ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​មិត្ត​នគរបាល​ជាតិកម្ពុជា​ប្រគល់​ថវិកា​ជូន​ដល់​គ្រួសារ​​មរណ​ភាព និង​ភ្លើង​ឆេះ​ផ្ទះ​

14 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ថវិកាចំនួន១៧លានរៀលពី​សមាគមមិត្តនគរបាលជាតិកម្ពុជា ត្រូវបាន​ប្រគល់​ជូនគ្រួសារជនរងគ្រោះជាសមាជិកសមា​គម​​ដែល​ភរិយា​ទទួល​មរណ​ភាព និងសមាជិក​សមា​គម​ដែល​រង​គ្រោះ​ដោយ​ភ្លើងឆេះផ្ទះ។ ថវិកា​ទាំងអស់នេះត្រូវបានធ្វើការប្រគល់​ដោយ​ផ្ទាល់ដៃពីសំណាក់​លោកឧត្តមសេនីយ៍ត្រី ជួង ស៊ាង​ហាក់

ខេត្តក្រចេះ ៖ ថវិកាចំនួន១៧លានរៀលពី​សមាគមមិត្តនគរបាលជាតិកម្ពុជា ត្រូវបាន​ប្រគល់​ជូនគ្រួសារជនរងគ្រោះជាសមាជិកសមា​គម​​ដែល​ភរិយា​ទទួល​មរណ​ភាព និងសមាជិក​សមា​គម​ដែល​រង​គ្រោះ​ដោយ​ភ្លើងឆេះផ្ទះ។ ថវិកា​ទាំងអស់នេះត្រូវបានធ្វើការប្រគល់​ដោយ​ផ្ទាល់ដៃពីសំណាក់​លោកឧត្តមសេនីយ៍ត្រី ជួង ស៊ាង​ហាក់ ស្នងការនគរបាលខេត្ត និងជា​ប្រធាន​គណៈកម្មាធិការមូលដ្ឋានកាលពីរសៀលថ្ងៃទី​១៨ ឧសភា នៅ​សាលប្រជុំនៃស្នងការ​ដ្ឋាន​នគរ​បាលខេត្ត។

លោកវរសេនីយ៍​ទោ ហន ប៉ូច នាយការិយា​ល័យ​បុគ្គលិក និងជាលេខាធិការ​នៃស្នង​ការ​ដ្ឋាន​នគរបាលខេត្តមានប្រសាសន៍​ថា គ្រួសារ​ជន​រង​គ្រោះដែលទទួលបានថវិកាពីសមា​គមមិត្តនគរ​បាល​ជាតិនាថ្ងៃនេះ​មាន​ចំនួន​៨​គ្រួសារ ក្នុង​នោះ​មាន​គ្រួសារសមាជិក​សមា​គម​ដែលទទួលមរណ​ភាព​ចំនួន៣គ្រួសារ ក្នុង១​គ្រួសារៗទទួលបាន​ថវិកា​​ចំនួន​៤លានរៀល ​សមា​ជិកសមាគមមិត្ត​នគរបាល​ដែលភរិយា​​ទទួល​មរណភាព​មាន​ចំនួន​២​គ្រួសារ ក្នុង១គ្រួសារៗ​ទទួល​បាន​ថវិកាចំនួន​១​លានរៀល និង​សមាជិក​មិត្ត​នគរ​បាលភ្លើង​ឆេះ​ផ្ទះ​ចំនួន៣គ្រួសារ ក្នុង១​គ្រួសារៗ​ទទួលបាន១​លាន​រៀល។

ថ្លែងទៅកាន់គ្រួសាររងគ្រោះរបស់​សមាគម​មិត្តនគរបាលនាពេលនោះ លោកឧត្តមសេនីយ៍​ត្រី ជួង ស៊ាងហាក់ ស្នងការ​នគរ​បាលខេត្តមាន​ប្រសាសន៍​ថា ថវិកា​ដែល​នាំ​យកមកប្រគល់ជូន​ដល់​បងប្អូនរងគ្រោះទាំង​នេះ ជាគោលនយោ​បាយ​របស់លោកឧប​នាយក​​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក​អគ្គស្នងការនគរ​បាល​ជាតិ ជាការបញ្ជាក់​ពីការយកចិត្តទុកដាក់ និង​ការ​ចូលរួមរំលែក​ទុក្ខ​ពីសំណាក់ថ្នាក់ដឹក​នាំចំពោះ​បងប្អូនទាំងអស់គ្នា។ ទោះបីជាថវិកា​នេះមាន​ចំនួន​តិចតួច​ក្តី​តែវាក៏អាចជួយសម្រួល​ដោះ​ស្រាយ​ជីវភាពខ្វះ​ខាតណាមួយបាន​មួយរយៈ​ពេល​ខ្លី​ដែរ៕