ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន១គ្រឿងត្រូវភ្លើង​ឆេះ​កណ្តាលផ្លូវ បង្កការភ្ញាក់ផ្អើល និង​កកស្ទះ​មុខវត្តព្រះដាក់លើ

11 ខែ មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ ៖ មាន​ករណី​រថយន្តប្រើ​ហ្គា​សមួយ​គ្រឿង ដឹក​ភ្ញៀវ​ចំនួន៦​នាក់ ស្រាប់តែ​ឆ្លង​ចរន្ត​​

​ខេត្ត​សៀម​រាប​ ៖ មាន​ករណី​រថយន្តប្រើ​ហ្គា​សមួយ​គ្រឿង ដឹក​ភ្ញៀវ​ចំនួន៦​នាក់ ស្រាប់តែ​ឆ្លង​ចរន្ត​​អគ្គិសនីចេញពី​កា​បី​ន បណ្តាល​ឱ្យ​ឆេះនៅ​កណ្តាលផ្លូវ ធ្វើ​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្តនាំគ្នា​បើកទ្វារ​​រថយន្ត​ ចុះចេញពី​ក្នុងរថយន្តសឹង​មិន​ចង់​ទាន់ ។

ហេតុការណ៍ខាងលើនេះ​បង្ក​ការ​ភ្ញាក់ផ្អើល និង​កកស្ទះផ្លូវ ​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្ថិត​នៅ​ត្រង់​ចំណុច​មុខ​វត្ត​ព្រះ​ដាក់​លើ​ ផ្លូវ​កូរ៉េ ស្ថិត​ក្នុងភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

តាម​ប្រភព​ពី​សមត្ថកិច្ច កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​បន្ទាយស្រី បាន​ប្រាប់​ឱ្យ​ដឹង​​កាលពី​​ព្រឹក​ថ្ងៃ​ទី​២៩ ​ខែវិច្ឆិកា​ ឆ្នាំ​២០២៣ នេះ​ថា រថយន្ត​មួយគ្រឿង​ត្រូវភ្លើងឆេះខាងលើ​ម៉ាកកាម​រី​ ព​ណ៍​ស្លែ ស៊េរី​ឆ្នាំ​១៩៩៤ ពាក់​ស្លាក​លេខ​២E៥៣០៦​បើកបរ​ដោយ​ឈ្មោះ ផេង ភឿន ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មានអាសយដ្ឋាន​បច្ចុប្បន្ន​ស្ថិត​ក្នុង​ភូមិ​ស្រែ​ក្រសាំង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ដឹក​ភ្ញៀវ​ចំនួន​៦​នាក់ ។

​មូលហេតុ​មកពី​​រថយន្ត​ប្រើ​ហ្គា​ស ហើយ​ឆ្លង​ប្រព័ន្ធ​ភ្លើង បណ្តាល​ឱ្យ​ឆេះ​ខូចខាត​អស់​ទាំងស្រុង​។

ប្រភព​ពី​សមត្ថកិច្ច កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​បន្ទាយស្រី បាន​បញ្ជាក់​ទៀត​ថា ករណី​ខាងលើ នេះ បាន​ប្រើប្រាស់​​​រថយន្តពន្លត់អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី​ចំនួន​០១​គ្រឿង ទើប​គ្រប់គ្រងស្ថាន​ការណ៍​បាន​ដោយ​ជោគជ័យ ប៉ុន្តែពុំ​​បណ្តាល​ឱ្យមនុស្សណាម្នាក់​​រង​របួស​ឬគ្រោះ ថ្នាក់​ដល់​អាយុជីវិត​​ឡើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ