ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦-​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​មុខ​ព្រះ​បរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ បាន​បញ្ចប់​ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​សប្បាយ​សរុប​ជិត​៥​លាន​នាក់ ។ ចំនួន​នេះ​ច្រើន​ណាស់ បើ​គិត​អំពី​

ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦-​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​មុខ​ព្រះ​បរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ បាន​បញ្ចប់​ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​សប្បាយ​សរុប​ជិត​៥​លាន​នាក់ ។ ចំនួន​នេះ​ច្រើន​ណាស់ បើ​គិត​អំពី​ស្ថានភាព​សេដ្ឋកិច្ច​លំបាក​ដែល​មនុស្ស​គ្រប់​គ្នា មាន​បញ្ហា​លុយកាក់​។

របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បង្ហាញ​ថា នៅ​ថ្ងៃ​ទី​០១ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ មាន​ភាពល្អ​ប្រសើរ មាន​ប្រជាពលរដ្ឋ​មក​ចូលរួម​កម្សាន្ត​សប្បាយ​យ៉ាងច្រើន​កុះករ ប្រមាណ​១​លាន​២​សែន​នាក់​។ ចំណែក​នៅ​ថ្ងៃ​ទី​០២ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ មាន​បងប្អូន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​សប្បាយ ប្រមាណ​១.៧០០.០០០​នាក់​។ រីឯ​នៅ​ថ្ងៃ​ទី​៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ មាន​បងប្អូន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​សប្បាយ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ប្រមាណ ២​លាន​នាក់​។

សម្លឹង​ចេញពី​ជ្រុង​សេដ្ឋកិច្ច ពិធីបុណ្យ​អុំទូក បាន​ជួយ​ធ្វើ​អោយ​មាន​សកម្មភាព​សេដ្ឋកិច្ច​រស់​រវើក​ក្នុង​រយៈពេល​៣​ថ្ងៃ​។ វា​បាន​ធ្វើ​អោយ​អ្នកមាន​លុយ​ចាយ​លុយ ដើម្បី​ទទួល​បានការ​កម្សាន្ត​សប្បាយ ខណៈ​អ្នក​ត្រូវការ​លុយ​បាន​ប្រឹងប្រែង​រកស៊ី​តាម​មុខរបរ​ផ្សេង​ៗ ដើម្បី​បម្រើ​ការ​កម្សាន្ត​របស់​ប្រជាជន​ទូទៅ។

ដូច្នេះ យើង​អាច​ចាត់​ទុក​ថា ពិធីបុណ្យ​អុំទូក គឺជា​ផលិតផល​ទេសចរណ៍​មួយ ដែល​អាច​ធ្វើ​អោយ​មាន​សកម្មភាព​កម្សាន្ត និង​សកម្មភាព​សេដ្ឋកិច្ច​ដោយ​អាច​អោយ​ប្រជាជន​មានការ​កម្សាន្ត​សប្បាយ និង​​រកស៊ី ដើម្បី​បាន​លុយកាក់​ផង​ដែរ​។ ដូច្នេះ អុំទូក​បាន​ជួយ​ដល់​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ពិតប្រាកដ​។

ដើម្បី​ជំរុញ​សេដ្ឋកិច្ច​អោយ​មាន​សន្ទុះ​កាន់តែ​ខ្លាំង ការ​រៀបចំ​ព្រឹត្តិការណ៍​ផ្សេង​ៗ​នឹង​មិន​ត្រឹមតែ​បម្រើ​ការ​កម្សាន្ត​របស់​ប្រជាជន​ទេ វា​ជួយ​ដល់​ទេសចរណ៍ និង​ធ្វើ​អោយ​មាន​សកម្មភាព​សេដ្ឋកិច្ច​ដែល​នឹង​បង្កើត​ឱកាស​សម្រាប់​ការ​កម្សាន្ត និង​ការ​រកស៊ី​ផង​ដែរ​។

អត្ថបទ​ដោយ ៖ សា រ៉ាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ