២ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក មានទូក ង ១១គ្រឿង បានលិច ត្រូវបានសង្គ្រោះដោយសុវត្ថិភាព
- ភ្នំពេញ
រាជធានីភ្នំពេញ៖ រយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានទូកង ១១គ្រឿង បានលិច…
រាជធានីភ្នំពេញ៖ រយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានទូកង ១១គ្រឿង បានលិច…
រាជធានីភ្នំពេញ៖ រយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានទូកង ១១គ្រឿង បានលិច ហើយត្រូវបានកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកនៃស្នងការនគរបាល រាជធានីភ្នំពេញ ចុះអន្តរាគន៍ ជួយសង្រោះ បានទាន់ពេល ពុំបណ្តាលអោយកីឡាករទូកងណា ម្នាក់ បានរងគ្រោះថ្នាក់ឡើយ។ នេះបើតាមរបាយការណ៍ របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក។
ស្នងការនគរបាល រាជធានីភ្នំពេញ បានអោយដឹងថា ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្នុងរយៈពេល ០២ថ្ងៃនេះ បានចេញអនុវត្ត ជួយសង្គ្រោះកីឡាករអុំទូក មកដល់វេលានេះ មានចំនួន ១១ទូក កម្លាំងបានជួយសង្គ្រោះឱ្យមានសុវត្ថិភាពពីការលិចទូក។
គួរបញ្ជាក់ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំនេះ មានទូកង ចូលរួមចំនួន ៣៣៧ទូក ក្នុងនោះ មានទូកអុំបុរស ចំនួន ១៥៨ទូក ,ទូកចែវ ចំនួន ៥២ទូក ក្នុងនោះ មានទូកចែវនារី ១ទូក ។ទូកខ្នាតអន្តរជាតិ មានចំនួន ១៣៤ទូក ក្នុងនោះ មានទូកនារី ២ទូក។ ចំណែកកីឡាករអុំទូកសរុបចំនួន ២០៤១៧នាក់។ ក្នុងនោះ មានកីឡាករបម្រុង ចំនួន ៣៧៦៥នាក់៕ ម៉េង ធា
ចែករំលែកព័តមាននេះ