ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ស្ត្រី​កម្ពុជា កំពុង​តែ​បង្កើន​ឥទ្ធិពល​នៅ​ក្នុង​ការ​សម្រេចចិត្ត​ផ្នែក​នយោបាយ ដឹកនាំ​ស្ថាប័ន និង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​ប្រទេស និង​កម្រិត​អន្តរជាតិ​។ គួរ​អោយ​កត់សម្គាល់​នោះ

ស្ត្រី​កម្ពុជា កំពុង​តែ​បង្កើន​ឥទ្ធិពល​នៅ​ក្នុង​ការ​សម្រេចចិត្ត​ផ្នែក​នយោបាយ ដឹកនាំ​ស្ថាប័ន និង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​ប្រទេស និង​កម្រិត​អន្តរជាតិ​។ គួរ​អោយ​កត់សម្គាល់​នោះ ស្ត្រី​ខ្លាំង​៨​រូប កំពុង​តែ​ដឹកនាំ​ស្ថាប័ន​រដ្ឋសភា ដឹកនាំ​ក្រសួង និង​ដឹកនាំ​ខេត្ត​។

ក្នុង​ចំណោម​ស្ត្រី​ខ្លាំង​ទាំង​៨​រូប​នោះ គឺ​មាន​ស្ត្រី​៦​រូប ដែល​ដឹកនាំ​ក្រសួង​ស្ថាប័ន និង​ជា​រដ្ឋមន្ត្រី​។ គេ​អាច​ដឹង​ថា មាន​លោកស្រី ឃួ​ន សុ​ដា​រី ដែល​ជា​ប្រធានរដ្ឋសភា​, លោកស្រី ជា សិរី ទេសាភិបាល​ធនា​គារ​ជាតិ​នៃ​កម្ពុជា​, លោកស្រី សោម គឹ​ម​សួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវន​កម្ម​ជាតិ​។

លោកស្រី ឃួ​ន សុ​ដា​រី ​ជា​ប្រធានរដ្ឋសភា
លោកស្រី ជា សិរី ទេសាភិបាល​ធនា​គារ​ជាតិ​នៃ​កម្ពុជា
លោកស្រី សោម គឹ​ម​សួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវន​កម្ម​ជាតិ​

ចំណែក​ស្ត្រី​ជា​រដ្ឋមន្ត្រី​ទាំង​៣​រូប មាន ៖ លោកស្រី អ៊ឹ​ង ក​ន្ថា​ផា​វី​, រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​, លោកស្រី ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ម ។

លោកស្រី អ៊ឹ​ង ក​ន្ថា​ផា​វី​, រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​
លោកស្រី ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ
​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ម

បច្ចុប្បន្ន ស្ត្រី​ជា​អភិបាលខេត្ត​មាន ២​រូប ដោយ​មួយ​រូប​ជា​អភិបាលខេត្ត​ប៉ៃលិន គឺ​លោកស្រី បាន ស្រី​មុំ និង​ម្នាក់​ទៀត​ជា​អភិបាលខេត្ត​កោះកុង គឺ​លោកស្រី មិថុនា ភូ​ថង​។

លោកស្រី បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន
លោកស្រី មិថុនា ភូ​ថង ​អភិបាលខេត្ត​កោះកុង

ទាំងនេះ ជា​របាយការណ៍​ដែល​បាន​បង្ហាញ​នៅ​ក្នុង​សិក្ខាសាលា​មួយ​ស្តី​ពី «​ស្ត្រី​ក្នុង​ភាព​ជា​អ្នកដឹកនាំ និង​អភិបាលកិច្ច​» ក្រោម​ប្រធានបទ «​ស្ត្រី​ក្នុង​ថា្ន​ក់​ធ្វើ​សេចក្តីសម្រេច​ក្នុង​វិស័យ នយោបាយ និង​សាធារណៈ​» ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​កិច្ចការ​នារី កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

តាម​របាយការណ៍​ដដែល​នោះ បាន​បង្ហាញ​ថា ក្នុង​ជួរ​មន្ត្រីរាជការ​វិញ មាន​ស្ត្រី​មាន ៤២% និង​២៧% ដែល​ជា​ស្ត្រី​មន្ត្រីរាជការ​មាន​តួនាទី​នៅ​ក្នុង​ថ្នាក់ ធ្វើ​សេចក្តី​សម្រេចចិត្ត ស្ត្រី​ជា​អភិបាលខេត្ត​២​រូប ស្ត្រី​ជា​អភិបាលក្រុង ស្រុង ខណ្ឌ​៦​រូប ហើយ​ស្ត្រី​ជា​មេឃុំ ចៅសង្កាត់ ១៧៦​រូប​។

ក្រៅពី​ស្ត្រី​ជា​អ្នកដឹកនាំ​ស្ថាប័ន​សំខាន់​ៗ​ខាងលើ របាយការណ៍​បានឱ្យ​ដឹងផង​ដែរ​ថា កម្ពុជា មាន​ស្ត្រី​ជា​អ្នក​ដោះ​មីន​នាំមុខ​គេ ហើយ​ស្ត្រី​ជា​អ្នក​ធ្វើ​ជំនួញ ក៏​ស្ថិត​នៅ​ក្នុង​អត្រា​ខ្ពស់​ជាងគេ ដែរ​នៅ​ក្នុង​ប្រទេស​អាស៊ាន​នោះ​។

របាយការណ៍​ពី​សិក្ខាសាលា​ដដែល បានឱ្យ​ដឹង​ថា យោង​តាម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ឆ្នាំ​២០២២ កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​៤១ ក្នុង​ចំណោម​១៤៦​ប្រទេស នៅ​តាម​សហគ្រាស ធុន​តូច និង​ធ​ម្យ​ម (SMEs) មាន​ស្ត្រី​ជា​ម្ចាស់​កម្មសិទ្ធិ ឬ​គ្រប់គ្រង​ដោយ​ស្ត្រី ដែល​ជា​អត្រា​ខ្ពស់​ក្នុង​តំបន់​។ ស្ត្រី​កម្ពុជា ផ្តល់​តម្លៃ និង​ទទួលស្គាល់​នៅ​សហគមន៍​អន្តរជាតិ សម្រាប់​ការ​ចូលរួម​ថែរក្សា សុវត្ថិភាព និង​សន្តិភាព​។ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ចំណោម​ប្រទេស​អាស៊ាន និង​ទី​១៣ ក្នុង​ចំណោម​១២០​ប្រទេស ដែល​បា​នប​ញ្ជួ​ន​ទាហាន​ស្ត្រី​ក្នុង​ការ​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។

លោកស្រី អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី បាន​បញ្ជាក់​ថា កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម ប្រទេស​១០​ក្នុង​ពិភពលោក ដែល​សម្រេច​គោលដៅ​អភិវឌ្ឍ​សហស្ស​រ៍លើ​សុខភាព​មាតា ដែល ក្នុង​នោះ​អត្រា​មរណភាព​មាតា​បាន​ធ្លាក់​ចុះ​ពី​៤៧២ ក្នុង​ឆ្នាំ​២០០៥ ដល់​១៥៤ នៅ​ក្នុង​ចំណោម ១​សែន​កំណើត រស់នៅ​ឆ្នាំ​២០២២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ