ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ឈរ​ពីក្រោយត្រាក់ទ័រជាប់​លេខ​​ថយ​កិន​ស្លា.ប់​ភ្លាម​

10 ខែ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ បុរស​ជា​ម្ចាស់​ត្រាក់ទ័រ​វ័យ​៤៣ឆ្នាំម្នាក់ ធ្វើការ​ជួសជុល​ត្រាក់ទ័រ​ខ្វះ​ការ​ប្រុង​ប្រយ័ត្នជាប់​លេខ បណ្តាល​ឱ្យ​​​ថយក្រោយ​កិន​ស្លាប់​ភ្លាម​ៗយ៉ាង​អាណោចអាធម៌​ ដែល​ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើលកាល​​វេលា​ម៉ោង៥​ល្ងាច​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​ក្រមុំ​បូល ឃុំ​កន្ទួត…

ខេត្ត​សៀម​រា​ប ៖ បុរស​ជា​ម្ចាស់​ត្រាក់ទ័រ​វ័យ​៤៣ឆ្នាំម្នាក់ ធ្វើការ​ជួសជុល​ត្រាក់ទ័រ​ខ្វះ​ការ​ប្រុង​ប្រយ័ត្នជាប់​លេខ បណ្តាល​ឱ្យ​​​ថយក្រោយ​កិន​ស្លាប់​ភ្លាម​ៗយ៉ាង​អាណោចអាធម៌​ ដែល​ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើលកាល​​វេលា​ម៉ោង៥​ល្ងាច​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​ក្រមុំ​បូល ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​ ។


សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ថា ករណី (​ត្រាក់ទ័រ​ជាប់​លេខកិន​លើ​ម្ចាស់​ស្លាប់​) នោះ គឺ​បណ្តាល​មក​ពី​ម្ចាស់​ធ្វើការ​ធ្វេសប្រហែស ។ ​សមត្ថកិច្ច​បញ្ជាក់​ថា ជន​រង​គ្រោះ​មាន ឈ្មោះ ហ៊ិន ម៉ៅ ភេទ ប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិ​ក្រមុំ​បូល ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ​

សមត្ថកិច្ច​បន្ត​ថា ជន​រង​គ្រោះជា​អ្នកបើកបរ​ត្រាកទ័រ​ម៉ាក KUBOTA ពណ៌ក្រហម ផ្លា​ក​លេខ​គ្មាន បាន​ឈរ​ជុស​ជុល ធ្វើ​ត្រាក់ទ័រ​នៅ​ចំ​ចន្លោះ​កណ្តាល រវាង​កង់​មុខ​នឹង​កង់​ក្រោយ ផ្នែក​ខាងស្តាំ នៃ​ត្រាក់ទ័​រ ហើយ​បាន​ឈរ​ប​ញ្ឆោះ​ត្រាក់ទ័រ ដោយ​មិន​បាន​ឡើង​លើ​ត្រាក់ទ័រ​នោះ​ទេ ដោយ​មិនដឹង​ថា ត្រាក់ទ័រ​របស់​គាត់​ជាប់​លេខ​។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ជនរង​គ្រោះ​បា​នញ្ឆេះហើយ ស្រាប់តែ​ត្រាក់ទ័​របាន​ថយក្រោយ បណ្តាល​ឱ្យ​កង់​មុខ​ត្រាក់ទ័រ​ផ្នែក​ខាងស្តាំ បុក​គាត់​ឱ្យ​ដួល​នឹង​ឡើង​ជាន់​គាត់​ពីលើ ជា​ហេតុ​នាំ​ឱ្យ​គាត់​​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង ​។ ករណី​នេះ មូលហេតុជន​រងគ្រោះធ្វើការ​ជួស​ជុលត្រាក់ទ័រ​ដោយខ្លួនឯងខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ។

បច្ចុប្បន្ន សពជន​រង​គ្រោះ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ រៀបចំ ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ