ខេត្តកំពង់ស្ពឺត្រូវការកម្លាំងពលកម្មជាង៦ម៉ឺននាក់នៅតាមបណ្តាក្រុង-ស្រុកមួយចំនួន
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ថា…
ខេត្តកំពង់ស្ពឺ ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ថា…
ខេត្តកំពង់ស្ពឺ ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងកាលពីថ្ងៃទី៩ ខែ
សីហា ឆ្នាំ២០២៥ ថា ក្រុងស្រុកចំនួន៧នៃខេត្តកំពង់ស្ពឺ កំពុងមានតម្រូវការកម្លាំងពលកម្មខ្ពស់ ដើម្បីបំពេញបន្ថែមនៅតាមបណ្តារោងចក្រសហគ្រាស។
លោកបានបញ្ជាក់ថា ក្រុងច្បារមនមានតម្រូវការកម្លាំងពលកម្មចំនួន៤៨០០នាក់ ក្រុងឧដុង្គ
ម៉ែជ័យចំនួន២៩០នាក់ ស្រុកគងពិសីចំនួន ២៥ ៤៣៣នាក់ ស្រុកបសេដ្ឋចំនួន ៣ ៤១៥នាក់ ស្រុកភ្នំស្រួចចំនួន ៩៦៤នាក់ ស្រុកសាមគ្គីមុនីជ័យចំនួន ២ ២៤០នាក់ និងស្រុកសំរោងទង ២៨ ៧៤៩នាក់ផងដែរ ។
អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានឱ្យដឹងទៀតថា ខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសចំនួន ១៤៥៨ រោងចក្រ សហគ្រាស និងមានកម្មករ កម្មការិនីកំពុងបម្រើការជិត ៣០ម៉ឺននាក់ ហើយចំនួននេះនឹងមានការកើនឡើងបន្ថែមទៀត ខណៈរោងចក្រ សហគ្រាសមួយចំនួនបាននិងកំពុងសាងសង់ និងខ្លះទៀតសាងសង់រួចត្រៀមបើកដំណើរការ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ពិសេសអ្នកដែលទើបវិលត្រលប់មកពីប្រទេសជិតខាង អាចចូលបម្រើការងារនៅតាមរោងចក្រ សហគ្រាសដែលស្ថិតនៅជិតផ្ទះរបស់ខ្លួនតាមជំនាញរៀងខ្លួនដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។ ការងាកមកធ្វើការនៅក្នុងស្រុកកំណើតជាការគិតបានយ៉ាងត្រឹមត្រូវ ព្រោះថាប្រទេសកម្ពុជាបច្ចុប្បន្នសម្បូរការងារ ប្រាក់បៀវត្សរ៍ក៏មិនចាញ់ប្រទេសជិតខាងដែរ និងមិនរងហានិភ័យ មានឱកាសគ្រប់គ្រាន់ក្នុងការជួបជុំបងប្អូន និងបានកសាងឱកាសសិក្សាឱ្យកូនៗបានរៀនសូត្រផងដែរ។
ម្យ៉ាងវិញទៀត ចំពោះអ្នកដែលវិលត្រលប់ពីប្រទរសថៃអាចចូលបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាសដែលពេញចិត្តដោយមិនមានការចំណាយ ឬបង់ថវិកាជាថ្នូរនឹងការដាក់ពាក្យចូលនោះទេ ក្នុងករណីតម្រូវឱ្យមានការបង់ប្រាក់ត្រូវរាយការណ៍ទៅរដ្ឋបាលខេត្តជាបន្ទាន់ ដើម្បីឱ្យក្រុមការងារមានលទ្ធភាពចាត់ការលើបុគ្គលឆ្លៀតឱកាសទាំងនោះ ហើយបើខ្វះឯកសារពាក់ព័ន្ធក៏អាចរាយការណ៍ទៅអាជ្ញាធរដែនដី មន្ទីរជំនាញ ដើម្បីសម្របសម្រួលបានចូលធ្វើការមុន ចាំដាក់ឯកសារជាក្រោយក៏បានដែរ៕
ចែករំលែកព័តមាននេះ