ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ឥឡូវនេះ យើង​សង្កេត​ឃើញ​ថា យុវជន និង​យុវតី​កម្ពុជា​ជា​ច្រើន ជា​ពិសេស​និស្សិត​មក​ពី​ខេត្ត បាន​ប្រឹងរៀន​ផង និង​ធ្វើការ​ផង នៅ​ពេល​ដំណាលគ្នា​។ ការ​រៀន​ផង និង​ធ្វើការ​ផង មាន​ឥទ្ធិពល​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​ចំពោះ​និស្សិត​។ ដូច្នេះ

ឥឡូវនេះ យើង​សង្កេត​ឃើញ​ថា យុវជន និង​យុវតី​កម្ពុជា​ជា​ច្រើន ជា​ពិសេស​និស្សិត​មក​ពី​ខេត្ត បាន​ប្រឹងរៀន​ផង និង​ធ្វើការ​ផង នៅ​ពេល​ដំណាលគ្នា​។ ការ​រៀន​ផង និង​ធ្វើការ​ផង មាន​ឥទ្ធិពល​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​ចំពោះ​និស្សិត​។ ដូច្នេះ អ្នក​ត្រូវ​គិតពិចារណា​ដោយ​ថ្លឹងថ្លែង​ពី គុណសម្បត្តិ និង​គុណវិបត្តិ​របស់​វា​។

ខាងក្រោម​នេះ គឺជា​គុណសម្បត្តិ និង​គុណវិបត្តិ នៃ​ការ​សិក្សា​ផង និង​ធ្វើការ​ផង ក្នុង​ពេល​តែ​មួយ ៖

ក​.​គុណសម្បត្តិ នៃ​ការ​ធ្វើ​ការងារ​ផង និង​សិក្សា​ផង
១- រក​ប្រាក់​ចំណូល​ចាយ​អោយ​ខ្លួនឯង ៖
ការ​រក​ប្រាក់​ចំណូល គឺជា​អត្ថប្រយោជន៍​ទី​១ នៃ​ការ​ធ្វើការ​ក្រៅ​ម៉ោង​របស់​និស្សិត ដែល​ធ្វើ​អោយ​អ្នកមាន​ឯករាជ្យ​ភាព​ផ្នែក​ហរិ​ញ្ញ​វត្ថុ ។ លុយ គឺជា​ហេតុផល​ដំបូង​ដែល​មនុស្ស​ត្រូវការ​។ តែ​ដើម្បី​ទទួល​បាន​វា អ្នក​ក៏​ត្រូវធ្វើ​ការងារ​អោយ​គេ​ផង​ដែរ ។ ភាគច្រើន​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​និស្សិត​មក​ពី​ខេត្ត ពិត​ជា​លំបាក​ណាស់ ដោយ​ពួក​គេ​មាន​លុយ​តិចតួច ឬ​គ្មាន​នៅ​អំឡុង​ពេល​សិក្សា ។

២- អនុវត្ត​ការ​គ្រប់គ្រង​ពេលវេលា ៖
និស្សិត​ដែល​ធ្វើការ​មាន​ទំនុកចិត្ត និង​មាន​ជំនាញ​គ្រប់គ្រង​ពេលវេលា​បាន​ល្អ​ជាង​សិស្ស ដែល​មិន​មានការ​ងារ​ធ្វើ​។ ពួក​គេ​រៀន និង​ធ្វើការ​ក្នុង​ពេល​តែ​មួយ ហើយ​ដំណើរការ​នេះ ធ្វើ​អោយ​ពួក​គេ​ត្រូវ​បែងចែក​ពេលវេលា​ទៅ​តាម​ផែនការ​ពេលវេលា​របស់​ពួក​គេ ហើយ​អាច​ផ្តល់​ឱ្យ​ពួក​គេ​នូវ​អត្ថប្រយោជន៍​​រយៈពេល​វែង​។ អ្នក​អាច​ធ្វើ​កាលវិភាគ​សំរាប់​ធ្វើ​កិច្ច​ការងារ​សាលា និង​ការងារ​ក្រៅ​ម៉ោង ដោយ​បែងចែក​ពេលវេលា​ច្បាស់លាស់​។ នោះ​អ្នក​នឹង​អាច​សម្រេច​បាន​កិច្ច​ការងារ​២​ក្នុង​ពេល​តែ​មួយ។

៣- បង្កើត​បទ​ពិសោធន៍​ការងារ ៖
សព្វ​ថ្ងៃនេះ និន្នាការ​ទីផ្សារ​ការងារ ចូល​ចិត្ត​មនុស្ស​ដែល​មានបទពិសោធន៍​ការងារ​ស្រាប់​។ ដូច្នេះ កាលណា​អ្នករៀន​ផង អ្នកធ្វើការ​ផង វា​នឹង​ផ្តល់​អោយ​អ្នក​នូវ​បទ​ពិសោធន៍​ការងារ​។ នៅ​ពេល​អ្នករៀន​ចប់​មហាវិទ្យាល័យ អ្នក​នឹង​មាន​ទាំង​ចំណេះដឹង និង​បទ​ពិសោធន៍​ការងារ​។ ដូច្នេះ អ្នក​នឹង​មាន​ប្រៀប​ជាង​អ្នក​ដែល​មិន​មានបទពិសោធន៍ នៅ​ពេល​អ្នក​ស្វែងរក​ការងារ​ល្អ​ធ្វើ​។

៤- បង្កើត​បណ្តាញ ៖
ការ​ទំនាក់ទំនង​មាន​ប្រយោជន៍​សម្រាប់​ការងារ ការ​រកស៊ី និង​ជី​វិ​.​ត​រស់នៅ ។ នៅ​ពេល​ដែល​អ្នកធ្វើការ​ផង រៀន​ផង អ្នក​អាច​នឹង​បង្កើត​បណ្តាញ ឬ​ចងក្រង​ចង្កោម​ទំនាក់ទំនង​បាន​ល្អ​ប្រសើរ និង​ច្រើន​ជាង​អ្នក​ដែល​រៀន​សុទ្ធ ។

៥- ទទួល​បាន​ជំនាញ ៖
ការ​ធ្វើការ​ក្រៅ​ម៉ោង ពិតជា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អាជីព​របស់​អ្នក ដោយ​ការ​ទទួល​បាន​ជំនាញ​ដែល​សាកលវិទ្យាល័យ​មិន​បង្រៀន​អ្នក​។ មក​ដល់​ពេល​នេះ សាកលវិទ្យាល័យ​មិនមែន​ជា​ស្ថាប័ន​អប់រំ​ផ្តល់​ចំណេះ​គ្រប់យ៉ាង​បាន​ឡើយ​។ ពេល​ខ្លះ​សាកលវិទ្យាល័យ​បាន​ត្រឹមតែ​ផ្តល់​ទ្រឹស្តី ប៉ុន្តែ​ការ​អនុវត្ត​ការងារ គឺជា​អ្នក​បង្រៀន ។

ខ​. គុណវិបត្តិ នៃ​ការ​ធ្វើ​ការងារ​ផង​សិក្សា​ផង
១- ងាយ​នឹង​ស្ត្រេ​ស ៖
រៀន​នៅ​មហាវិទ្យាល័យ មិន​ងាយស្រួល​នោះ​ទេ​។ អ្នក​ត្រូវ​ទៅ​រៀន​ជា​រៀងរាល់ថ្ងៃ និង​ធ្វើ​កិច្ចការ​សាលា​។ ដូច្នេះ នៅ​ពេល​អ្នកធ្វើការ​បន្ថែម​ទៀត វា​នឹង​ធ្វើ​អោយ​ខ្លួនឯង​កាន់តែ​ស្ត្រេ​ស​។

២- សក្តានុពល​ក្នុង​ការ​សិក្សា​ធ្លាក់​ចុះ ៖
ជា​ធម្មតា និស្សិត​អាច​សប្បាយចិត្ត​នៅ​កន្លែងធ្វើការ​ជាង​នៅ​សាលា ដោយសារ​លុយ​។ ប៉ុន្តែ​ពេល​អ្នក​ប្រឹង​ធ្វើការ អ្នក​នឹង​មានការ​សិក្សា​ធ្លាក់​ចុះ ដោយ​មិន​ទទួល​បាន​ចំណេះ​ទាំងឡាយ ដែល​សាលា​ផ្តល់​អោយ​ទេ​។

៣- កង្វះ​ពេលវេលា ៖
នេះ​ជា​សេចក្តី​ពិត​នៃ​បញ្ហា​។ ប្រសិនបើ​អ្នកមាន​ទំនួល​ខុស​ត្រូវ​ផ្សេង​ទៀត វា​មាន​ន័យ​ថា អ្នក​នឹង​ខ្វះ​ពេលវេលា សម្រាប់​ការ​សិក្សា​។

ជា​ចុង​ក្រោយ អ្នក​ត្រូវ​ចេះ​ថ្លឹងថ្លែង គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការ​សិក្សា​ផង និង​ធ្វើ ការងារ​ផង​។

អត្ថបទ​ដោយ ៖ សា រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ