ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានអ្នកឈឺក្បាល វិលមុខ ចូលពិនិត្យ និងទទួលសេវាព្យាបាល ជិត ៣ពាន់នាក់

7 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ លោក​វេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាន​នាយកដ្ឋាន​មន្ទីរពេទ្យ នៃក្រសួង​សុខាភិបាល បាន​ឱ្យកោះសន្តិភាពដឹងមុននេះថា សម្រាប់ថ្ងៃទី២ ចាប់ពីម៉ោង ៧ព្រឹក…

រាជធានីភ្នំពេញ៖ លោក​វេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាន​នាយកដ្ឋាន​មន្ទីរពេទ្យ នៃក្រសួង​សុខាភិបាល បាន​ឱ្យកោះសន្តិភាពដឹងមុននេះថា សម្រាប់ថ្ងៃទី២ ចាប់ពីម៉ោង ៧ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ដល់ម៉ោង ៥ល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៣នេះ មានមហាជន ដែលបានចូលរួម ហើយមានអាការៈ ឈឺក្បាល វិលមុខ ចុកពោះ គ្រុនក្តៅផ្តាសាយ ឈឺភ្នែក អស់​កម្លាំង និង​រាគមួលផ្សេងៗ ដែលបានចូលពិនិត្យ និងទទួលសេវា​ពិនិត្យ និងព្យាបាល មានចំនួន ២៦៦១នាក់ ប្រុស២១៨១ នាក់ ស្រី ៤៧៦នាក់ កើនលើស កាលពីថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក ចំនួន ៩៨៦នាក់។

ចំណែក​លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីសុខាភិបាល រាជធានីភ្នំពេញ បានអោយដឹង បន្តថា សម្រាប់រយៈពេលចាប់ពីម៉ោង ៥ល្ងាច ថ្ងៃទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ មុន​ថ្ងៃ​ព្រះ​រាជ​ពិធី បុណ្យ​អុំទូក មួយ​ថ្ងៃ រហូតដល់ម៉ោង ៥ល្ងាច ថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ទទួល​សេវា​ពិនិត្យ ព្យាបាល នៅ​តាម​ស្តង់ ដែល​បានដាក់​ពង្រាយ មានចំនួនសរុប ៦១៦៨នាក់ ក្នុង​នោះ ប្រុសចំនួន ៥០៦១នាក់ ស្រី ១១០៧នាក់​។

គួររំលឹកថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំ​ពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ ក្រុមគ្រូពេទ្យរបស់​មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានសហការជាមួយ​ក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល បានត្រៀមសរុបជាង ២ពាន់នាក់ និងរថយន្តសង្គ្រោះ តាមគោលដៅចំនួន ៧០គ្រឿង រថយន្តគ្លីនិកចល័តចំនួន ៤គ្រឿង ផ្តល់សេវា ២៤ម៉ោង និងបោះតង់ពិនិត្យសុខភាពសេវា ២៤ម៉ោង ចំនួន ១៥កន្លែង​ផ្សេងៗគ្នា នៅតាមទីតាំងកំណត់ ដូចជា ១. រថយន្តគ្លីនិកចល័ត ៤​គ្រឿង នៅទីតាំងបរិវេណរង្វង់មូលនាងមច្ឆាមណ្ឌល OCIC នៅទីតាំងជ្រោយ​ចង្វា នៅទីតាំងសួនច្បារ ជិតស្ពានបាឡេចាស់ និងនៅទីតាំងវត្តភ្នំ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ