ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​អនុ​ម័ត​ថវិកា​៧៨២​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ឆ្នាំ​២០២៦

6 ម៉ោង មុន

ទី​ក្រុង​តូក្យូ៖ ថ្ងៃ​នេះ​ រដ្ឋាភិបាល​ជប៉ុន​អនុម័ត​កញ្ចប់​ថវិកា​ជាតិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​ប្រើ​ប្រាស់​ឆ្នាំ​២០២៦​។ ក្នុង​នោះ ជប៉ុន​បាន​បង្កើន​ខ្ទង់​ចំណាយ​លើ​វិស័យ​ការ​ពារ​ជាតិកាន់​តែ​ច្រើន​ជាង​មុន​។ ថវិកា​នេះ​ត្រៀម​ដោះ​ស្រាយ​​បញ្ហា​សន្តិ​សុខ​សង្គម​ដោយសារ​អតិ​ផរណា​ហក់​ឡើង​ខ្ពស់​។ ខ្ទង់​ថវិកា​១២២,៣​ទ្រីលាន​យ៉េន​ ឬ​ស្មើ​នឹង​៧៨២​ពាន់​លាន​ដុល្លារ​អាមេរិក​នឹង​ចាប់​ផ្ដើម​ចំណាយ​ពី​ខែ​មេសា ឆ្នាំ​២០២៦​ត​ទៅ​។ ជប៉ុន​ត្រៀម​ចំណាយ​៩​ទ្រីលាន​យ៉េន​…

ទី​ក្រុង​តូក្យូ៖ ថ្ងៃ​នេះ​ រដ្ឋាភិបាល​ជប៉ុន​អនុម័ត​កញ្ចប់​ថវិកា​ជាតិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​ប្រើ​ប្រាស់​ឆ្នាំ​២០២៦​។ ក្នុង​នោះ ជប៉ុន​បាន​បង្កើន​ខ្ទង់​ចំណាយ​លើ​វិស័យ​ការ​ពារ​ជាតិកាន់​តែ​ច្រើន​ជាង​មុន​។ ថវិកា​នេះ​ត្រៀម​ដោះ​ស្រាយ​​បញ្ហា​សន្តិ​សុខ​សង្គម​ដោយសារ​អតិ​ផរណា​ហក់​ឡើង​ខ្ពស់​។ ខ្ទង់​ថវិកា​១២២,៣​ទ្រីលាន​យ៉េន​ ឬ​ស្មើ​នឹង​៧៨២​ពាន់​លាន​ដុល្លារ​អាមេរិក​នឹង​ចាប់​ផ្ដើម​ចំណាយ​ពី​ខែ​មេសា ឆ្នាំ​២០២៦​ត​ទៅ​។

ជប៉ុន​ត្រៀម​ចំណាយ​៩​ទ្រីលាន​យ៉េន​ (ជាង​៥៨​ពាន់​លាន​ដុល្លារ​) ទៅ​លើ​វិស័យ​ការ​ពារ​ជាតិ​។ រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ស្រី​តាកា​អ៊ីឈិ​ចង់​អភិ​វឌ្ឍ​យោធា​របស់​ជប៉ុន​ឱ្យ​កាន់​តែ​ទំនើប​នៅ​ក្នុង​ស្ថាន​ភាព​ដែល​ចិន និង​ជប៉ុន​កំពុង​មាន​ជម្លោះ​ការ​ទូត​ជា​មួយ​គ្នា​​។ ក្រសួង​ការ​ពារ​ជាតិ​ថ្លែង​ថា​នៅ​ពេល​នេះ ជប៉ុន​ប្រឈម​នឹង​ស្ថាន​ការណ៍​ដែល​ធ្ងន់​ធ្ងរ​ និង​ស្មុគ​ស្មាញ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២​។

ជប៉ុន​ចង់​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ពង្រឹង​សមត្ថ​ភាព​ការ​ពារ​ខ្លួន​។ ចំណុច​ស្នូល​នៃ​ការ​ការ​ពារ​ខ្លួន​នោះ​គឺ​ប្រព័ន្ធ​ស៊ីល (SHIELD) សម្រាប់​ការ​ពារ​តំបន់​ឆ្នេរ​សមុទ្រ​ ជា​ពិសេស​ចាត់​ការ​ដ្រូន​របស់​បច្ចាមិត្ត​ដែល​បញ្ជូន​ទៅ​វាយ​ប្រហារ​ជប៉ុន​។ ជប៉ុន​សង្ឃឹម​ថា​ប្រព័ន្ធ​ស៊ីល​ (SHIELD) នឹង​ស្ថា​បនា​រួច​រាល់​ត្រឹម​ខែ​មីនា ឆ្នាំ​២០២៨​។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​ជប៉ុន​នឹង​ដាក់​ពង្រាយ​ប្រព័ន្ធ​នេះ​នៅ​ទី​តាំង​ណា​ខ្លះ​ទេ​។

ការ​បង្កើន​​ខ្ទង់​ចំណាយ​ថវិកា​ជាតិ​ដ៏​ច្រើន​សម្បើម​ដល់​ថ្នាក់​នេះ​​ធ្វើ​ឱ្យ​គេ​ព្រួយ​បារម្ភ​ព្រោះ​បំណុល​សរុប​របស់​ជាតិ​កំពុង​តែ​កើន​ឡើង​ស្រាប់​ទៅ​ហើយ​ ហើយ​រដ្ឋាភិបាល​របស់​លោ​កស្រី​តាកា​អ៊ីឈិ​ចំណាយ​រឹត​តែ​ច្រើន​​។ ដូច្នេះ​មិន​ដឹង​ថា​យក​អ្វី​មក​ទប់​ទេ​បើ​សិន​ប្រទេស​ជាតិ​មាន​បញ្ហា​ហិរញ្ញ​វត្ថុ​។ ជប៉ុន​សព្វ​ថ្ងៃ​នេះ​គ្មាន​សមាមាត្រ​រវាង​បំណុល​ និង​ជីឌី​ភី​នោះ​ទេ​។ ពោល​គឺ​ទំហំ​បំណុល​កើន​ឡើង​ដល់​២៣២,៧%​នៃ​ជីឌី​ភី​ប្រចាំ​ឆ្នាំ​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com