ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេ.ង​ប្រុស​ម្នាក់​លួ.ច​​បើក​ត្រាក់ទ័រ កិ.នអ្នក​ដើរ​រើស​កួរ​ស្រូវហត់ជ្រក​ម្លប់​ក្បែរ​រ៉ឺ​ម៉ក​​យ៉ាងរន្ធ.ត់

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​បុរស​ម្នាក់​​បាន​រង​របួសធ្ងន់​បាក់​ត្រគាក ខណៈ​កំពុង​ជ្រក​ម្លប់​ក្បែរ​រ៉ឺ​ម៉ក​

ខេត្តបន្ទាយមានជ័យ ៖ ​បុរស​ម្នាក់​​បាន​រង​របួសធ្ងន់​បាក់​ត្រគាក ខណៈ​កំពុង​ជ្រក​ម្លប់​ក្បែរ​រ៉ឺ​ម៉ក​ត្រាក់ទ័រ ហើយ​មាន​ក្មេង​ប្រុស​ម្នាក់​អាយុ​១៣​ឆ្នាំ​បាន​លួ.ច​ឡើង​បើក​ត្រាក់ទ័រ​ នៅ​ពេល​ដែល​ម្ចាស់​ចតទុករង់ចាំដឹកស្រូវ​មិន​បាន​ដក​សោចេញ ។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ខាងលើនេះ​បាន​​កើតឡើង​​កាលពី​​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​ឆ្នាំ​២០២៣ ត្រង់​ចំណុច​កន្ទួត​កោង ខាងត្បូង​ត្រពាំង​វ​ល្លិ៍​ប្រេង​ខាងកើត​ដី​សហគមន៍​កូនខ្លែង ចំងាយ​ប្រហែល​៦​គីឡូម៉ែត្រ ខាងជើង​ភូមិ​ព្រះ​អណ្តូង ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​ថា​ ​ក្មេង​ប្រុ​ស​ជាជនបង្ក​ឈ្មោះ​ប្រេត ដូ អាយុ១៣​ឆ្នាំ (​មាន​សតិ​មិន​ប្រក្រតី​) រស់នៅ​ភូមិ​សាលា​ដែង ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ​ចំណែក​ជនរងគ្រោះ​ឈ្មោះ សឺ​ន ធា ភេទ​ប្រុស អាយុ​៣១ឆ្នាំ​ រស់នៅ​ភូមិកូនខ្លែង ឃុំប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ រីឯម្ចាស់ត្រាក់ទ័រ​ឈ្មោះ វុត ឧត្តម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ នៅ​ភូមិ​គោក​សេះ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ​។

​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹងបន្ត​​ថា​​ មុនពេលកើតហេតុ ​ម្ចាស់​ត្រាក់ទ័រ បាន​បើក​ត្រាក់ទ័រ​ដឹក​ម៉ាស៊ីន​ទៅ​ច្រូតស្រូវ​នៅ​ចំណុច​កន្ទួត​កោង ខាងត្បូង​ត្រពាំង​វ​ល្ល៍​ប្រេង​ខាងជើង​ភូមិ​ព្រះ​អណ្តូង​ចំងាយ​ប្រហែល​៦​គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ព្រះ​អណ្តូង​ឃុំ​ប៉ោយ​ចារ​ស្រុក​ភ្នំស្រុក ។ ពេល​នោះ​ម្ចាស់​បាន​ដោះ​ក្បាល​ត្រាក់ទ័រ​ចេញពី​រ៉ឺ​ម៉ក​ទៅ​ជួយ​អូស​ត្រាក់ទ័រ​០១​គ្រឿង​ទៀត​ដែល​ជាប់ផុង ពេល​ជួយ​អូស​ត្រាក់ទ័រ​ដែល​ជាប់ផុង​នោះ​រួច ក៏​បាន​បើក​ត្រាក់ទ័រ​នោះ​មក​ទុក​ ដោយ​មិន​បាន​ដក​សោ​ចេញ​នោះ​ឡើយ​ ហើយ​ក៏យក​ម៉ាស៊ីន​ច្រូតទៅ​ច្រូតស្រូវ ។

នគរបាល​ស្រុកភ្នំស្រុកបានឱ្យដឹងបន្តទៀត​ថា មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់​តែ​មាន​ក្មេង​ប្រុ​ស​ម្នាក់​មាន​សតិ​មិន​ប្រក្រតីខាងលើ បាន​លួច​ឡើង​បើក​ត្រាក់ទ័រ​យ៉ាង​លឿន​តាម​វាលស្រែ លុះ​មក​កន្លែង​ទុក​រ៉ឺ​ម៉ក​បាន​កិន​ពីលើ​បុរសរងគ្រោះ និង​គ្នីគ្នា​៧​ទៅ​៨​នាក់​ផ្សេង​ទៀត​ ក្រោយពីពួកគាត់​ដើរ​រើសកួរ​ស្រូវ​ហត់​ក៏​បាននាំគ្នា​​ទៅ​ជ្រក​ម្លប់​ក្បែរ​រ៉ឺ​ម៉ក​ត្រាក់ទ័រ​ បណ្តាល​ឱ្យ​​កិ.នបុរសរងគ្រោះ​ត្រូវ​ចំ​ត្រគាក​ បណ្តាល​ឲ្យ​បាក់​ត្រគាក​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ភ្នំស្រុ​ក​ដឹក​យក​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូ​រី​។

​នគរបាល​បាន​បញ្ជាក់​ថា ​ក្មេង​ប្រុសដែលជាជនបង្ក និង​​មាន​សតិ​មិន​ប្រក្រតី​តែងតែដើរ​​ចោលផ្ទះ ។

ក្រោយ​កើតហេតុ​ ពេល​សមត្ថកិច្ច​សួរនាំ ​ក្មេងប្រុសរូប​នោះ​ឆ្លើយ​ថា​ រូបគេ​ឡើង​បើក​ត្រាក់ទ័រ​ទៅ​យក​ទឹក​ផឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ