ខេត្តសៀមរាប៖ នាឱកាសថ្ងៃឈប់សម្រាកទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៨៤.៤០០នាក់ បានអញ្ជើញមកកម្សាន្តនៅខេត្តសៀមរាប។ នេះបើតាមក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍ បានបន្តថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកនេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកម្មវិធីកម្សាន្តផ្សេងៗ ដូចជា ការប្រណាំងទូកងខ្នាតតូច (ចំណុះ ២២នាក់) ការបណ្តែតប្រទីប ការអុំទូកកម្សាន្តតាមដងស្ទឹងសៀមរាប ការតាំងលក់ផលិតផល ការប្រគុំតន្ត្រី និងការប្រកួតប្រដាល់ជ្រើសរើសជើងឯកគុនខ្មែរពិភពលោកផងដែរ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយដងស្ទឹងសៀមរាប៕
ចែករំលែកព័តមាននេះ