ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌​​មាន​​បន្ថែម​​​ពី​បុរស​​កើត​​កូន​ លោក​វេជ្ជបណ្ឌិត​​បាន​ប្រាប់ថា​ ជា​បង​ប្អូនភ្លោះ​​ពេល​​ចាប់​​កំណើត

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ព័ត៌មាន​ផ្អើល​ឆោឡោ​ថា​មាន​បុរស​កើតកូន​នៅ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀតនិង​បាន​ទទួល​ការ​វះ​កាត់​​នោះ​ រហូត​មក​ដល់វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ ឧសភា បុរស​នោះ​បាន​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ហើយ ដោយសារ​​ក្រោយ​ពេល​វះកាត់​​​​​មាន​សភាព​ធ្ងន់ធ្ងរ​ពេក និង​គ្មាន​សង្ឃឹម​ ទើបក្រុម​គ្រួ​សារបាន​សុំ​យក​ទៅ​ផ្ទះ​ដោយ​និយាយ​​ថា

រាជធានីភ្នំពេញ ៖ ​ព័ត៌មាន​ផ្អើល​ឆោឡោ​ថា​មាន​បុរស​កើតកូន​នៅ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត «ផ្អើល​បុរសកើតកូន មនុស្ស​ម្នា​​ទាំង​ប្រុស ទាំងស្រី​នាំគ្នា​​ទៅចោម​រោម​​មើល​នៅមន្ទីរពេទ្យ​រុស្ស៊ី» និង​បាន​ទទួល​ការ​វះ​កាត់​​នោះ​ រហូត​មក​ដល់វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ ឧសភា បុរស​នោះ​បាន​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ហើយ ដោយសារ​​ក្រោយ​ពេល​វះកាត់​​​​​មាន​សភាព​ធ្ងន់ធ្ងរ​ពេក និង​គ្មាន​សង្ឃឹម​ ទើបក្រុម​គ្រួ​សារបាន​សុំ​យក​ទៅ​ផ្ទះ​ដោយ​និយាយ​​ថា បើ​ស្លាប់​​ក៏អាច​ធ្វើ​បុណ្យ​​ទាន់​ពេលដែរ​ ។

បុរស​កើត​ដុំពោះ​​ដែល​បង្ក​ឱ្យ​​ផ្អើល​​ថា​ មាន​កូន​​នេះ​ឈ្មោះ​យ៉េន ចាន់​នី អាយុ​៣៩​ឆ្នាំ ជាជាង ​ក្រឡឹង មាន​ទីលំនៅ​ក្នុង​ភូមិ​ជយោ ឃុំ​ជយោ ស្រុក​ចំការលើ ខេត្ដកំពង់ចាម ។ គេ​មាន​ដុំ​ពោះ​តាំង​ពី​កំណើត​មក​ម៉្លេះ​ ប៉ុន្ដែ​មិន​មានការ​រំខាន​អ្វី​ក៏​ចេះ​តែ​មិន​ចាប់អារម្មណ៍ពី​ការ​មាន​ដុំ​ពោះ​នោះ​ទេ រហូត​ធំពេញ​វ័យ​​រៀប​ការ​ជាមួយនាងឈ្មោះ សុខ ឌី អាយុ​២៧​ឆ្នាំ និង​មាន​កូនប្រុស​ឈ្មោះ​យ៉េន វិចិត្រ អាយុ​៤ឆ្នាំ ។ ទាល់តែ​ដុំ​ពោះ​​នោះ​ធ្វើទុក្ខ​​ហូប​អ្វី​ក៏​មិនកើត​ទើប​គ្រួសារ​នាំ​មក​មន្ទីរ​ពេទ្យ។

តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត សូម​មិន​បញ្ចេញ​ឈ្មោះបានបញ្ជាក់បន្ថែម​ថា ដុំ​ពោះ៣៩​ឆ្នាំ ស្មើ​អាយុ​របស់រ​បុស​នោះ​ដែរ ។ ដុំ​ពោះ​​នោះ​មិនមែន​ជា​គីស​ទេ វា​ជា​កោសិកា​របស់​មនុស្ស​ពិតប្រាកដ ដោយ​ផ្អែក​តាម​បច្ចេកវិទ្យា​ដែល​បាន​ពិសោធន៍។ បុរស​នេះ​ពេលដែល​ចាប់​កំណើត​ក្នុង​ផ្ទៃ​របស់​ម្ដាយ ​គឺម្ដាយ​មានកូន​ភ្លោះដោយ​មាន​រូប​គាត់​និង​កូន​ម្នាក់​ទៀត ប៉ុន្ដែ​នៅពេល​ក​កំណើត​ធំធាត់​ជា​សរីរាង្គ​មនុស្ស​បន្ដិច​ៗ​ម្ដង ស្រោម​ទារក​របស់​គាត់​បាន​ស្រោប​ពីលើ​ស្រោប​ទារក​មួយទៀត​​នៅ​ក្នុង​ពោះ​របស់​គាត់ ហើយ​មិន​បាន​ញែក​ដាច់​ចេញពី​គ្នា​ទេ ។ ហេតុ​ដូច្នេះ​ហើយ​ទើប​មាន​សរីរាង្គ​​ជា​មនុស្ស​ដូច​ជា​កំភួនដៃ ម្រាម​៤​ដុះ​ក្រចក មាន​សក់​ តែ​អត់លលាដ៍​ក្បាល និង​កំទេច​ឆ្អឹង​ដូច​ធ្មេញ ។ ជា​ធម្មតា​​​នៅ​ទូ​ទាំង​ពិភពលោក​មានកូន​ភ្លោះ​ចម្លែក​ជា​ច្រើន​ដូច​ជា កូនភ្លោះ​ជាប់​ក្បាល កូនភ្លោះ​ខ្លួន​​ជាប់​គ្នាឬហៅថាស្យាមនោះ​។

លោក​វេជ្ជបណ្ឌិត​រៀបរាប់​បន្ថែម​ថា ដោយ​ឡែក​បុរស​នេះ ដែល​កើត​ពី​ក្នុង​ផ្ទៃ​របស់​ម្ដាយ​មក​គឺ​ជាប់​ទារក​ភ្លោះ​​មួយ​ទៀត​ក្នុង​ពោះ​​តែ​ម្ដង ហេតុ​នេះ​​ហើយ​ទើប​​ចេះ​តែ​មាន​ពោះធំ​ទៅ​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ​ទារក​នោះរស់​បាន​ដោយ​សារធាតុចិញ្ចឹម​របស់​បុរស​នោះ​តាំងពី​ក្នុង​ផ្ទៃ​ម្ដាយ​រហូត​មក​ដល់​​អាយុ​៣៩​ឆ្នាំ​នេះ ទើប​ទារក​នោះ​មិន​មានលក្ខណៈគ្រប់​គ្រាន់ ។

លោក​វេជ្ជបណ្ឌិត​បានឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ធ្វើការ​វះកាត់​យក​កូន​ចេញ​កាលពី​វេ​លាម៉ោង​១០ព្រឹក​ថ្ងៃ​២០ ឧសភា កន្លង​មកពិតជាគ្មាន​សង្ឃឹមថា​រស់​ទេ ដោយសារ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ឈាម​ហូរ​ច្រើនធ្វើ​ឱ្យ​សុខ​ភាព​កាន់តែដុនដាបទៅ ។ សភាព​ការណ៍បែប​នេះ​តម្រូវ​ឱ្យ​គ្រូពេទ្យ​ធ្វើការ​វះកាត់​ ត្រួតពិនិត្យ​ការ​ហូរ​ឈាម​នោះ​ឡើង​វិញ​នៅ​រយៈពេល​ ក្រោយ​១២​ម៉ោង។ ប៉ុន្ដែ​​ខាង​ក្រុម​គ្រួសារ​អ្នកជំងឺ​បាន​ទទូច​សុំ​យក​ទៅ​ផ្ទះ​វិញ ព្រោះតែការវះកាត់​លើក​ទី​២ ​ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា មាន​សង្ឃឹម​ត្រឹម​២០​ភាគ​រយ​ប៉ុណ្ណោះ ។ 

ដូច្នេះ​ទើប​គ្រួសារ​សម្រេចយក​អ្នក​ជំងឺ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ​មិន​​ព្រម​ទុក​ឱ្យ​​គ្រូ​ពេទ្យ​​វះ​កាត់​​បន្តទៀត​ឡើយ ព្រោះ​គិត​ថា​ បើ​គង់តែ​​ស្លាប់​​ដដែល​ យកទៅស្រុក​បាន​ធ្វើបុណ្យ​​ប្រសើរ​ជាង​ស្លាប់​នៅមន្ទីរពេទ្យ​ ៕