ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​អបអរ​សករាជ​មហាអំណាច​អវកាស

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ បណ្ដា​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​នា​ថ្ងៃ​ទី​២៤​ វិច្ឆិកា​ គូសបញ្ជាក់​ថា មេ

ប្រទេស​កូរ៉េ​ខាងជើង ៖ បណ្ដា​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​នា​ថ្ងៃ​ទី​២៤​ វិច្ឆិកា​ គូសបញ្ជាក់​ថា មេដឹកនាំ​លោក​គី​ម​ជុង​អ៊ុ​ន បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ដល់​សករាជ​មហាអំណាច​អវកាស ជាមួយ​បណ្ដា​អ្នក​វិទ្យាសាស្ត្រ​និង​គ្រួសារ​លោក ក្រោយ​ការ​បញ្ជូន​ដោយ​ជោគជ័យ​ផ្កាយ​រណប​ចារកម្ម​ដំបូង​របស់​ប្រទេស ចូល​ទៅ​ក្នុង​តារាវិថី​អវកាស​។

ក្រោយ​ទទួល​បរាជ័យ​២​លើក​កាលពី​ខែឧសភា​និង​ខែសីហា កាំជ្រួច​មួយ​របស់​កូរ៉េ​ខាងជើង ត្រូវ​បាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​ទី​២១​វិច្ឆិកា ហើយ​ដាក់​ផ្កាយ​រណប​សើ​ុ​ប​ការណ៍​យោធា​ឈ្មោះ​MALLIGYONG-1​ឲ្យ​ចូល​ក្នុង​តា​វិ​ថី​។ ពេល​ទៅ​កាន់​ទីភ្នាក់ងារ​អវកាស​ជាតិ​សម្ដែង​ការ​អបអរ លោក​គី​ម​ជុង​អ៊ុ​ន​ថ្លែង​ថា ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​នេះ​ជា​សិទ្ធិ​ស្វ័យការពារ​ពេញលេញ​។ ផ្កាយ​រណប​ចារកម្ម​នេះ​នឹង​រួមចំណែក​ការពារ​កូរ៉េ​ខាងជើង ចំពោះ​បណ្ដា​ចលនា​ដ៏​គ្រោះថ្នាក់​និង​ឈ្លានពាន​របស់​កងកម្លាំង​ប្រទូស្ត​រ៉ា​យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ