ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រកាន់​ជំហរ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជា​មួយ​ថៃ​តាម​យន្តការ​បច្ចេកទេស និង​យន្តការ​ច្បាប់​​អន្តរជាតិ មិនមែន​ដោះស្រាយ​តាម​មធ្យោ​បាយ​​ប្រើ​កម្លាំងយោធា​​ទេ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ឯកឧត្តម ប៉ែន បូ​ណា​ ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​សា​ជា​ថ្មី​ជូន​ប្រជាពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិឱ្យ​បាន​ជ្រាប​ថា ជំហររ​ប​ស់​កម្ពុជា គឺ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ត្រូវធ្វើ​ឡើង​តាម​យន្តការ​បច្ចេកទេស…

រាជធានី​ភ្នំពេញ​ ៖ ​ឯកឧត្តម ប៉ែន បូ​ណា​ ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​សា​ជា​ថ្មី​ជូន​ប្រជាពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិឱ្យ​បាន​ជ្រាប​ថា ជំហររ​ប​ស់​កម្ពុជា គឺ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ត្រូវធ្វើ​ឡើង​តាម​យន្តការ​បច្ចេកទេស ហើយ​និង​យ​ន្ត​ការ​ច្បាប់ អន្តរ​ជាតិ មិនមែន​ដោះស្រាយ​តាម​មធ្យោបាយ​ប្រើ​កម្លាំង​យោ​ធា​នោះ​ទេ​។

ការ​បញ្ជាក់​ជំហរ​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បែប​នេះ ក្នុង​ឱកាស​នៃ​ការ​ធ្វើ​សេ​ច​ក្តី​សង្ខេប​ព័ត៌​មាន​ប្រចាំ​ថ្ងៃ​ស្តី​ពី​លទ្ធផល​នៃ​ការ​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ នា​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៥ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។

ឯកឧត្តម​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​រំលេច​នូវ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដែល​ចាត់​ទុក​ថា ​ជា​ខែល​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា​ដែល​មាន​ជា​អាទិ៍​៖

ទី​១-គឺ​មានការ​ដឹកនាំ​ និង​បញ្ជា​របស់​ថ្នាក់ដឹកនាំ​ដែល​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ សភាព ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះ​រាជទាន​នូវ​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ទំនាក់ទំនង​ជាមួយនឹង​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៅ​ក្នុង​កិច្ចការ​យោធា ហើយ​សម្ដេច​ទាំង​ពី រ​គឺជា​ថ្នាក់ដឹកនាំ​ដ៏​កក់ក្ដៅ​បំផុត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។

ទី​២-គឺ​យើង​មាន​វីរ​កងទ័ព និង​វីរ​កងកម្លាំងប្រដាប់អាវុធ​ដ៏​អង់អាច​ក្លាហាន​របស់​យើង​ដែល​តស៊ូ​យ៉ាង​ស្វិត​ស្វាញ ក្រាញននៀល​មិន​រា​ថយ ហ៊ាន​លះបង់​គ្រប់​បែប​យ៉ាង​ដើម្បី​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ និង​ការពារ​អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី​ឱ្យ​ខាង​តែ​បាន​។ វីរភាព​ដ៏​អង់អាច​ក្លាហាន​នេះ បាន​ទទួល​ការ​គោរព​កោតសរសើរ​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​យើង​គ្រប់​មជ្ឈដ្ឋាន​ក៏​ដូច​ជា ពី​សំណាក់​មជ្ឈដ្ឋាន​ខាងក្រៅ​ជា​ច្រើន​ផ្សេង​ទៀត​។

ទី​៣-យើង​មាន​កម្លាំង​មហា​សា ម​គ្គី និង​ឯកភាព​ជាតិ​ដ៏​រឹង​មាំ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​យើង ដោយ​មិន​ប្រកាន់​និន្នាការ នយោបាយ សាសនា មិន​ថា​ទាំង​នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក មិន​ថា​ជា​ក្មេង​ចាស់ ប្រុស​ស្រី បាន​វេញ​គ្នា​ជា​ធ្លុង​មួយ​លើក​ស្ទួយ​មោទនភាព​ជាតិខ្មែរ ស្រែក​ទាមទារ​សន្តិ​ភាព​និង​ចូលរួម​កា រ​ពារ​បូរណភាព​ទឹកដី​យ៉ាង​ស្រាក់​សស្រាំ​នៅ​ពីក្រោយ​រាជរដ្ឋាភិបាល កងកម្លាំង​ប្រដាប់ អាវុធ​ជួរ មុខ​របស់​យើង​។

និង​ទី​៤-មានការ​ចូលរួម​ពី​សហគមន៍​អន្តរជាតិ មាន​ដូច​ជា ក្រុម​អ្នក​សង្កេត ការណ៍​អន្តរកាល បេសក​កម្ម​ការទូត អនុព័ន្ធយោធា​បរទេស ហើយ​ជា​ពិសេស សហរដ្ឋអាមេរិក ចិន ម៉ា​ឡេ​ស៊ី ដែល​បាន​ដើរតួ​នាទី​គន្លឹះ នៅ​ក្នុង​ការ​សម្រេច​បាន​បទ​ឈប់​បាញ់​ដែល​ចូល​ជា​ធ រ​មាន​កាលពី​ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​។

ឯកឧត្តម​បាន​បញ្ជាក់​ថា​៖ «​ពួក​គេ​គឺជា​សាក្សី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​អនុ​វត្តបទ​ឈប់​បាញ់ និង​អាច​វាយតម្លៃ​យ៉ាង​ច្បាស់​ថា តើ​ភាគី​ណា​ជា​អ្នក​បំពាន កិច្ចព្រមព្រៀង​ឈប់ បាញ់​និង​រំលោភ​បទ​ឈប់​បាញ់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ