ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីប៉ូលិស​ជាប់ចោទ​ម្នាក់​ទៀត ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​តុលាការ ​ពីបទ​ពុក​រលួយ​គ្រឿងញៀ.ន

12 ឆ្នាំ មុន

​​ខេត្ត​បន្ទាយមានជ័យ​ ៖ ​សំណុំរឿង​​​ពុក​រលួយ​​បទ​​ល្មើស​​​​គ្រឿងញៀ.ន​​របស់​​អតីតស្នង​ការ​​​ ស្នងការ​រង ​នាយការិយាល័យប្រឆាំង​គ្រឿង ញៀន​​​ខេត្ត ​មិនទាន់​​បញ្ចប់​ការ​​​តាមប្រមាញ់​​​មន្ត្រី​​​​ប៉ូលិស​​ដែល​​​ពាក់ព័ន្ធ​​ ឬ​ត្រូវ​​ចោទប្រកាន់​​​នោះ នៅ​ឡើយ​​ទេ ។ ​កាលពី​ថ្ងៃទី​​​២០ ឧសភា ​សាលា​ដំបូង​​ខេត្ត បាន​កោះហៅ​​ប៉ូលិស​​​​ម្នាក់ អតីត​​ជា​មន្ត្រី​​​​ប៉ូលិស​

​​ខេត្ត​បន្ទាយមានជ័យ​ ៖ ​សំណុំរឿង​​​ពុក​រលួយ​​បទ​​ល្មើស​​​​គ្រឿងញៀន​​របស់​​អតីតស្នង​ការ​​​ ស្នងការ​រង ​នាយការិយាល័យប្រឆាំង​គ្រឿង ញៀន​​​ខេត្ត ​មិនទាន់​​បញ្ចប់​ការ​​​តាមប្រមាញ់​​​មន្ត្រី​​​​ប៉ូលិស​​ដែល​​​ពាក់ព័ន្ធ​​ ឬ​ត្រូវ​​ចោទប្រកាន់​​​នោះ នៅ​ឡើយ​​ទេ ។ ​កាលពី​ថ្ងៃទី​​​២០ ឧសភា ​សាលា​ដំបូង​​ខេត្ត បាន​កោះហៅ​​ប៉ូលិស​​​​ម្នាក់ អតីត​​ជា​មន្ត្រី​​​​ប៉ូលិស​នៃការិយាល័យ​​ប្រឆាំង​គ្រឿង​ញៀន ទៅសួរ​ចម្លើយ​ និង​ចេញ​​ដីកា​ឃុំ​​ខ្លួន​បណ្តោះ​អាសន្ន​​​​។ ​នេះគឺជា​ជន​​ទី​៧ ហើយ​ដែល​​​ត្រូវឃុំ​​​​​​ខ្លួន​បណ្តោះ​អាសន្ន​​​ទាក់​ទិន​នឹង​​​​បទ​ល្មើស​​ពុករលួយ​​គ្រឿងញៀន ។​

តាម​​ប្រភព​ព័ត៌មាន​​​ឱ្យ​ដឹង​​នៅថ្ងៃទី​​​២១ ឧសភា ​​​មន្ត្រីប៉ូលិស​​​ដែលត្រូវ​ចាប់ឃាត់​ខ្លួន​​នោះ​ឈ្មោះ​​​ខៀវ ​សារ៉ា ​អតីត​មន្ត្រី​​​ប៉ូលិស​​នៃ​ការិ​យា​ល័យ​​​​ប្រឆាំង​គ្រឿងញៀន ស្នងការ​​ដ្ឋាន​​ប៉ូលិស​ខេត្ត​។ មន្ត្រី​ប៉ូលិស​​​រូប​នេះ​​ក៏ធ្លាប់បាន​​​បញ្ឈរ​ជើង​នៅការិ​យាល័យ​​​​បុគ្គលិក​ក្រោយ​​ពី​មានការ​​​ចាប់ និង​ឃុំ​ខ្លួន​ លោកលឹម ​​ម៉ាប់ ​​ដែលជា​​អតីត​​នាយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ ត្រូវ​បាន​ប្រធាន​សាលា​ដំបូង​​ខេត្ត ​កោះហៅ​ទៅបំភ្លឺ​​កាល​ពី​ថ្ងៃទី​​២០ ឧសភា ​​ឆ្នាំ​២០១១ ។​

ការ​ឃុំ​ខ្លួនបណ្តោះអាសន្ន​​​​លើមន្ត្រី​​​ប៉ូលិស​​រូប​នេះ​ ទំនងជា​​​ដោយ​សារ​ចម្លើយ​​​​​​​មិនទៀង​​ទាត់​​​​ដូច​ការ​​បំភ្លឺ​​​ពី​លើក​​មុន និង​​អាច​មានការ​​សុំ​យោបល់​​​ពីមន្ត្រី​​​អង្គភាព ​ប្រឆាំង​អំពើ​ពុករលួយ​​ដែល​ជា​ម្ចាស់​សំណុំរឿង​​នេះ​ផង ។ ​មន្ត្រី​​​នគរ​បាល​ខេត្ត​ដែល​ត្រូវ​​បាន​​ឃុំ​ខ្លួន​​បន្ថែមនេះ ​សង្ស័យ​​ជាប់​ពាក់​​ព័ន្ធ​​​ក្នុង​បទល្មើស​​​ពុករលួយ​គ្រឿង​ញៀន។​​

កាលពី​​ថ្ងៃទី​​២១ កុម្ភៈ ឆ្នាំ​​២០១១​ កន្លង​​ទៅ ​​លោកទេស​រដ្ឋ​មន្ត្រី​​ឱម យ៉ិនទៀង ​​ប្រធាន​​​អង្គ​ភាពប្រឆាំង​អំពើ​ពុករលួយ​​​ជាម្ចាស់​រឿង​ក្តី​នេះ ​បានថ្លែង​​ក្នុងអង្គប្រជុំ​​មួយ​ថា ​មន្ត្រី​​ប៉ូលិស​​​ខេត្ត​នេះ ​សូម​​​មកបំពេញ​តួនាទី​​​​ភារកិច្ច​​ ក្រោម​ការ​​ដឹក​នាំ​​របស់​លោក​ស្នងការ​​​​ថ្មី គឺ​ឧត្តម​សេនីយ៍​ត្រីខេង ស៊ុម​ ដើម្បី​​​ស្តារ​មុខ​មាត់​​កិត្តិយស​​ឡើ​ង​វិញ ​សូម​​ឱ្យមានអារម្មណ៍​នឹងន៎ ។ ទន្ទឹម​​​នោះ លោក​បាន​ប្រកាស​ថា បិទសំណុំរឿង​​ពុករលួយ​​នេះ ដែល​ទំនង​​ជា​ចង់​សំដៅ​​លែង​​​មានការ​ស៊ើប​អង្កេត​​ ឬ​ឃាត់ខ្លួន​​ជនសង្ស័យពាក់ព័ន្ធ​​ថ្មីៗ​ទៀត​។​

គួររំឭក​ថា ​​​នៅស្នងការ​ដ្ឋាន​​នគរបាល​​ខេត្ត​បន្ទាយ​មានជ័យ ​ដំបូងឡើយ​​​សំណុំរឿង​​ពុក​រលួយ​​គ្រឿងញៀន​​ត្រូវ​បាន​ឃុំ​​ខ្លួន​លោកលឹម ម៉ាប់ អតីត​​នាយការិយាល័យ​​​​ប្រឆាំង​​​​​គ្រឿង​ញៀន​​ខេត្ត​នៅឆ្នាំ​​២០១០ ។ ​លុះ​ដល់​​ខែ​មករា ​ឆ្នាំ​២០១១ សំណុំរឿង​​​នេះ​បាន​ធ្លាក់​​លើ​ដៃ​​​អង្គ​ភាព​ប្រឆាំង​អំពើពុករលួយ​​​ ដោយក្រសួង​មហា​ផ្ទៃ​​​ចាប់ផ្តើម​ដក​​​ហូត​​តំណែង​​​អតីត​​ស្នង​ការ​​​លោក​ហ៊ុន ហ៊ាន ​​និងអតីត​​ស្នងការ​​រង​​ខេត្ត ​​រួចឃុំខ្លួន​​នៅពន្ធនាគារ​​ខេត្ត​សៀម​រាប ។ ​បន្ទាប់​មក​​រឿង​នេះ​បាន​រាលដាល​​ដល់​ការ​ចាប់​​ឃុំខ្លួន​អតីត​អគ្គ​លេខាធិការ​ដ្ឋាន​​​អាជ្ញា​​ធរជាតិប្រយុទ្ធ​​​​​ប្រឆាំង​គ្រឿង​ញៀន​​ លោកម៉ឹក ដារ៉ា ​និងជា​អតីត​ប្រធាន​មន្ទីរ​​ប្រឆាំងគ្រឿងញៀន​​​ ព្រមទាំង​​នាយ​ការិយាល័យ​​​របស់គាត់​១រូបទៀត ។​

នៅថ្ងៃទី​​៤ មេសា ឆ្នាំ​​២០១១ ​សាលា​ដំបូង​​​​ខេត្ត បាន​ចេញដីកា​​​នាំ​ខ្លួន​​​លោកហែម សុផល ​អតីតនាយ​​រង​ការិយាល័យ​​​​ប៉ូលិស​​ព្រហ្មទណ្ឌ​​​កម្រិត​ស្រាល ហើយ​ឃុំ​ខ្លួនបណ្តោះអាសន្ន​​​ចាប់​ពី​​​ពេលនោះ​មក​ ៕​