ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកចៅសង្កាត់ទឹក​ថ្លា​​នាំអំណោយ​​ឧបត្ថម្ភ​​​ដល់​គ្រួសារ​​ផ្ទុកមេរោគអេដស៍​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អាជ្ញាធរ​​សង្កាត់ទឹកថ្លា ​​ដឹកនាំ​ដោយ​លោក​តាន់ ​ណាវីន ​ជា​ចៅសង្កាត់​កាលពីព្រឹក​ថ្ងៃទី​​២២ ឧសភា ​បាននាំ​​​យក​អំណោយ​​មួយចំនួន​ទៅជួយ​ឧបត្ថម្ភ​​ដល់គ្រួសារ​​​ស្ត្រីមេ​ម៉ាយ​​ឈ្មោះទឹម ​យុទ្ធ ​អាយុ​​៤៣​ឆ្នាំ ​ដែល​​​មាន​ផ្ទុក​មេរោគ​អេដស៍ ​រស់នៅ​ភូមិសេ​ប៉េ​សេ ​​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ ។ ​​អំណោយ​​ដែល​នាំ​​​យក​ទៅ​​ឧបត្ថម្ភ​​

រាជធានីភ្នំពេញ ៖ ​អាជ្ញាធរ​​សង្កាត់ទឹកថ្លា ​​ដឹកនាំ​ដោយ​លោក​តាន់ ​ណាវីន ​ជា​ចៅសង្កាត់​កាលពីព្រឹក​ថ្ងៃទី​​២២ ឧសភា ​បាននាំ​​​យក​អំណោយ​​មួយចំនួន​ទៅជួយ​ឧបត្ថម្ភ​​ដល់គ្រួសារ​​​ស្ត្រីមេ​ម៉ាយ​​ឈ្មោះទឹម ​យុទ្ធ ​អាយុ​​៤៣​ឆ្នាំ ​ដែល​​​មាន​ផ្ទុក​មេរោគ​អេដស៍ ​រស់នៅ​ភូមិសេ​ប៉េ​សេ ​​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ ។ ​​អំណោយ​​ដែល​នាំ​​​យក​ទៅ​​ឧបត្ថម្ភ​​ក្នុង​ឱកាសនោះ​​​រួមមាន ​អង្ករ​​ចំនួន​​២០​គីឡូ​ក្រាម ​មី​ចំនួន​​៣កេស ​​ទឹកស៊ីអុីវ​​ចំនួន​៦​ដប ​ទឹកត្រី​​ចំនួន​​៦ដប និង​​ថវិកា​ចំនួន​​​២០ម៉ឺនរៀល ។​

លោក​តាន់ ​ណាវីន ​ចៅសង្កាត់​ទឹកថ្លា ​បាន​ឱ្យ​​ដឹង​ថា អំណោយ​ដែល​នាំ​យក​មក​​ឧបត្ថម្ភ​​ដល់​គ្រួសារ​​​​ផ្ទុកមេរោគអេដស៍​នៅ​ពេលនេះ​​គឺ​បាន​​មក​​ពី​ការ​រួប​រួមគ្នា ​ដែល​មួយចំណែក​​​ជា​ថវិកា​​ផ្ទាល់​ខ្លួន​​​របស់​លោក​ រួមជាមួយ​សមាគម​នារី​​សង្កាត់ និង​​មេ​ភូមិ​​​សេប៉េសេ។​ លោកតាន់ ណាវីន ​​​បាន​បន្តទៀត​ថា ​ដោយ​មាន​ការគិតគូ​រពី​សុខទុក្ខ​​​របស់ប្រជាពលរដ្ឋ​​ លោកបានធ្វើការ​​ណែនាំ​​​ដល់​មន្ត្រី​​សង្កាត់​ មេភូមិ ​​មេ​​​៥០ខ្នង ​ឱ្យចុះ​​​ដល់​លំនៅ​ឋានប្រជា​ពលរដ្ឋ​​​ ធ្វើការ​ស្រាវ​ជ្រាវ​រក​ប្រជា​ពល​រដ្ឋ​​​ណាដែល​​មានជីវភាព​​ខ្វះខាត​​ក្រីក្រ​ គ្មាន​​ទីពឹង ចាស់​ជរា ​​និងគ្រួសារ​​ផ្ទុក​មេរោគអេដស៍​ ហើយ​នាំ​អំណោយ​​​មក​ឧបត្ថម្ភ​​​ជា​បន្ត​បន្ទាប់ ។

ដោយឡែក ​​ស្ត្រីមេម៉ាយ​​​ផ្ទុកមេរោគ​​ខាងលើ នេះ បន្ទាប់ពីទទួល​ដំណឹង​ថា ធ្លាក់ខ្លួន​ឈឺ អាជ្ញា​ធរ​​សង្កាត់ ​និង​​​ភូមិ​​​បានធ្វើការ​ណែនាំ​​ឱ្យ​គាត់ទៅ​ពិនិត្យ​​ឈាម និងដឹង​​​ថា​ផ្ទុកមេរោគអេដស៍​ ហើយ​​លោក​រួមជា​មួយ​​​​សមាគមនារី​​សង្កាត់​បាន​នាំ​អំណោយ​​ម​កឧបត្ថម្ភ​​​នៅពេលនេះ ។ ​​​នៅ​ក្នុង​​ឱកាស​នោះ​ដែរ លោក​​​តាន់ ​ណាវីន ​​​ក៏​បាន​​ធ្វើការ​​ណែនាំ​ដល់​លោកស្រី​ទឹម យុទ្ធ ត្រូវ​ចេះ​តស៊ូ​​ក្នុង​ជីវិត​ កុំ​អស់​សង្ឃឹម​​ ហើយអាជ្ញា​ធរ​​​សង្កាត់​នឹង​នាំ​​លោកស្រី​ទៅ​មន្ទីរពេទ្យ​​ ដើម្បី​​បើក​​ថ្នាំ​​ពន្យារ​​​សម្រាប់ការ​រស់នៅតទៅ​មុខ​ទៀត ៕​