នេសាទបានត្រីរាជទម្ងន់ជិត១០០គីឡូ រួចរាយការណ៍ជូនមន្ត្រីជំនាញដើម្បីលែងចូលទន្លេវិញ
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ស្របពេលដែលរដូវបើកនេសាទក្នុងរដូវប្រាំងគឺបងប្អូនខ្មែរស្លាមព្រមទាំងប្រជាពលរដ្ឋផ្សេងទៀតបាននាំគ្នាអូសមិញតាមបណ្ដោយទន្លេមេគង្គចាប់ពីភូមិសាស្ត្រស្រុកស្ទឹងត្រង់រហូតដល់ស្រុកស្រីសន្ធរជាប់ព្រំប្រទល់ជាមួយនឹងខេត្តកណ្ដាល។ដោយជំនាញជលផលបានធ្វើការណែនាំដល់បងប្អូនប្រជានេសាទក្នុងករណីបាននេសាទបានប្រភេទត្រីធំជាត្រីកម្រឬក៏ត្រីដែលមានស្លាកសញ្ញាសូមរាយការមកជំនាញជលផលឱ្យបានដឹងហើយហាមមិនឱ្យធ្វើអាជីវកម្មលក់ដូរ។ លោកលី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី២៦ធ្នូថា: ក្រសួងកសិកម្មរុក្ខាប្រមាញ់និងមេសាទបានចេញសេចក្តីណែនាំដល់កម្លាំងជលផលតាមបណ្ដោយទន្លេមេគង្គក៏ដូចជាទន្លេសាបក្នុងករណីបើបងប្អូននេសាទបានត្រីប្រភេទធំៗជាត្រីកម្រនោះសូមរាយការណ៍មកជំនាញជលផលដើម្បីធ្វើការអភិរក្ស ដោយមិនអនុញ្ញាតឱ្យលក់ដូរលើទីផ្សារ។ លោកនាយខណ្ឌជលផលកំពង់ចាមបន្តឲ្យដឹងទៀតថា…







ចែករំលែកព័តមាននេះ