើតយុទ្ធនាការទីផ្សារគោលដៅនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ដោយផ្តោតលើខ្លឹមសារដែលបង្កើតដោយអ្នកប្រើប្រាស់ និងបទពិសោធន៍ធ្វើដំណើរដោយដៃផ្ទាល់ ដើម្បីបង្កើតរូបភាពវិជ្ជមានរបស់ប្រទេសថៃ ដោយសង្ឃឹមថាកិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងជួយឱ្យទទួលបានទំនុកចិត្តឡើងវិញនៅក្នុងទីផ្សារប្រទេសចិន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ