ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ឥណ្ឌាជាច្រើននាក់​​ជាប់​ក្នុង​ផ្លូវ​ក្រោម​ដី​ដែល​បា.ក់​ នៅ​រស់់​រានមានជីវិត

5 ខែ មុន

ប្រទេស​ឥណ្ឌា ៖ ការងារ​ជួយ​សង្គ្រោះ​កំពុង​បន្ត​ដុតដៃដុតជើង មក​ដល់​ថ្ងៃ​ទី​២៣​វិច្ឆិកា នៅ​ផ្លូវ​ក្រោម​

ប្រទេស​ឥណ្ឌា ៖ ការងារ​ជួយ​សង្គ្រោះ​កំពុង​បន្ត​ដុតដៃដុតជើង មក​ដល់​ថ្ងៃ​ទី​២៣​វិច្ឆិកា នៅ​ផ្លូវ​ក្រោម​ដី​មួយ​កំពុង​កសាង​ដែល​បាក់ នៅ​តំបន់​ក្រុង​SILKYARA នា​ភាគ​ខាងជើង​ឥណ្ឌា កន្លែង​ដែល​កម្មករ​ដល់​៤១​នាក់​កំពុង​ជាប់​នៅ​ខាងក្នុង ចាប់តាំងពី​ជិត​២​ស​ប្ដា​ហ៍​មក​ហើយ​។ គួររំលឹកថា កម្មករ​យ៉ាងតិច​៤០​នាក់​ជាប់​ក្នុង​ផ្លូវ​ក្រោម​ដី​ដែល​បា​.​ក់​នៅ​ឥណ្ឌា

បណ្ដា​សាច់ញាតិ​គ្រួសារ​កម្មករ​ទាំងនេះ​បាន​មក​ប្រមូលផ្ដុំ​គ្នា​នៅ​ជិត​ទីតាំង​នោះ រង់ចាំ​ពួក​គេ​ចេញ​រួច​ពី​ក្នុង​ផ្លូវ​ក្រោម​ដី​នេះ​។ បណ្ដា​អ្នក​ជួយ​សង្គ្រោះ​កំពុង​ប្រើ​បំពង់​ទុ​យ​យ៉ូ​ដែក​ធំ​មួយ ប្រវែង​៥៨​ម៉ែត្រ​បញ្ចូល​ទៅ​ខាងក្នុង​កាត់​គំនរ​បាក់បែក នាំ​យក​កម្មករ​ដែល​កំពុង​បាក់កម្លាំង​ចេញ​តាម​រយៈ​ប្រង់​កា​មាន​កង់​កាត់​បំពង់​ដែក​នេះ​។

ក្រុម​គ្រូពេទ្យ រថយន្ត​សង្គ្រោះ​ឧទ្ធម្ភាគចក្រ បាន​ត្រៀម​នៅ​ទីនោះ​ស្រាប់​។ បណ្ដា​ប៊ុល​ដូ​ហ្ស័​រ និង​អេ​ស្កា​វ៉ា​ទ័​របា​ន​ខិតខំ​យ៉ាង​សកម្ម ចាប់តាំងពី​ថ្ងៃ​ទី​១២​វិច្ឆិកា​ជា​ថៃ្ង​បាក់​ផ្លូវ​ក្រោម​ដី​កំពុង​កសាង នៅ​រដ្ឋ​តំបន់​ហី​ុ​ម៉ា​ឡៃ​យ៉ា​អ៊ុត​តា​រ៉ា​ក់​ខាន់​នេះ ទម្លុះ​គំនរ​បាក់បែក​បញ្ចូល​ទុ​យ​យូ​ដែក​ទៅ​ខាងក្នុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ