ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានបុរសជាអ្នកជំងឺក្រីក្រម្នាក់ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយត្រូវបានក្រុមគ្រួសារសុំចេញពីពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីដឹកតាមរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទៅបន្តព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញអស់តម្លៃ៣៥០ដុល្លារ។

សេចក្តីរាយការណ៍បន្តថា ខណៈពេលបុរសជាអ្នកជំងឺអត់លុយ ក៏ឱ្យបងប្អូននៅស្រុកលក់គោ ដើម្បីយកលុយមកបង់ថ្លៃឱ្យរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ព្រោះថា ប្រសិនបើអត់លុយ ខាងមន្ទីរពេទ្យមិនឱ្យឡានចេញទៅនោះទេ។

បើយោងតាមមន្ត្រីគណនីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានប្រាប់ភ្នាក់ងារកោះសន្តិភាពនៅវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា «ចំពោះករណីបុរសម្នាក់ដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ពិតជាមានមែន ហើយសុំចេញកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រួចដឹកតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ក្នុងតម្លៃ៣៥០ដុល្លារ»។

មន្ត្រីខាងលើបានបញ្ជាក់ថា «ចំពោះអ្នកជំងឺដែលគ្មានលុយ ឬមានប័ណ្ណក្រីក្រ ឬមួយក៏មានប័ណ្ណសមធម៌ ខាងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមានការសម្របសម្រួលតាមការជាក់ស្ដែង៕
ចែករំលែកព័តមាននេះ