ខេត្តព្រះវិហារ ៖ សេចក្តីរាយការឲ្យដឹងថា មានឧបទ្ទវហេតុមួយគ្រោះថ្នាក់ដោយមើលមិនឃើញ ស្ទុះទៅជួយមិត្តភក្តិកំពុងមានកំពុងគ្រោះអាសន្ន ដែលប្រើឧបករណ៍ឆក់ត្រីហើយត្រូវចរន្ទភ្លើងឆក់ប្រកាច់ក្នុងទឹក ជនរងគ្រោះដល់ជីវិតបានស្ទុះទៅជួយ ក៏ឆក់ស្លាប់ខ្លួនឯងតែម្តង ដែលហេតុការណ៍នោះបានកើតឡើងកាលពីវេលាថ្ងៃត្រង់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅប្រឡាយទឹកស្រែវាល ភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។
ជនរងគ្រោះ២ នាក់ ម្នាក់ឈ្មោះ គន់ ប៉ាន់ ភេទប្រុស អាយុ១៨ ឆ្នាំ អ្នកជួយ (ស្លាប់) ចំណែកម្នាក់ទៀតឈ្មោះ សាម សារិ ភេទប្រុ ស អាយុ១៨ ឆ្នាំ អ្នកប្រើឧបករណ៍ឆក់ត្រី (រងរបួស) ពួកគេទាំង ២ នាក់មានមុខរបរជាកសិករ ជាមិត្តភក្តិ និងរស់នៅភូមិឃុំជាមួយគ្នា។
សេចក្តីរាយការឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០ ២៥ ជនរងគ្រោះឈ្មោះ សាម សារិ បានប្រើឧបករណ៍កែច្នៃដោយខុសច្បាប់ យកទៅធ្វើសកម្មភាពឆក់ត្រីនៅប្រឡាយទឹកស្រែវាល ខណៈពេលកំពុងដើរឆក់ត្រី ស្រាប់តែចរន្ទភ្លើងក៏ឆ្លងឆក់ឈ្មោះ សាម សារិ ប្រកាច់ក្នុងប្រឡាយទឹក ឃើញដូច្នោះឈ្មោះ គន់ ប៉ាន់ ដែលជាមិត្តភក្តិបានស្ទុះទៅជួយសង្គ្រោះ ទីបំផុតអ្នកជួយបែជាជួបគ្រោះដល់ជីវិតទៅវិញ ចំណែកអ្នកបង្ករហេតុរងរបួសរួចផុតពីសេចក្តីស្លាប់។
ក្រោយកើតហេតុគេបានឃើញកម្លាំងសមត្តកិច្ចជំនាញនៃស្នង ការដ្ឋាននគរបាលខេត្តព្រះវិហារ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជ័យសែន ក្រោមការសម្របសម្រួលពីស្ថាបន័អយ្យការអមសាលាដំបូងខេត្ត បានចុះទៅសហការជាមួយនគរបាលនិងអាជ្ញា ធរមូលដ្ឋាន ពិនិត្យកន្លែងកើតហេតុនិងធ្វើកោសលវិច្ឆ័យលើសាក សព ដោយមានការសន្និដ្ឋានថា ជនរងគ្រោះទាំង២ នាក់ ពិតជាបណ្តាលមកពីចរន្ទភ្លើងអាគុយកែច្នៃឆក់ត្រី ឆក់ម្នាក់ស្លាប់ និងម្នាក់រងរបួសប្រាកដមែន។
បន្ទាប់មកសាកសពត្រូវបានសមត្តកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សមត្តកិច្ចបានកសាងសំណុំរឿងខាងលើនេះ បញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះវិហារតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ