មន្ត្រីយោធាម្នាក់វា.យសន្តិសុខ រួចទារឲ្យសងថ្លៃពិល ត្រូវតំណាងអយ្យការបើកការស៊ើបសួរ
- ភ្នំពេញ
លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា
លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា
រាជធានីភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មន្ត្រីយោធាម្នាក់ ដែលជាប់ពាក់ព័ន្ធប្រើអំពើហិ.ង្សាវា.យសន្តិសុខមួយពិល បណ្តាលឲ្យបែ.កក្បាលហូរឈា.ម ហើយទាមទារឲ្យជនរងគ្រោះសងថ្លៃពិលវិញទៀត ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរហើយ ពាក់ព័ន្ធការចោទប្រកាន់ពីបទ «ហិ.ង្សាដោយមានស្ថានទម្ងន់ទោស»។
ជនសង្ស័យខាងលើរូបនេះមានឈ្មោះ ហ៊ូ សុធា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជាមន្ត្រីយោធា ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោកអ្នកនាំពាក្យបញ្ជាក់ថា សំណុំរឿងខាងលើនេះ តំណាងអយ្យការកំពុងចំណាត់ការតាមនីតិវិធី ដោយមិនទាន់បានបញ្ចប់នៅឡើយទេ ។
សូមជម្រាបថា ប៉ុន្មានថ្ងៃមុននេះ មានផ្ទុះការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ពាក់ព័ន្ធមន្ត្រីយោធាម្នាក់ទំនងអាងអំណាច អាងបុណ្យសក្តិ ផឹកស្រាស្រវឹងបង្កអំពើហិ.ង្សាទៅលើជនរងគ្រោះ ព្រមទាំងជេរប្រមា.ថ គំរា.មបា.ញ់ទៀត ហើយត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅជួយអន្តរាគមន៍ផងដែរ។
ក្រោយពីមានរឿងនោះកើតឡើង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅមន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ចុះទៅនាំខ្លួនមន្ត្រីយោធារូបនោះ ដើម្បីធ្វើការសាកសួរអំពីដំណើររឿង ពាក់ព័ន្ធករណីប្រើអំពើហិ.ង្សាវា.យសន្តិសុខមួយពិល បណ្តាលឱ្យបែកក្បាលឈា.មលើផ្ទៃមុខរងរបួសធ្ងន់ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវច្រកចូលបុរីពិភពថ្មី ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រោយពីបានសាកសួរ ដោយរកឃើញថា ជនសង្ស័យពិតជាជាប់ពាក់ព័ន្ធដូចការចោទប្រការនោះមែន សមត្ថកិច្ចក៏ស្នើសុំគោលការណ៍ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនមន្ត្រីយោធារូបនោះកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតែម្ដង ។
អង្គហេតុដែលសមត្ថកិច្ចឃាត់ខ្លួនមន្ត្រីយោធារូបនោះ ត្រូវបានគេដឹងថា នៅវេលាម៉ោងប្រមាណ១យប់ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ អ៊ុម កួក ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាសន្តិសុខ កំពុងយាមប្រចាំការនៅច្រកចូលបុរីពិភពថ្មី ត្រពាំងថ្លឹង ជាប់ធានាគារ ABA ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ពេលនោះស្រាប់តែមានរថយន្ត១គ្រឿងម៉ាក TOYOTA TUND RA ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BF-1127 បើកបរដោយជនស៊ីវិលម្នាក់ស្រវឹងស្រាជោក បានធ្វើដំណើរទៅដល់ចំណុចច្រកចូលបុរី ហើយក៏បើករថយន្តទៅបុ.ករបង រួចបើករថយន្តចូលទៅក្នុងបាត់ ។ ដោយឃើញដូច្នោះ ជនរងគ្រោះជាសន្តិសុខ ក៏បានបោះដៃតាមអាយកូមទាក់ទងទៅប្រធានរបស់ខ្លួន ដើម្បីរាយការណ៍។ ប៉ុន្តែពេលនោះជនរងគ្រោះឈ្មោះ អីម កួក ត្រូវអ្នកបើកបររថយន្តដែលជាមន្ត្រីយោធាវា.យមួយពិល បណ្តាលឲ្យមានរបួសហូរឈា.មលើផ្ទៃមុខតែម្ដង។
មិនត្រឹមប៉ុណ្ណោះ ខណៈពេលក្រុមសន្តិសុខ និងសមត្ថកិច្ចមូលដ្ឋានទៅដល់កន្លែងកើតហេតុ ស្រាប់តែមន្ត្រីយោធារូបនោះបានស្រែកគំរា.មរកបា.ញ់ថែមទៀតផង ។ តែទោះជាយ៉ាងណាក្តី មន្ត្រីយោធានរូបនោះ ត្រូវបានសមត្ថកិច្ចនាំចូលប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីធ្វើការសាកសួរ ស្រាប់តែពេលស្វាងស្រា ហើយក៏ស្លូតតែម្ដង ៕


ចែករំលែកព័តមាននេះ