ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសំណាង៖ «លោកតា ជួយចៅ» អន ផានិត សិស្សឆ្នើមនិទ្ទេសA អាចចូលរៀន​មហាវិទ្យាល័យ និងបានផ្ទះថ្មីជូន​ក្រុមគ្រួសារថែមទៀត

7 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ទីបំផុតទៅ នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជួយ​សិស្សឆ្នើមនិទ្ទេសA អន ផានិត…

ភ្នំពេញ៖ ទីបំផុតទៅ នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជួយ​សិស្សឆ្នើមនិទ្ទេសA អន ផានិត និងក្រុមគ្រួសារ ដោយសម្រេចបំណងរបស់ផានិត រៀន​មហាវិទ្យាល័យ ផ្នែកវិស្វករ ជួយចេញលុយសងបំណុល និងសង់ផ្ទះដល់ក្រុមគ្រួសារ​យុវសិស្សនេះផងដែរ​។

ក្នុងសារជាសំឡេង បញ្ជាទៅកាន់លោក សេង ទៀង ទីប្រឹក្សាផ្ទាល់របស់សម្តេច ក្នុងពេលសម្តេច​មើល​ឃើញខ្លីបសម្ភាសតាមតិកតុក អំឡុងពេលសម្តេចហាត់ប្រាណដោយជិះកង់ នៅល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាស​ផ្តល់ជំនួយដល់យុវសិស្សក្រីក្រ ដែលមានឪពុកម្តាយ ជាជនពិការ អន ផានិត​។

សម្ដេចតេជោ បានប្រកាស ជួយឲ្យយុវសិស្ស អន ផានិត បានចូលរៀនថ្នាក់ ជំនាញវិស្វករ នៅមហាវិទ្យាល័យ ដែលជាជំនាញ ក្នុងក្ដីស្រមៃ រួមជាមួយការផ្ដល់នូវម៉ូតូ ជាមធ្យោបាយ​ធ្វើដំណើរ ក៏ដូចជា ប្រាក់ឧបត្ថម្ភប្រចាំខែ ក្នុងការរៀនសូត្រ, ទទួលបានការស្នាក់នៅ និងបាយទឹក នៅបញ្ជាការដ្ឋានអង្គរក្ស តាមរយៈលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង។ 

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានបញ្ជាឱ្យ​លោក ខេង សាម៉េត ជួយសាងសង់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់សិស្សឆ្នើមនិទ្ទេសA អន ផានិត និងជួយចេញលុយសងបំណុល ដែលក្រុមគ្រួសារ ជំពាក់គេ កន្លងមក ឲ្យអស់។ សម្ដេចតេជោ ក៏បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភ ប្រចាំខែ ១លានរៀល ដល់គ្រួសារយុវសិស្ស អន ផានិត ផងដែរ។

សូមបញ្ជាក់ថា យុវសិស្ស អន ផានិត ជាសិស្សវិទ្យាល័យជាស៊ីម អង្គរជ័យ នៅក្នុងខេត្តកំពត បានប្រឡងជាប់និទ្ទេស A ជំនាញវិទ្យាសាស្រ្ត ក្នុងការប្រឡងបាក់ឌុប នៅឆ្នាំ២០២៣ នេះ។

​ផានិត មានឪពុកម្ដាយ ជាជនពិការទាំងពីរនាក់ រស់នៅក្នុងស្រុកអង្គរជ័យ ខេត្តកំពត។ ​ឪពុករបស់ ផានិត មិនអាចធ្វើអ្វីបានច្រើនឡើយ ដោយត្រូវពឹងលើឈើច្រត់ សម្រាប់ជនពិការ ក្នុង​ការ​ធ្វើដំណើរ​ទៅមក។ ម្ដាយរបស់​ ផានិត ​ប្រកបរបរដេរ នៅផ្ទះបន្តិចបន្តួច សម្រាប់រកកម្រៃផ្គត់​ផ្គង់គ្រួសារ និងសម្រាប់ឱ្យ ផានិត និងប្អូនស្រី ផានិត រៀនសូត្រ។

ពេលខ្លះទៀត ម្ដាយផានិត ត្រូវសុំលុយ ឬខ្ចីបុលពីសាច់ញាតិ ដើម្បីដោះស្រាយ​ក្នុងជីវិតជីវិតប្រចាំថ្ងៃដែរ។ ចំណែកផ្ទះស្នាក់នៅវិញ ក្រុមគ្រួសាររបស់អនផានិត នៅផ្ទះខ្ទម ប្រក់ស័ង្កសី ហើយកន្លែងខ្លះ ធ្លុះធ្លាយទៀតផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ