ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​អុំទូក​ទី​២! គំនរ​សំរាម​លើ​សួនច្បារ កើនឡើង​ច្រើន​លើស​២០% បើ​ប្រៀបធៀប​ថ្ងៃ​ទី​១

1 ឆ្នាំ មុន
  • ភ្នំពេញ

លោក ស៊ូ សាវ៉ន ប្រធាន​ការិយាល័យ​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​កោះសន្តិភាព​ដឹង​ថា ក្រោយ​ពី​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ទី​២ បា​នប​ព្ចា​ប់ កាលពី​យប់មិញ

រាជធានី​ភ្នំពេញ ៖ លោក ស៊ូ សា​វ៉​ន ប្រធាន​ការិយាល័យ​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​កោះសន្តិភាព​ដឹង​ថា ក្រោយ​ពី​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ទី​២ បា​នប​ព្ចា​ប់ កាលពី​យប់មិញ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​កន្លង​មកនេះ បាន​ពិនិត្យ​ឃើញ​តាម​ទីតាំង​សប្បាយភាព​នានា មាន​គំនរ​សំរាម​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅ​លើ​សួនច្បារ គឺ​ច្រើន​លើស​២០% បើ​ប្រៀបធៀប​ថ្ងៃ​ទី​១ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​។

លោក​បន្ត​ថា សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ កម្លាំង​ដែល​ប្រចាំការ​សម្រាប់​ការងារ​បោសសំអាត និង​អនាម័យ មាន​ចំនួន​៣០៨​នាក់ ក្នុង​នោះ​ក៏​មាន​មន្ត្រី​ជាប់កិច្ចសន្យា​ផង​ដែរ ។

លោក ស៊ូ សាវ៉ន បាន​បញ្ជាក់​ថា កម្លាំង​របស់​លោក​បាន​ពង្រាយ​ធ្វើការ​បោសសំអាត ចាប់តាំងពី​ម៉ោង​១២​យប់ ថ្ងៃ​ទី​២៧ ខែវិច្ឆិកា និង​បញ្ចប់​នៅ​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ទើប​ស្អាត​រួចរាល់ ដោយ​មាន​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​ខណ្ឌដូនពេញ ក្រុមហ៊ុន​ប្រមូល​សំរាម ដែល​ធ្វើ​ឱ្យ​ការ​ប្រមូល​សំរាម​បាន​លឿន ។

លោក​បន្ត​ថា សម្រាប់​ថ្ងៃ​ទី​២ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ បងប្អូន​ប្រជាពលរដ្ឋ​យើង​មានការ​យល់​ដឹង​ខ្ពស់​ក្នុង​ការ​ទុកដាក់​សម្រាម​បាន​ល្អ​ប្រសើរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ